
ដើម្បីបង្កើនការងារចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ឆ្ពោះដល់ទិសដៅគាំពារសង្គម គាំពារសុខាភិបាល ទូទាំងប្រជាជន គាំពារសង្គមខេត្តបានសហការជាមួយសមាគមសហព័ន្ធនារីខេត្តជំរុញមាំបណ្តាសកម្មភាពផ្សព្វផ្សាយ ជំ រុញទឹកចិត្ត ចលនាសមាជិកា ប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ ក្នុងនោះសមាគមសហព័ន្ធនារីស្រុកកូវកែបានសកម្ម ផ្សព្វផ្សាយ និងនាំមកប្រសិទ្ធភាពជាក់ស្តែង បង្កភាពវិវឌ្ឍន៍យ៉ាងច្បាស់ក្នុងការលើកកម្ពស់ចំណេះដឹងរបស់សមាជិកានារី អំពីផលប្រយោជន៍របស់គោលនយោបាយគាំពារសង្គម។
02/07/2021 10:32
កាលពីថ្ងៃទី ០៩ មិថុនា ឆ្នាំ ២០២១ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ចេញផ្សាយសារលិខិតលេខ ១០៥២/SNN-CNTY ដើម្បីអនុវត្តសារលិខិតលេខ ១៨៧៨/UBND-NN ចុះថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្ដីពីផ្សព្វផ្សាយអនុវត្តសារទូរលេខ ៦៣១/CĐ-TTg ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្តុំកម្លាំងផ្សព្វផ្សាយប្តូរផ្តាច់ ព្រមៗគ្នា បណ្តាវិធីសាស្រ្តត្រួតពិនិត្យបង្ការទប់ស្កាត់ជំងឺដុំរលាកស្បែក នៅលើសត្វគោក្របី។
02/07/2021 10:27
កាលពីថ្ងៃទី ២៩ មិថុនា សម្ព័ន្ធយុវជនខេត្តចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយបណ្តា សម្ព័ន្ធយុវជនស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងសម្ព័ន្ធយុវជនស្ថិតក្រោមឱវាទ ដើម្បីបូកសរុប លទ្ធផលរយៈកាល ០៥ ឆ្នាំអនុវត្តសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ។
29/06/2021 09:43
បច្ចុប្បន្ន ស្រុកថ្កូវមានកុមារអាយុពី ០-១៦ ឆ្នាំចំនួន ៣៧.៦០៣ នាក់ (កុមារា ១៩.១៥៣ នាក់ កុមារី ១៨.៤៥០ នាក់) និងកុមារមានស្ថានភាពលំបាកខ្លាំងកំពុងទទួលផលពីរបបឧបភោគសោធនជាប្រចាំខែចំនួន ២១០ នាក់ ក្នុងនោះ កុមារកំព្រាទាំងឪពុកទាំងម្តាយ ២៣ នាក់ ស្រូបយកអត្រា ០,១៣%។
25/06/2021 08:11
លោកតាថាញ់លី បុគ្គលិកអគ្គិសនីស្រុកកូវកែឲ្យដឹងថា៖ ក្នុង ០៥ ឆ្នាំកន្លង គ្រួសារប្រជាជននៅភូមិកិញស៊ុយ (ឃុំថុងហ្វា ស្រុកកូវកែ) ទាំងអស់រក្សាបានការអនុវត្តបណ្ដាវិធានការប្រិតសំចៃ អគ្គិសនី និងប្រើប្រាស់អគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាព។
15/06/2021 09:13
