05/03/2021 15:24
គ្រូនិងសិស្សសាលាអនុវិទ្យាល័យទ្រឿងទ័រកំពុងបង្រៀននិងរៀន។
ដោយយល់ឃើញថាមកសាលារៀនត្រូវមានសុវត្ថិភាព និងសុវត្ថិភាពទើបមកសាលារៀន សាលាបានផ្សព្វផ្សាយអនុវត្តល្អតាមសារលិខិតលេខ ៤៣៣/UBND-VX ចុះថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ស្តីពីក្រើនលំលឹកអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ នៅលើភូមិសាស្រ្តស្រុក។ សារលិខិតលេខ ២៧/ PGDĐT ចុះថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២១ របស់ការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកូវង៉ាងស្តីពីរបាយការណ៍កាលវិភាគរបាយការណ៍ជាមួយផ្នែកសុខាភិបាលជូនសិស្ស និងឪពុកម្តាយសិស្សក្នុងការបង្ការនិងទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ ទន្ទឹមនឹងនោះ សាលានៅទាំងម្ចាស់ការត្រួតពិនិត្យបណ្តាករណីកម្មាភិបាល គ្រូបង្រៀន បុគ្គលិក សិស្សរបស់សាលាដែលត្រឡប់មកពីតំបន់អាសន្នរោគចូលកាន់មូលដ្ឋាន ឬក៏ជួបជាមួយអ្នកមកពីតំបន់អាសន្នរោគ។ ក្នុងអំឡុងប៉ុន្មានថ្ងៃមករៀនបន្ទាប់ពីសម្រាករៀនអំណរបុណ្យតេតសាលាបានពិគ្រោះជាមួយឪពុកម្តាយសិស្សដើម្បីសហការគ្រប់គ្រង ពិនិត្យសុខភាពសិស្សម្នាក់ៗឲ្យបានល្អ និងតម្រូវឲ្យសិស្សទាំងអស់ត្រូវពាក់របាំងមុខ ស្ទង់កាយឧណ្ហធាតុមុនពេលចូលសាលា។
នៅមណ្ឌលសាលា គណៈចាងហ្វាងសាលានៅទាំងចង្អុលការកម្មាភិបាល គ្រូបង្រៀន ត្រៀមបម្រុងទឹកលាងដៃរម្ងាប់មេរោគ ៤០ ដបដាក់កន្លែងងាយយកសម្រាប់សិស្សងាយប្រើប្រាស់។ ចង្អុលការឲ្យគ្រូបង្រៀនក្រើនរំលឹកដល់សិស្សឲ្យលាងដៃជារឿយៗនិងពាក់របាំងមុខសុខាភិបាលជាប្រចាំក្នុងម៉ោងរៀន។ ទន្ទឹមនឹងការបង្ការ ទប់ស្កាត់អាសន្នរោគ សាលានៅទាំងបម្រុងជាស្រេចកម្មវិធីរំលឹកមេរៀនឡើងវិញ ពង្រឹងចំណេះដឹង ត្រួតពិនិត្យ វាយតម្លៃសិស្ស បន្ទាប់ពីសម្រាករៀនអំណរបុណ្យតេត និងបន្តការបង្រៀនសិស្ស តាមការណែនាំ ចង្អុលការរបស់ផ្នែកអប់រំដើម្បីធានា សម្រេចកម្មវិធីសិក្សាតាមផែនការនៃវគ្គសិស្សាទី ២ ឆ្នាំសិក្សា ២០២០-២០២១ បានកំណត់។ តាមរយៈនោះ សាលាផ្តុំកម្លាំងបំពាក់បំប៉ន សិស្សថ្នាក់ទី ៩ ជ្រើស និងបំពាក់បំប៉នសិស្ស ១១០ នាក់ ដើម្បីចូលរួមប្រឡងសិស្សពូកែថ្នាក់សាលា និងខិតខំបង្រៀនបន្ថែមសិស្សខ្សោយ។ យោងតាមការការវាយតម្លៃលទ្ធផលសិក្សាវគ្គទី ១ ឆ្នាំសិស្សា ២០២០-២០២១ សាលាមានសិស្សពូកែ ១៦% សិស្សគ្រាន់បើ ៣៥% សិស្សមធ្យម ៤៣% ។
