22/05/2023 15:25
ពិធីជូនលិខិតសរសើរដល់គ្រូបង្រៀនឆ្នើម។ រូបថត៖ ឌិញកាញ់
ស្ថិតនៅក្បែរផ្លូវស្រុកលេខ ២០ ចម្ងាយពីមជ្ឈមណ្ឌលស្រុកកូវង៉ាង ០៧ គីឡូម៉ែត្រ សាលាបឋមសិក្សាញីទ្រឿង (អា) ជាសាលាមួយក្នុងចំណោមសាលាមានប្រវេណីអំពីគុណភាពអប់រំ។ សាលា សម្រេចល្អ និងសម្រេចឆ្នើមភារកិច្ចច្រើនឆ្នាំបន្តបន្ទាប់។ អ្នកគ្រូវ៉ធីលី ចាងហ្វាងសាលាបានឲ្យដឹងថា៖ សាលា មានសាខា ០៣ កន្លែង រួមមាន៖ កន្លែងសំខាន់បានដាក់នៅភូមិផ្នោរលើ(អា) បណ្តាកន្លែងរាយដាក់នៅភូមិរកា (អា) និងភូមិទ្រព្រះបាទ។ មានកម្មាភិបាល គ្រូបង្រៀន បុគ្គលិករួម ៤៦ រូប ក្នុងនោះគ្រូបង្រៀនសម្រេចកម្រិតវិជ្ជាមហាវិទ្យាល័យ ៤៤ រូប។ សាលាមានសិស្សរួម ៧៥១ រូប ក្នុងនោះ សិស្សជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៧៩,២%។ អំពីសម្ភារ សាលាមានបន្ទប់រៀនចំនួន ២៥ បន្ទប់ ចែកចេញជា ០៣ កន្លែង។ កម្មាភិបាល គ្រូបង្រៀន បុគ្គលិកសាលាមានគ្រប់លក្ខណៈ និងលទ្ធភាពដើម្បីអនុវត្តល្អបណ្តាសកម្មភាពអប់រំ មានស្មារតីទទួលបន្ទុកការងារ អស់ពីចិត្តចំពោះសិស្ស។ ជារៀងរាល់ឆ្នាំ ការងារទទួលសិស្សចូលរៀនថ្នាក់ទី ១ ត្រូវតាមអាយុសម្រេច ១០០%។ សាលាបានថែទាំល្អ សិស្សដែលស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ សិស្សមានស្ថានភាពលំបាក សិស្ស ខ្មែរ។ ប្អូនៗបានឧបត្ថម្ភអាហារូបករណ៍ និងបានទទួលរបបគោលនយោបាយសង្គមតាមសេចក្តីកំណត់។
លោកឡេវ៉ាំងង្វៀង គ្រូបង្រៀនចូលនិវត្តន៍ សព្វថ្ងៃជាប្រធានគណៈតំណាងសមាគមឪពុកម្តាយសិស្សរបស់សាលាបានឲ្យដឹង៖ សាលានេះ ថ្វីត្បិតស្ថិតនៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរ ប៉ុន្តែជាសាលាមួយក្នុងចំណោមសាលាមានគុណភាពអប់រំកម្រិតបឋមសិក្សាក្នុងក្រុមឈានមុខរបស់ស្រុកកូវង៉ាង។ ឪពុកម្តាយសិស្សយើងខ្ញុំមានជំនឿទុកចិត្តលើកងជួរគ្រូបង្រៀនរបស់សាលា។ សាលាតែងអប់រំអំពីសីលធម៌ ណែនាំសិស្សអនុវត្តល្អលក្ខន្តិកៈសាលា មានវិធីសាស្រ្តបង្រៀនសមស្រប មានជំហានរីកចម្រើនយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹងរបស់សិស្ស គ្មានសិស្សបំពានច្បាប់ឬត្រូវពិន័យឡើយ។ អត្រាសិស្សសម្រេចកម្មវិធីសិក្សាជារៀងរាល់ឆ្នាំសម្រេច ១០០%។
វាយតម្លៃអំពីគុណភាពបង្រៀន និងរៀនរបស់ សាលាបឋមសិក្សាញីទ្រឿង (អា) លោកថាច់ថង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកកូវង៉ាងឲ្យដឹងថា៖ ការងារគ្រប់គ្រង និងបណ្តាសកម្មភាពអប់រំរបស់សាលានេះតែងសម្រេចលទ្ធផលខ្ពស់ច្រើនឆ្នាំបន្តបន្ទាប់។ កងជួរកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកតែងអស់ពីចិត្ត មានស្មារតីទទួលបន្ទុកការងារ ម្ល៉ោះហើយគុណភាពអប់រំបានលំនឹង និងមិនបង្អង់លើកកម្ពស់។ ថ្វីត្បិតជាសាលាស្ថិតនៅតំបន់ជ្រៅ ទន្ទឹមនឹងការបង្រៀនអក្សរ របៀបអនាម័យសុវត្ថិភាពគ្រឿងបរិភោគ សុវត្ថិភាពបង្ការ ទប់ស្កាត់គ្រោះថ្នាក់ ទប់ស្កាត់អាសន្នរោគ។ បង្ការ ទប់ស្កាត់គ្រោះអបាយមុខសង្គម និងបង្ការ ទប់ស្កាត់អំពើហិង្សាក្នុងសាលាបានផ្សព្វផ្សាយដល់គ្រូបង្រៀន និងសិស្សឲ្យបានដឹង រួចអនុវត្តបានល្អ។ ប៉ុន្មានឆ្នាំកន្លងមក គណៈតំណាងឪពុកម្តាយសិស្សតែងអនុវត្តដោយមានស្មារតីទទួលបន្ទុកខ្ពស់។ តែងសហការជាមួយសាលាអប់រំសីលធម៌ លត់ដំអំពីរបៀបរស់នៅដល់សិស្ស។ ក្រៅពីនោះ នៅទាំងឧបត្ថម្ភសម្ភារ ថវិកាដើម្បីឧបត្ថម្ភដល់សិស្សក្រីក្រ សិស្សជនរួមជាតិខ្មែរ សិស្សពិការឆ្លងកាត់លំបាកក្នុងការរៀនសូត្រ។ ផ្តើមពីនោះ អត្រាសិស្សសម្រេចកម្មវិធីសិក្សាសម្រេច ១០០% កុមារអាយុ ១១ ឆ្នាំសម្រេចកម្មវិធីបឋមសិក្សារៀងរាល់ឆ្នាំសម្រេច ១០០%។
ថ្មីៗនេះ សាលាបឋមសិក្សាញីទ្រឿង (អា) ឃុំញីទ្រឿងមានកិត្តិយសបានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំងអង្គភាពឆ្នើម ឈានមុខក្នុងឆ្នាំសិក្សា ២០២១-២០២២៕
ឌិញកាញ់-តឹងង៉ុក