25/06/2021 08:11
មីងង្វៀងធីលិន ពិនិត្យម៉ូតឿ។ រូបថត៖ ទ្រឿងង្វៀង
បន្ទាប់ពីបានស្វែងយល់យើងខ្ញុំបានដឹងថា៖ បូកសរុបលទ្ធផលអនុវត្តបែបបទសហការរវាងអគ្គិសនីកូវកែ និងបណ្ដាផ្នែកអង្គការមហាជនក្នុងឆ្នាំ ២០២០ គ្រួសារមីងង្វៀងធីលិញបាននាយកក្រុមហ៊ុនអគ្គិសនីត្រាវិញស្ងើចសរសើរជូនរង្វាន់ស្នាដៃគ្រួសារអនុវត្តសកម្មចលនាប្រិតសំ ចៃអគ្គិសនី និងប្រើប្រាស់អគ្គិសនីសុវត្ថិភាព មានប្រសិទ្ធភាព។
ជាសមាជិកាសមាគមនារី មីងង្វៀងធីលិញតំណាងឲ្យសាខាសមាគមនារីភូមិចូលរួមប្រជុំជីវភាពអំពីការផ្សព្វផ្សាយប្រិតសំចៃអគ្គិសនី ម៉្លោះហើយមីងក្ដាប់បានចំណេះដឹងសំខាន់ៗស្ដីពីរបៀបប្រិតសំចៃអគ្គិសនីក្នុងការ ប្រជុំជីវភាព គ្រួសារ។ ផ្ដើមពីនោះ នៅរាល់ពេលប្រជុំជីវភាព សាខាសមាគមម្ដងៗ មីងង្វៀងធីលិញតែងចែករំ លែកបទពិសោធន៍ដល់បងប្អូនជាសមាជិកា។ អាស្រ័យហេតុនោះ គ្រួសារជិត ១០០ គ្រួដែលមាន សមាជិកា សមាគមនារីក្នុងភូមិតែងចូលរួមបណ្ដាវិធានការប្រិតសំចៃអគ្គិសនី និងប្រើអគ្គីសនី សុវត្ថិភាព មានប្រសិទ្ធភាព។
គ្រួសារមីងលិញ មានសមាជិក ០៤ នាក់។ អាស្រ័យមិនទាន់មានទឹកម៉ាស៊ីនសម្រាប់ប្រើប្រាស់ ម៉្លោះហើយ ត្រូវប្រើទឹកអណ្ដូងស្នបដោយប្រើ ម៉ូតឿសម្រាប់បូម។ កាលមិនទាន់អនុវត្តបណ្ដា វិធានការប្រិតសំចៃអគ្គិសនីគ្រួសារគាត់វាល់ប្រាក់ អគ្គិសនីក្នុងមួយខែពី ៣៥០.០០០-៤០០.០០០ ដុង។ ចាប់តាំងពីពេលបានផ្លាស់អំពូលភ្លើងថ្មី និងវិនិយោគកសាងអាងសម្រាប់ដាក់ទឹក ០២ ធំៗ បាន ជួយកាត់បន្ថយប្រាក់អគ្គិសនីក្នុងមួយខែនៅតែពី ១២០.០០០-១៤០.០០០ដុង។
មីងលិញបានឲ្យដឹងថា៖ វិធានការជួយឲ្យគ្រួសារប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាពនោះគឺអាស្រ័យដោយវិនិយោគកសាងបានអាង ០២ សម្រាប់ដាក់ទឹកប្រើរាល់ថ្ងៃ។ កាលមិនទាន់មានអាង ក្នុងមួយថ្ងៃៗត្រូវបូមទឹកពីអណ្ដូងស្នបច្រើន លើកសម្រាប់ប្រើបង់ប្រាក់អគ្គីសនីច្រើន។ ក្រោយពេលមានអាង ក្នុងមួយសប្ដាហ៍បូមទឹកតែម្ដង ពេលទឹកពេញអាងទាំង ០២ ប្រើសន្សឹមៗរហូត ដល់អស់ទឹកបូមបន្តទៀត។ វិធានការនេះមិន ត្រឹមតែជួយឲ្យគ្រួសារម្ចាស់ការបានប្រភពទឹក មិនបារម្ភពេលដាច់អគ្គិសនីឬដាច់ទឹកក្នុងអាង ហើយនៅទាំងជួយឲ្យមានទឹកស្អាតសម្រាប់ ប្រើប្រាស់ព្រោះបានទុកទឹកឲ្យរងកករចុះបាតអាងទៀតផង៕
ប្រែសម្រួល៖ ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។