តាមប្រភពដំណឹងពីមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធ និងបណ្ដាខេត្តៈ បេនត្រែ បិញយឿង ទីក្រុងកឹងធើ។ល។ ចាត់តាំងពិធីផ្ដោះប្ដូរ សិក្ខាសាលាអំពីការងារធ្វើ និងផ្ដោះប្ដូរយោបល់បន្តផ្ទាល់ ពិគ្រោះជូនពលករបាន ៥៥.៥០០ លើក ក្នុងនោះមានពលករ ៤៦.០០០ លើកនាក់ស្ថិតក្នុងក្របខ័ណ្ឌទទួលឧបភោគសោធនដាច់អាជីព បង្កការងារធ្វើថ្មីជូនពលករ ១៥.៣៨៤ នាក់ បញ្ជូនពលករ ២៩២ នាក់ទៅធ្វើការមានពេលកំណត់នៅបរទេស។ ឧបត្ថម្ភគាំពារដាច់អាជីពតាមសំណុំលិខិត ៩.២០០ ច្បាប់ ជាមួយទឹកប្រាក់ចំណាយសង ១៥០ ពាន់លានដុង។
08/06/2021 13:16
នៅរដូវប្រាំង តម្រូវការប្រើភេសជ្ជៈគ្រប់ប្រភេទនិយាយរួម ទឹកកកនិយាយដោយឡែកនៅលើភូមិសាស្រ្តខេត្ត កើនឡើងយ៉ាងច្រើន។ ទោះជាមូលដ្ឋាននីមួយៗមានទ្រង់ទ្រាយផលិត មានថាមពលផលិតផ្សេងគ្នាក្ដី ប៉ុន្តែសុទ្ធតែមានទិសដៅ ដូចគ្នាគឺ៖ បន្ថយប្រាក់ចំណាយក្នុងដំណាក់កាលផលិត ដើម្បីបង្កើនប្រាក់ចំណេញ។ មូលដ្ឋានផលិតទឹកកករបស់លោកដាំងវុាំងខាង នៅអនុ សង្កាត់លេខ ១ សង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀង ហាយជាគំរូមួយ ។
25/05/2021 10:08
កាលពីថ្ងៃទី ២១ ឧសភា សមាគមកាកបាទក្រហមស្រុកទីវកឹងសហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំតឹងហ៊ុងចាត់តាំងជូនអំណោយ ១០០ ចំណែក ឆ្លងតាមរយៈរូបភាពពេលដាក់ផ្សារសប្បុរសធម៌នៅភូមិតែតែទី ១ ឃុំតឹងហ៊ុង។
18/05/2021 08:20
អនុវត្តសកម្មភាពជ្រោមជ្រែង “ខែពលករ-ខែសកម្មភាពអំពីសុវត្ថិភាព អនាម័យពលកម្ម” ឆ្នាំ ២០២១ កាលពី ថ្ងៃទី ១១ ឧសភា សហជីពមូលដ្ឋានក្រុមហ៊ុនអគ្គិសនីត្រាវិញ អាស្រ័យដោយ លោកដាំងហ្វីហ្វាង អនុប្រធាន សហជីពក្រុមហ៊ុនធ្វើជាប្រធានក្រុមរួមជាមួយសមាជិកអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារកម្មាភិបាល កម្មករ បុគ្គលិក ២៣ នាក់ ត្រូវគ្រោះ ថ្នាក់ពលកម្ម គ្រោះថ្នាក់ចរាចរណ៍ មានស្ថានភាពលំបាក ជាមួយទឹកប្រាក់ ៨,៩ ពាន់លានដុង។ នេះជាសកម្មភាពប្រចាំឆ្នាំមានអត្ថន័យយ៉ាងជ្រាលជ្រៅសំដៅបង្ហាញឲ្យឃើញការយកចិត្តទុកដាក់លើក ទឹកចិត្តរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញចំពោះគ្រួសារកម្មករមានស្ថានភាពលំបាក ។ ថ្វីត្បិតចំនួន ប្រាក់មិនច្រើន ប៉ុន្តែនេះជាប្រភពជំរុញទឹកចិត្តឲ្យគ្រួសារកម្មាភិបាល កម្មករ បុគ្គលិកមានស្មារតីរួម ជាមួយក្រុមហ៊ុនអនុវត្តសម្រេចកម្រិតផែនការផលិតអាជីវកម្ម។