22/05/2023 15:28
ឆ្នាំសិក្សា ២០២២-២០២៣ សាលាអនុវិទ្យាល័យគីមស៊ើង (ឃុំគីមស៊ើង ស្រុកថ្កូវ) មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ២៩ នាក់ និងសិស្សជាង ៤៦០ នាក់។ ក្នុងនោះមានកម្មាភិបាល គ្រូបង្រៀនជនជាតិខ្មែរ ៦៨% សិស្សជនជាតិខ្មែរជាង ៧០%។ សាលា ចលនា និងផ្សព្វផ្សាយអនុវត្តសកម្មភាពយ៉ាងសម្បូរបែបដើម្បីអប់រំសិស្សចូលរួម ប្រឡងប្រណាំង “បង្រៀនល្អ រៀនល្អ” “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ពិសេសគឺក្នុងខែឧសភាជាប្រវត្តិសាស្រ្តនេះ ។ យោងទៅតាមថ្នាក់រៀននីមួយៗ សាលា ចង្អុលការឲ្យគ្រូបង្រៀនមានវិធីសាស្រ្តអប់រំសិស្សតាមវ័យរបស់សិស្ស។
ប្អូនឡេមិញត្វឹងបានសម្ព័ន្ធយុវជនស្រុកថ្កូវ ជូនឈុតតុតាំងសម្រាប់អង្គុយសិក្សា។
ចំពោះថ្នាក់ទី ៩ សាលា ចង្អុលការឲ្យគ្រូបង្រៀនផ្តុំកម្លាំងផ្សព្វផ្សាយអំពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយនឹងការបង្រៀនមុខវិជ្ជាអំពីសីលធម៌ របៀបរស់នៅសាមញ្ញ និងប្រិតសំចៃរបស់អ៊ំហូ។ ចាត់តាំងបណ្តាសកម្មភាពអប់រំក្រៅម៉ោងបង្រៀន ប្រជុំជីវភាពថ្ងៃដើមសប្តាហ៍ ដាំដើមឈើរំលឹកគុណអ៊ំបូកសរុបទម្រង់ធ្វើតាមគំរូអ៊ំ ដូចជា៖ ទម្រង់ផែនការតូច ទម្រង់ប្រិតសំចៃប្រាក់សម្រាប់ទិញតុតាំងជូនសិស្សដែលជួបការលំបាក។ល។ រាល់សកម្មភាពរបស់សាលាគឺដើម្បីគោរពរំលឹកគុណដ៏ធំធេងរបស់អ៊ំ។
ប្អូនឡេមិញត្វឹង (ជនជាតិខ្មែរ) ថ្នាក់ទី ៧/២ សាលាអនុវិទ្យាល័យគីមស៊ើង ជាសិស្សម្នាក់តែងគោរពធ្វើតាមដំបូន្មានអ៊ំហូ ខិតខំរៀនសូត្របានល្អ តែងបានគ្រូបង្រៀននិងមិត្តភក្តិស្ងើចសរសើរ និងស្រឡាញ់រាប់អានជានិច្ច។ មិញត្វឹងទទួលកិត្តិនាមជាសិស្សពូកែ ៦ ឆ្នាំបន្តបន្ទាប់។ប្អូនឡេមិញត្វឹងសំណេះសំណាល៖ កាលធរមាននៅ អ៊ំហូតែងផ្តល់ឲ្យយុវជន និងកុមារនូវភាពកក់ក្តៅ ក្តីស្រលាញ់ជាទីបំផុត ។ ដូច្នេះហើយ ប្អូនតែងប្រាកដក្នុងចិត្តថាត្រូវគោរពធ្វើតាមដំបូន្មាន ៥ យ៉ាងដែលអ៊ំបានផ្តាំ ។ ដំបូង ប្អូនត្រូវព្យាយាមអប់រំខ្លួនឲ្យបានល្អ យកចិត្តទុកដាក់ក្នុងការរៀនសូត្របង្កើនចំណេះដឹងដើម្បីសក្តិសមជាក្មួយឆ្លាតរបស់អ៊ំ”។
ក៏ដូចប្អូនគីមធ្វឹងដែរ ប្អូនគីមធីថាញ់ធ្វី សិស្សថ្នាក់ទី ៨/២ តែងគោរពធ្វើតាមដំបូន្មានអ៊ំ ខិតខំរៀនសូត្រសម្រេចកិត្តិនាម សិស្សឆ្នើម ៧ ឆ្នាំបន្តបន្ទាប់។ ឆ្នាំសិក្សា ២០២២-២០២៣ ប្អូនថាញ់ធ្វី ទទួលបានរង្វាន់លេខ ១ ក្នុងពិធីប្រឡងសរសេរទិន្នន័យធ្វើតាមដំបូន្មានអ៊ំ ថ្នាក់សាលាទៀតផង។ ក្រៅពីនោះ ថាញ់ធ្វី ក៏ជាកងកម្លាំងស្នូលនៃក្រុមសិល្បៈរបស់សាលាផងដែរ។
