28/12/2020 15:52
កាលពីរាត្រីនៃថ្ងៃទី ២៧ ខែធ្នូ នៅវត្តបន្ទាយប្រជុំពល (បន្ទាយក្រ) ឃុំហាមយ៉ាង ស្រុកថ្កូវប្រារពពិធីប្រកាស លទ្ធផលសម័យប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ឆ្នាំសិក្សា ២០២០។ លោកគឹមសាង អនុលេខាបក្សស្រុកថ្កូវរួមជាមួយតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមស្រុកអញ្ជើញចូលរួម។
ចុះឈ្មោះចូលរួមប្រឡង មានបេក្ខសមណសិស្ស ២៧៥ អង្គនិងរូបនិមន្តនិងអញ្ជើញមកពី ១៨ វត្តក្នុងស្រុក។ ក្នុងរយៈពេល ០២ (ទី ២៦ និង ២៧) បណ្ដាបេក្ខសមណសិស្សបានឆ្លងកាត់ ១១ វិញ្ញាសាប្រឡង រួមមាន៖ ពុទ្ធ ប្រវត្តិ សរសេរតាមអាន ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា តែងសេចក្ដី វេយ្យាករណ៍ខ្មែរ វេយ្យាករណ៍បាលី គតិសាសនានិងពលរដ្ឋ ធម្មវិភាគនិងសាមណេរវិន័យ។
ចូលរួមគាំទ្រពិធីប្រកាសលទ្ធផលនៅវត្តបន្ទាយប្រជុំពល (បន្ទាយក្រ)។
ជាលទ្ធផល មានបេក្ខសមណសិស្ស ២២៤ អង្គនិងរូបប្រឡងជាប់ សម្រេចអត្រាជាង ៨១,៤%។ បេក្ខសមណ សិស្សថាច់ង៉ុកតឹម គង់នៅវត្តបន្ទាយប្រជុំពល (បន្ទាយក្រ) សិក្សាវត្តបន្ទាយប្រជុំពល (បន្ទាយក្រ) ទទួលបានជ័យ លាភីលេខ ១ ដោយមានពិន្ទុរួម ៩៧/១១០ ពិន្ទុ៕ដំណឹង, រូបថត៖ ថាច់ហ្វា