09/07/2021 09:23
ក្នុងខែមិថុនា ឆ្នាំ ២០២១ នៅលើភូមិសាស្រ្ត ខេត្តត្រាវិញ មានមូលដ្ឋានមួយចំនួនត្រូវបង្កើត មណ្ឌលហ៊ុមព័ទ្ធជម្លៀសអាស្រ័យ ដោយមានករណី វិជ្ជមានជំងឺកូវីដ-១៩។ ក្នុងនោះ មានអនុសង្កាត់លេខ ៥ លេខ ៦ ទីប្រជុំជនកូវកែ ស្រុកកូវកែ បានបង្កើតមណ្ឌលហ៊ុមព័ទ្ធជម្លៀសកាលពីថ្ងៃទី ០១ មិថុនា ឆ្នាំ ២០២១ និងភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹងបង្កើតមណ្ឌលហ៊ុមព័ទ្ធជម្លៀសកាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១។ ក្នុងរយៈពេលដែលមូលដ្ឋានទាំងនេះត្រូវបង្កើតមណ្ឌលហ៊ុមព័ទ្ធម្លៀស ក្រុមហ៊ុនអគ្គិសនីត្រាវិញចង្អុលការបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទអនុវត្តការផ្គត់ផ្គង់អគ្គិសនីបម្រើល្អមណ្ឌលហ៊ុមព័ទ្ធជម្លៀសប្រមូលផ្ដុំបង្ការទប់ស្កាត់អាសន្នរោគរបស់ខេត្ត បណ្ដាតំបន់ដែល ត្រូវហ៊ុមព័ទ្ធ។ល។ ចំពោះតំបន់ដែលត្រូវមណ្ឌល ហ៊ុមព័ទ្ធជម្លៀសមួយចំណែកនៃអនុសង្កាត់លេខ ៥ លេខ ៦ ទីប្រជុំជនកូវកែ ស្រុកកូវកែ ក្នុងរយៈពេលចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ នៅក្នុងតំបន់នេះ បានផ្គត់ផ្គង់អគ្គិសនីឲ្យ គ្រួសារប្រជាជន ១២០ គ្រួ រួចចង្អុលការឲ្យអគ្គិសនីកូវកែ មិនផ្ដាច់អគ្គិសនី ផ្អាក់ ទាំងស្រុងការងារជួស ជុលក្នុងបរិវេណនេះ ជួសជុលតែអគ្គិសនីពេលមានតម្រូវការ។ ក្នុងរយៈពេលដែលមណ្ឌលហ៊ុម ព័ទ្ធជម្លៀសអគ្គិសនីកូវកែបានធានាការផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ គ្មានដាច់អគ្គិសនីឡើយ។
ដល់ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ នៅលើភូមិសាស្រ្តខេត្ត មានតំបន់មួយទៀតត្រូវមណ្ឌលហ៊ុមព័ទ្ធជម្លៀសស្ថិតនៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹង ក្នុងនោះរួមមាន ២១ គ្រួសារ ដោយមានចំនួនមនុស្សរាយចំ ៦៤ នាក់ ចាប់ពីម៉ោង ២០ នៃ ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្ដីប្រកាសថ្មី។ ក្រុមហ៊ុនអគ្គិសនីត្រាវិញ ចង្អុលការអគ្គិសនីទីវកឹងផ្គត់ផ្គង់អគ្គិសនីឲ្យតំបន់ នេះដោយមិនឲ្យអគ្គិសនី ផ្អាកទាំងស្រុងការងារ ជួសជុលក្នុងបរិវេណនេះ ជួសជុលតែខ្សែអគ្គិសនីពេលមានត្រូវការ សំដៅធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ មិនទុកឲ្យមានករណីបាត់អគ្គិសនី។
ទន្ទឹមនឹងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ ផង និងធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ និងស្ថិរភាពផង គណៈនាយក និងគណៈ អចិន្រ្តៃយ៍សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ បាន សំណូមពរឲ្យកម្មាភិបាល បុគ្គលិក ពលករអនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល។ ផ្គត់ផ្គង់គ្រប់គ្រាន់សម្ភារ ឧបករណ៍ សុខាភិបាលឲ្យកម្មាភិបាលដែលបំពេញការងារ ប៉ះពាល់ផ្ទាល់ជាមួយអតិថិជន។ នៅបណ្ដាកន្លែងជួបប្រាស្រ័យ ផ្ទាល់ កន្លែងប្រមូលប្រាក់អគ្គិសនី អង្គភាពបានផ្គត់ផ្គង់គ្រប់គ្រាន់ទឹកសម្រាប់លាងដៃរម្ងាប់មេរោគ ណែនាំឲ្យអតិថិជនរក្សាចម្ងាយពីគ្នា ពាក់របាំងមុខពេលប្រាស្រ័យទំនាក់ទំនងជាមួយអតិថិជន។ ទន្ទឹមនឹងនោះ ម្ចាស់ការផ្សព្វផ្សាយ លើកទឹកចិត្ត អតិថិជនឲ្យប្រើបណ្ដាបណ្ដាញសេវាបន្តផ្ទាល់ ទូ ទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ។ ជា មួយការខិតខំរបស់ផ្នែកអគ្គិសនី បច្ចុប្បន្នការងារ ផលិតធ្វើអាជីវកម្មរបស់ផ្នែកអគ្គិសនីតែងបាន រក្សាលំនឹង ការផ្គត់ផ្គង់អគ្គិសនីបានធានា ស្ថិរភាព សុវត្ថិភាព និងបន្តបន្ទាប់ បម្រើល្អការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញ។
ទន្ទឹមនឹងការបង្ការទប់ស្កាត់អាសន្នរោគ ក្រុម ហ៊ុនតែងរក្សាល្អបណ្ដាសកម្មភាពផលិត ធ្វើអាជីវកម្មត្រូវតាមផែនការដាក់ចេញ។ តាមដាន ពិនិត្យអង្កេតម៉ត់ចត់សំដៅធានាអនុវត្តសម្រេចបណ្ដាកម្រិតផែនការភារកិច្ចការងារ ផលិត ធ្វើអាជីវកម្ម និងបណ្ដាវិស័យសេដ្ឋកិច្ចបច្ចេកទេសដែល អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យ។ ក្រុមហ៊ុនសកម្មផ្សព្វផ្សាយ ចូលរួមវគ្គហ្វឹកហាត់ អំពីការផ្លាស់ប្ដូរលេខបន្តផ្ទាល់តាមរយៈបណ្ដាញ Zoom meeting ដែលអាស្រ័យដោយក្រុមហ៊ុន ចាត់តាំងសំដៅអនុវត្តល្អបធានបទឆ្នាំ ២០២១ “ផ្លាស់ប្ដូរលេខក្នុងសម្ព័ន្ធអគ្គិសនីប្រទេសវៀត ណាម”៕
ហ្វីហ្វាង-ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។