13/04/2021 08:28
ជូនលិខិតសរសើរដល់សិស្សនិស្សិតឆ្នើម។ រូបថត៖ បាធី
ក្នុងចំណោមសិស្ស និស្សិតទាំង ៣៥០ រូបបានទទួលវិញ្ញាបនប័ត្រលើកនេះ មាននិស្សិត ១៥៤ រូបបានបណ្ដុះបណ្ដាលកម្រិតឧត្ដមវិជ្ជាចំពោះបណ្ដាវិជ្ជាជីវៈដូចជា៖ អគ្គិសនីឧស្សាហកម្ម បច្ចេកវិទ្យារថយន្ដ បច្ចេកទេសម៉ាស៊ីនត្រជាក់ បសុពេទ្យនិងបច្ចេកវិទ្យាព័ត៌មាន។ មានសិស្ស ១៩៦ រូបបានទទួលវិញ្ញាបនប័ត្រសម្រេចកម្រិតមធ្យមសិក្សារួមមានបណ្ដារបរ៖ កាត់លោហធាតុ អគ្គិសនីឧស្សាហកម្ម អេឡិចត្រូនិក បច្ចេកវិទ្យារថយន្ដនិងកំព្យូទ័រការិយាល័យ។
នាឱកាសនេះ គណៈចាងហ្វាងសាលាឧត្តមវិជ្ជាជីវៈត្រាវិញស្ងើចសរសើរ ជូនលិខិតសរសើរដល់សិស្ស និស្សិត ០៧ រូបមានស្នាដៃក្នុងការរៀនសូត្រនិងសកម្មចូលរួមបណ្ដាចលនា៕
ប្រែសម្រួល៖ លឺវវូ