06/11/2020 08:42
តាមគម្រោងការលេខ ១៨១៦ មន្ទីរពហុព្យាបាលពេទ្យត្រាវិញនឹងចាត់តាំងផ្ទេរបញ្ជូនបច្ចេកទេសរួមមានការវះកាត់អន្តោសទស្សកម្មពោះវៀនសល់ វះកាត់គួបផ្សំនឹងឆ្អឹងជូនវេជ្ជបណ្ឌិត ឧបដ្ឋាយិកា អ្នកបច្ចេកទេស ១២ រូបរបស់មជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវដោយបានអនុវត្តផ្ទាល់ក្នុងមន្ទីរពហុព្យាបាលពេទ្យត្រាវិញ។ បន្ទាប់ពីនោះដំណើរការអនុវត្តន៍ជាក់ស្តែងតាំងពីថ្ងៃទី ១៧ មិថុនាដល់ថ្ងៃទី ២០ តុលាឆ្នាំ ២០២០ នៅនឹងមជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវគឺ ១៩ ករណី ដោយមានការត្រួតពិនិត្យផ្ទាល់របស់កងជួរវេជ្ជបណ្ឌិតឯកទេសមន្ទីរពហុព្យាបាលពេទ្យត្រាវិញ។ក្នុងនោះ វះកាត់ដោយអន្តោសទស្សកម្មពោះវៀនសល់ ១១ ករណី និងគួបផ្សំឆ្អឹង ០៨ ករណី។ បណ្តាករណីដែលបានអនុវត្តនៅនឹងមជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវសុទ្ធតែសម្រេចតាមសំណូមពរមុខជំនាញ។
វេជ្ជបណ្ឌិតពិនិត្យសុខភាពឲ្យកុមារ។ រូបថត៖ ខាក់លឿង
ឆ្លងតាមការវាយតម្លៃរបស់មន្ទីរពហុព្យាបាលពេទ្យត្រាវិញ ការអនុវត្តន៍ផ្ទេរបញ្ជូនបច្ចេកទេសបានប្រព្រឹត្តឡើងត្រឹមត្រូវតាមសំណូមពររបស់គម្រោងការ។ មជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវធានាតាមសំណូមពរអំពីសម្ភារ បណ្តាវេជ្ជបណ្ឌិត ឧបដ្ឋាយិកា អ្នកបច្ចេកទេសអនុវត្តបានស្ទាត់ជំនាញបណ្តាសម្ភារ ដូចជា៖ប្រព័ន្ធវះកាត់អន្តោសទស្សកម្ម ម៉ាស៊ីនសណ្តំ សម្ភារ វះកាត់ អភិក្រមសុវត្ថិភាពក្នុងការវះកាត់។ ការផ្គត់ផ្គង់ថ្នាំ សម្ភារសុខាភិបាល ជាតិគីមីតែង បានផ្គត់ផ្គង់គ្រប់គ្រាន់និងទាន់ពេលជួយឲ្យកងជួរកម្មាភិបាលវេជ្ជបណ្ឌិត ឧបដ្ឋាយិកា អ្នកបច្ចេកទេសរបស់មជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវម្ចាស់ការបានបណ្តាបច្ចេកវិទ្យាថ្មី លើកកម្ពស់ការងារពិនិត្យព្យាបាលជំងឺនៅមូលដ្ឋាន៕
ហុងភុក-រតនា