25/09/2020 07:54
កាលពីរាត្រីថ្ងៃទី ២៤ កញ្ញា គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្តត្រាវិញចាត់តាំងផ្តាល់លិខិតទទួលស្គាល់សម្រេចការជម្លៀសសុខាភិបាលតាមការកំណត់ចំពោះពលរដ្ឋវៀតណាម ១៥២ នាក់វិលមកពីប្រទេសតៃវ៉ាន់ ។
នេះគឺជាចំនួនពលរដ្ឋនៅបណ្តាមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេសកំពុងរៀនសូត្រ ពលកម្ម និងធ្វើការនៅតៃវ៉ាន់បានវិលមកប្រទេសនៅអាកាសយានដ្ឋានអន្តរជាតិកឹងធើកាល ពីថ្ងៃទី ០៩ កញ្ញា។
តាមប្រសាសន៍វរសេនីយ៍ទោ វេជ្ជបណ្ឌិតដុងមិញយ្វី ប្រធានមន្ទីរពេទ្យកងទ័ព-ប្រជាជននៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញគឺក្នុងចំនួនពលរដ្ឋ ១៥២ នាក់ដែលបានជម្លៀសនៅតំបន់ប្រចាំការកងវរៈសេនាធំថ្មើរជើងលេខ ៩២៦ មាននារីមានផ្ទៃពោះ ៧២ នាក់បានជាការងារគ្រប់គ្រង និងថែទាំមានការលំបាកជាបណ្តាលើកមុនៗ។ ពិសេស ក្នុងរយះពេលជម្លៀស ១៤ ថ្ងៃ មាននារីមានផ្ទៃម្នាក់មានតម្រូវការឧបត្ថម្ភពីបណ្តាវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យសម្រាលកូន ណិងមន្ទីរពេទ្យកងទ័ព-ប្រជាជនត្រាវិញ។ ទន្ទឹមនឹងនោះមាន ០១ ករណីញៀនគ្រឿងញៀនមានតម្រូវការអន្តរគមន៍របស់បុគ្គលិកសុខាភិបាល។
ថ្វីត្បិតក្រៅពីលទ្ធផលវិជ្ជមានវិរ៉ូស SARS-CoV-២ ដែលឆ្លងតាមការធ្វើកោសល្យវិច័យ ០២ លើក ពលរដ្ឋទាំង ១៥២ នាក់សុទ្ធតែសុវត្ថិភាព និងពេញចិត្តជាមួយនឹងការគ្រប់គ្រង ថែទាំរបស់តំបន់ជម្លៀស។ ពលរដ្ឋភាគច្រើនមានក្តីរីករាយពេលដែលបានគណៈចង្អុលការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ខេត្តត្រាវិញរៀបចំឡាយបញ្ជូនទៅដល់អាកាសយានដ្ឋានកឹង ធើ និងតឹងស៊ើងញឹក ទិក្រុងហូជីមិញដើម្បីវិលទៅមូលដ្ឋានវិញ៕រតនា