24/09/2021 09:14
វិធីសាស្រ្តប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព។ រូបថត៖ ទ្រឿងអង
បងធឹកជីកស្រះ ០៣ សម្រាប់ចិញ្ចឹមបង្កង តាមរូបភាពវប្បកម្មកម្រិតខ្ពស់ សរុបផ្ទៃដី ៤.០០០ ម៉ែត្រក្រឡា។ ក្នុងនោះ បងឡើងគម្រោងការជីក ០២/០៣ ស្រះចិញ្ចឹម (ស្រះនីមួយៗទំហំ ១.២០០ ម៉ែត្រក្រឡា) ដើម្បីក្រាលកម្រាលប្រាក់ ផ្គុំដាក់ប្រព័ន្ធកង្ហា និងស្រះរងមួយទំហំ ១.៦០០ ម៉ែត្រ ក្រឡា។ គិតតាំងពីចុងឆ្នាំ ២០១៩ មកទល់ពេលនេះ រដូវណាក៏បងចិញ្ចឹមបានសម្រេចជោគជ័យ។ តាមសំដីរបស់បងធឹក មុននោះ គាត់ចិញ្ចឹមបង្កងដែរ ប៉ុន្តែចិញ្ចឹមតាមរូបភាពឧស្សាហកម្មសម្រេចជោគជ័យច្រើនឆ្នាំ។ ដល់ចុងឆ្នាំ ២០១៩ បងវិនិយោគទុនចិញ្ចឹមតាមរូបភាពវប្បកម្មកម្រិតខ្ពស់។ ជាមួយស្រះចិញ្ចឹមចំនួន ០២ បងបានផ្គុំដាក់ប្រព័ន្ធ កង្ហាទឹកសំខាន់ ០៣ ប្រព័ន្ធ និងកង្ហារង ០៤ ប្រព័ន្ធ សរុបថាមពលសម្រាប់ស្រះ ០១ ជិត ១០ សេស។
ផ្ដើមពីបទពិសោធន៍ជាក់ស្ដែងរួមជាមួយការរៀនសូត្រពីមាមីងកសិករដែលចិញ្ចឹមបង្កងមានលទ្ធផលខ្ពស់នៅមូលដ្ឋាន បងធឹកអនុវត្តព្រមៗ គ្នាបណ្ដាវិធានការប្រិតសំចៃអគ្គិសនី ដូចជា៖ ប្រើ អំពូលភ្លើងប្រិតសំចៃអគ្គិសនីនៅរាល់ផ្លូវទៅកាន់ តំបន់ចិញ្ចឹម ពីផ្ទះទៅស្រះចិញ្ចឹម។ អំពូលភ្លើង សម្រាប់បំភ្លឺលើស្រះ បងក៏ប្រើអំពូលភ្លើង led នៅជុំវិញស្រះ ផ្គុំដាក់ជាមួយចម្ងាយសមស្រប ហើយឧស្សាហ៍ត្រួតពិនិត្យរួចបាំងអំពូលភ្លើងកុំឲ្យប៉ះទឹកបណ្ដាលឲ្យខូចអំពូលភ្លើង។ ចំពោះប្រព័ន្ធកង្ហា បងបានប្រើប្រអប់បន្ថយល្បឿនកង្ហា សមស្របតាមអាយុរបស់បង្កង កម្រិតចិញ្ចឹមឬកាត់បន្ថយក្នុងម៉ោងកំពូល អនុវត្តទម្រង់កែប្រែ ប្រើខ្នើយថ្កល់កូនរ៉ុកជំនួសខ្នើយមានរូបសណ្ឋានអក្សរ U (អាចប្រិតសំចៃអគ្គិសនីបាន ១៥%)។ មុននេះ បងកាវជិនធឹក ប្រើខ្នើយថ្កល់សណ្ឋាន អក្សរ U ថ្កល់ស្នូលកង្ហាបង់អគ្គិសនីច្រើន។ ចាប់តាំងពីពេលប្រើកូនរ៉ុកជាខ្នើយថ្កល់ស្នូល កង្ហាមកបានរួមចំណែកប្រិតសំចៃអគ្គិសនីគួរកត់សម្គាល់។
ក្រៅពីវិធានការខាងលើ ចំពោះការបូមទឹកទុក បង្ការនៅស្រះរងសម្រាប់ផ្លាស់ប្ដូរ បំពេញបន្ថែមឲ្យស្រះចិញ្ចឹមទាំង ០២ អាស្រ័យដោយម្ចាស់ការ បានពេលវេលាទាំងស្រុង ម៉្លោះហើយគប្បីបូមទឹកក្រៅម៉ោងកំពូល។ បងកាវជិនធឹកអះអាង៖ បណ្ដា រដូវចិញ្ចឹមកន្លង គិតជាមធ្យមក្នុងមួយរដូវ ( ០៣ ខែ) ខ្ញុំបង់ប្រាក់អគ្គិសនីពី ៦០-៦២ លាន ដុង ប៉ុន្តែតាមបុគ្គលិកអគ្គិសនីយ្វៀងហាយ ប្រសិនបើមិនអនុវត្តព្រមៗគ្នាបណ្ដាវិធានការប្រិតសំចៃអគ្គិសនីដូចពោលខាងលើ ខ្ញុំនឹងវាល់ប្រាក់ អគ្គិសនីបន្ថែមក្នុងមួយរដូវពី ១០-១៥ លានទៀត៕ ប្រែសម្រួល៖ ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។