ជាសិស្សពូកែម្នាក់ចំណោមសិស្សពូកែដែលបានសាលាជ្រើសឲ្យប្រឡងសិស្សពូកែថ្នាក់សាលានាឆ្នាំសិក្សា ២០២០-២០២១ ប្អូនថាច់ធីង៉ុកត្រឹម (សិស្សថ្នាក់ទី ៩/១ នៃសាលាអនុវិទ្យាល័យទ្រឿងទ័រ) អរផងភ័យផង។ ប្អូនង៉ុកត្រឹមបានឲ្យដឹងថា៖ ប្អូនបារម្ភណាស់ មិនដឹងតើបន្ទាប់ពីសម្រាករៀនអំណរបុណ្យតេតរួចសាលាមានឲ្យសម្រាករៀនបន្តទៀតដែរឬទេ ប្អូនបារម្ភក្រែងមានអាសន្នរោគរាតត្បាតស្មុគស្មាញសាលាឲ្យសម្រាករៀនបន្តទៀតដូចបុណ្យតេតឆ្នាំ ២០២០។ ប៉ុន្តែលុះដល់ថ្ងៃចូលរៀនវិញ អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅធម្មតា ប្អូនសប្បាយចិត្តណាស់ពេលមករៀនវិញបានជួបលោកគ្រូ អ្នកគ្រូនិងមិត្តភ័ក្តិ។ មកកាន់សាលារៀននៅថ្ងៃដំបូងបន្ទាប់ពីសម្រាករៀនអំណរបុណ្យតេត លោកគ្រូ អ្នកគ្រូបានស្វាគមន៍ប្អូនៗយ៉ាងស្និទ្ធស្នាល យកចិត្តទុកដាក់សួរសុខទុក្ខប្អូនៗ។ ជាពិសេស ណែនាំប្អូនៗពីរបៀបបង្ការ ទប់ស្កាត់អាសន្នរោគ រំលឹកមេរៀនចាស់ រៀនមេរៀនថ្មី។ ប្អូនជាសិស្សម្នាក់បានសាលាជ្រើសឲ្យប្រឡងសិស្សពូកែថ្នាក់សាលា និងជួយណែនាំមិត្តរៀនខ្សោយម្នាក់ ម្ល៉ោះហើយប្អូនតែងព្យាយាមទន្ទេញមេរៀន ខំធ្វើលំហាត់ណាពិបាកៗដែលគ្រូបានណែនាំនិងចំណាយពេលជួយណែនាំមិត្តធ្វើលំហាត់ ដើម្បីឲ្យមិត្តរៀនបានពូកែដូចៗគ្នា។
បង្ការ ទប់ស្កាត់អាសន្នរោគ បំពាក់បំប៉នសិស្សពូកែ បង្រៀនបន្ថែមសិស្សខ្សោយ តែងបានគណៈចាងហ្វាងសាលាយកចិត្តទុកដាក់ចង្អុលការកម្មាភិបាល គ្រូបង្រៀនទាំងអស់។ លោកគ្រូផាមវ៉ាំងង៉ក ចាងហ្វាងសាលាអនុវិទ្យាល័យទ្រឿងទ័របានឲ្យដឹង៖ សាលាតែងម្ចាស់ការអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នៅនឹងសាលាដើម្បីធានាសុវត្ថិភាពជូនគ្រូបង្រៀននិងសិស្ស។ ទន្ទឹមនឹងនោះ សាលានៅទាំងផ្តុំកម្លាំង បង្កើនគុណភាពអប់រំរបស់សាលា ជាមួយនឹងគោលលំនាំ បំប៉នសិស្សពូកែ បង្រៀនបន្ថែមសិស្សខ្សោយ។ ការបង្រៀនបន្ថែមសិស្សខ្សោយគឺជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចណាខ្វះបានចំពោះមុខវិជ្ជានីមួយៗ។ ម្ល៉ោះហើយ គណៈចាងហ្វាងសាលាតែងចង្អុលការគ្រូបង្រៀនទាំងអស់របស់សាលាឲ្យយកចិត្តទុកដាក់បង្រៀនបន្ថែមសិស្សខ្សោយ ទន្ទឹមនឹងការបំប៉នសិស្សពូកែ។ ដើម្បីសម្រេចលទ្ធផលក្នុងការបង្រៀនបន្ថែមសិស្សខ្សោយ គណៈចាងហ្វាងបានចង្អុលការឲ្យគ្រូបង្រៀនគ្រប់មុខវិជ្ជា ដំបូងបង្អស់គប្បីធ្វើយ៉ាងណាឱ្យសិស្សចូលចិត្តរៀន ណែនាំសិស្សខ្សោយធ្វើលំហាត់ឲ្យបានច្រើន ធ្វើលំហាត់ធម្មតា ដល់លំហាត់ពិបាក។ ណែនាំសិស្សពីរបៀបរៀនជាក្រុមៗ ណែនាំសិក្សពូកែជួយណែនាំសិស្សខ្សោយ ណែនាំពីរបៀបនៅផ្ទះធ្វើលំហាត់ ដើម្បីជំនួយឲ្យប្អូនៗម្ចាស់ការក្នុងការស្រាវជ្រាវ ស្វែងយល់រៀនសូត្របានល្អជាងទៀត។
បច្ចុប្បន្ន ទន្ទឹមនឹងការអនុវត្តន៍ល្អតាមតម្រូវការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ គ្រូនិងសិស្សសាលាអនុវិទ្យាល័យទ្រឿងទ័រតែងខិតខំអស់ពីសមត្ថភាពក្នុងការបង្រៀន និងរៀនដើម្បីទទួលបានលទ្ធផលល្អក្នុងវគ្គសិក្សាទី ២ នាឆ្នាំសិក្សា ២០២០-២០២១ នេះ៕
អត្ថបទ‑រូបថត៖ សុជា