28/12/2020 08:38
ក្នុងរយៈកាល ០២ ថ្ងៃ (ទី ២៦ទី ២៧ ធ្នូ) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ បានចាត់តាំងពិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ ទី ៣ នាមណ្ឌលប្រឡងវត្តចម្បីសោភ័ណ (ត្រោកកើត)ស្ថិតនៅភូមិប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់។ លទ្ធផល មានសមណសិស្សនិងយុវសិស្ស ៣៧៥/៣៨៨ អង្គនិងរូបប្រឡងជាប់ ស្រូបយកអត្រា ៩៦,៦% នៃចំនួនសមណសិស្សនិង យុវសិស្សចូលរួមប្រឡង។ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ មានសមណសិស្សនិងយុវសិស្ស ១៨១/១៩១ អង្គនិងរូបប្រឡងជាប់ ស្រូបយកអត្រា ជិត ៩៥%។ សមណសិស្សថាច់វ៉ាំងធ្វឹង គង់វត្តសិលាទ្រ (ថ្មទល់) ទីក្រុងត្រាវិញ សិក្សាវត្តមហិង្គុទ្យារាម (សំរោងធំ) ទទួលបានជ័យលាភីលេខ ១។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានសមណសិស្សនិងយុវសិស្ស ១៤០/១៤៣ អង្គនិងរូបប្រឡងជាប់ ស្រូបយកអត្រាជិត ៩៨%។ សមណសិស្សចៅគឹមសាន គង់វត្តរំដួលទួលសុភីភ្នំពីរកណ្តាល ស្រុក ស្វាយទង ខេត្ត អាងយ៉ាង សិក្សាវត្តបិដកត្យារាម (ក្នុងស្រុក) ទទួលបានជ័យលាភីលេខ ១។
សមណសិស្ស‑សិស្សកំពុងប្រឡងនាមណ្ឌលប្រឡងវត្តចម្បីសោភ័ណ។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានសមណសិស្សនិងយុវសិស្ស ៥៤/៥៤ អង្គនិងរូបប្រឡងជាប់ ស្រូបយកអត្រា ១០០%។ សមណសិស្សត្រឹងវ៉ាំងកឿង គង់វត្តពោធិទេពចេតិយារាម (ផ្នោរអណ្តែត) សិក្សាវត្ត មហិង្គុទ្យារាម (សំរោងធំ) ទទួលបានជ័យលាភីលេខ ១៕ដំណឹង‑រូបថត៖ សុជា
ព្រះឧបជ្ឈាយ៍គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ជូនប័ណ្ណសរសើរដល់គ្រូបង្រៀន។