ថាញ់ធ្វីសំណេះសំណាល៖ ជារៀងរាល់ឆ្នាំ គ្រូបង្រៀនតែងបំផុសចលនាដើម្បីអនុវត្តល្អតាមចលនារៀនសូត្រ និងធ្វើតាមអ៊ំ។ ក្នុងនោះមានបណ្តាសកម្មភាពអំណរទិវាខួបកំណើតរបស់អ៊ំថ្ងៃទី ១៩ ខែឧសភា សាលាតែងចាត់តាំងបណ្តាសកម្មភាពដោយមានខ្លឹមសារជាច្រើនអំពីជីវប្រវត្តិរបស់អ៊ំ ដើម្បីឲ្យប្អូនៗបង្កើនការយល់ដឹងអំពីឧបការគុណដ៏ធំធេងរបស់អ៊ំ។ ក្នុងសកម្មភាពទាំងនោះ មានកម្មវិធីសិល្បៈ ដែលបង្កលក្ខណៈឲ្យប្អូនបានច្រៀងនូវបទចម្រៀងអំពីអ៊ំដូចជា៖ គោរពតាមដំបូន្មានអ៊ំ នរណាគោរពស្រលាញ់អ៊ំហូជីមិញ ជាងយុវកុមារ។ល។ ប្អូនសប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំង ដោយបានគ្រូបង្រៀនជ្រើសប្អូនឱ្យច្រៀងបទចម្រៀងអំពីអ៊ំហូជាទីគោរពស្រឡាញ់។
ថាញ់ធ្វី (ទីពីរខាងឆ្វេង) កំពុងច្រៀងបទចម្រៀងអំពីអ៊ំនៅកម្មវិធីសិល្បៈរបស់សាលា។
លោកគ្រូ ចូវថាញ់ហូវ ចាងហ្វាងសាលាអនុវិទ្យាល័យគីមស៊ើង មានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ សាលាតែងអនុវត្តចលនា សកម្មភាពរៀនសូត្រ និងធ្វើតាមអ៊ំ តាមរយៈសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកជំនួយឲ្យគ្រូ និងសិស្សរបស់សាលាបង្កើនការយល់ដឹងអំពីសគុណដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះមាតុភូមិវៀតណាម។ ផ្តើមពីនោះ គ្រូនិងសិស្ស តែងគោរពអនុវត្តបណ្តាចលនារៀនសូត្រ និងធ្វើតាមគំរូអ៊ំ ខិតខំអនុវត្តល្អចលនាប្រឡងប្រណាំងបង្រៀនល្អ ‑ រៀនល្អ របស់សាលាជានិច្ច។
ឆ្នាំសិក្សា ២០២២-២០២៣ សាលាអនុវិទ្យាល័យគីមស៊ើងបានចុះឈ្មោះអនុវត្ត ទម្រង់រៀនសូត្រ និងធ្វើតាមគំរូអ៊ំជាច្រើនទម្រង់។ ក្នុងនោះ សាខាបក្សសាលា (មានបក្ខជន ២១ នាក់) ចុះឈ្មោះអនុវត្តទម្រង់ឧបត្ថម្ភតុតាំងសិក្សាជូនសិស្ស។ តាមរយៈនោះ បណ្តាបក្ខជនបានរួមចំណែកឧបត្ថម្ភប្រាក់ទិញតុតាំង ០២ ឈុត (តម្លៃមួយឈុត ០១ លានដុង)ជូនដល់សិស្ស។ ចំពោះគ្រូបង្រៀនទាំងអស់របស់សាលាអនុវត្តទម្រង់ប្រិតសំចៃចិញ្ចឹមជ្រូកដីសម្រាប់ទិញប័ណ្ណគាំពារសុខាភិបាលជូនសិស្ស។ ក្នុងឆ្នាំសិក្សា ប្រិតសំចៃប្រាក់បានជាង ០៦ លានដុង ទិញប័ណ្ណគាំពារសុខាភិបាលជូនដល់សិស្ស ដែលមានស្ថានភាពលំបាកចំនួន ១៣ នាក់ ៕
អត្ថបទ‑ រូបថត៖ សុជា