29/12/2020 10:14
លោកស្រីវ៉ធីធូហឿង នាយិកាមូលនិធិ ឧបត្ថម្ភនារីអភិវឌ្ឍន៍ខេត្តត្រាវិញបានឲ្យដឹង៖ មូលនិធិបានបង្កើតតាមសេចក្តីសម្រេចចិត្តលេខ ១៥៥១/QĐ-UBND ចុះថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០១៤ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ដើម្បីអនុវត្តបណ្តាសកម្មភាពឧបត្ថម្ភនារីក្រីក្រ បង្កការងារធ្វើ និងបង្កើនប្រភពចំណូលឆ្លងតាមបណ្តាសកម្មភាពទទួលបណ្តាប្រភពទុនគួបផ្សំជាមួយឧបត្ថម្ភបច្ចេកទេស និងចងសម្ព័ន្ធទីផ្សារកែលម្អជីវភាព ពង្រីកសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រចីរភាព។ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ ធ្វើសកម្មភាពដើម្បីការអភិវឌ្ឍន៍របស់នារី មិនមែនដើម្បីចំណេញ យោងតាមលក្ខការណ៍ គិតគូរអំពីថវិកាដោយ ខ្លួនឯង។
កសិករប្រមូលផលស្រូវ។ រូបថត៖ រតនា
ក្នុងរយៈកាល ០៦ ឆ្នាំកន្លង មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍បានក្លាយជាដងថ្លឹងជួយឲ្យនារីធ្វើសកម្មភាព ជឿនលឿន លើគ្រប់វិស័យ។ ក្នុងនោះ ក្រុមមុខសញ្ញាគោលដៅរបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ជាគ្រួសារក្រីក្រ និងជិតក្រមានប្រភពចំណូលទាប និងបណ្តាគ្រួសារដែលមានលក្ខណៈពង្រីកសេដ្ឋកិច្ច បណ្តាគ្រួសារបានចូលរួមក្នុងដំណាក់កាលអនុវត្តសកម្មភាពរបស់គម្រោងការ៖ ពង្រីកកន្សោមតម្លៃ ឧបត្ថម្ភទម្រង់មុខរបររកស៊ីសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល បណ្តាក្រុមសហការ បណ្ដាក្រុមសហគមន៍មានគោលដៅតែមួយ មានតម្រូវការបុលទុនសម្រាប់ពង្រីកការផលិតសេដ្ឋកិច្ច។
ក្នុងរយៈកាលជាង ០៦ ឆ្នាំធ្វើសកម្មភាព សរុបថវិការបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ មកដល់បច្ចុប្បន្នសម្រេច ៨១,៥២១ ពាន់លានដុង។ ក្នុងនោះប្រាក់ទុនបុលពីក្រសួងហិរញ្ញវត្ថុ ៣៣,២២៤ ពាន់លានដុង ទុនធនាគារគោលនយោបាយសង្គមប្រគល់ឲ្យ ២២,៨៥៣ ពាន់លានដុង ទុនប្រិតសំចៃដោយបង្ខំ ១៧,៧០៥ ពាន់លានដុង ទុនលក្ខន្តិកៈ ៣,៧៣៤ ពាន់លានដុង បណ្តាទុនយកពីប្រាក់ចំណេញរៀងរាល់ឆ្នាំ ៤,១០៤ ពាន់លានដុង។ មកដល់បច្ចុប្បន្នមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍បង្កើតបាន ២.០៥៣ ក្រុមដោយមានសមាជិកា ១៦.២៦៦ នាក់ ចូលរួមនៅ ៧០ ឃុំ ទីប្រជុំជន សង្កាត់របស់ ៧ ស្រុក ជំនួយឲ្យសមាជិកា ៣៩.៣៩២ លើកនាក់បុលមធ្យម ៨,៨ លានដុងក្នុងមនុស្សម្នាក់ ក្នុងនោះបណ្តាប្រភពទុនបុលប្រើប្រាស់ក្នុងកសិកម្មស្រូបយកអត្រា ៥៩,៤% និងបង្កបណ្តាចំនួនប្រាក់ដែលបុលសម្រាប់សកម្មភាពក្រៅកសិកម្ម ៤០,៦%។ អត្រាប្រមូលដើមទុននិងប្រាក់ចំណេញជារៀងរាល់ឆ្នាំសម្រេច ៩៩,៥%។
អាចនិយាយថា គុណភាពសេវារបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍នាំមកផលប្រយោជន៍និងលទ្ធផលយ៉ាងច្រើន រូបភាពឲ្យបុលតាមរយៈ ក្រុមទទួលធានាសំណុំបែបបទបុលទុនសាមញ្ញ ងាយស្រួល និងដោះស្រាយរហ័ស។ ក្រៅពីនោះ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ នៅទាំងគួបផ្សំជាមួយបណ្តាសកម្មភាពរបស់សមាគមក៏ ដូចជាបណ្តាសកម្មភាពសង្គមចូលក្នុងខ្លឹមសារប្ជុំជីវភាពក្រុម សំដៅបង្កើនចំណេះដឹង និងលទ្ធភាពជូនបងប្អូននារី។
លោកស្រីវ៉ធីធូហឿងបានឲ្យដឹងបន្ថែម៖ នារីទទួលបានមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ធម្មតា និងស្និទ្ធស្នាល មានបងប្អូននារីក្រីក្រជាច្រើនបានបុលទុនរបស់មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍សម្រាប់ផលិត និងធ្វើអាជីវកម្មទទួលបានលទ្ធផល បង្កើនប្រភពចំណូលនិងគុណភាពជីវភាព។ ឆ្លងតាមសកម្មភាព មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ មានសមាជិកាជាង ៦០០ នាក់បានរួចផុតពីភាពក្រីក្រ។ ចាត់តាំងហ្វឹកហាត់បណ្តុះបណ្តាលបាន ១៨០ ថ្នាក់ជូនដល់បណ្តាសមាជិកាដែលបានបុលទុន អំពីបែបបទធ្វើសកម្មភាពរបស់មូលនិធិ វិធីសាស្រ្តគ្រប់គ្រងក្រុម បណ្តាចំណេះដឹងអំពីការផលិត ធ្វើអាជីវកម្ម ប្រើប្រាស់ប្រាក់ទុនមានលទ្ធផល។ល។ ផ្តើមពីនោះជំនួយឲ្យនារីអះអាងបាននូវជំហរក្នុងគ្រួសារនិងសង្គម។
មូលនិធិមិនត្រឹមតែឧបត្ថម្ភគ្រួសារក្រីក្រ នៅទាំងបន្តឧបត្ថម្ភបណ្តាសមាជិកាដែលបានរួចផុតពីភាពក្រីក្រឲ្យមានប្រភពចំណូលខ្ពស់ជាងទៀត អាស្រ័យដោយបណ្ដាសកម្មភាពធ្វើអាជីវកម្មតូច ដើម្បីវិនិយោគផលិត ធ្វើអាជីវកម្មបង្កើនប្រភពចំណូលជូនគ្រួសារ រួមចំណែកកសាងជនបទថ្មី កសាងជីវភាពជឿនលឿនអារ្យធម៌។ ការទទួលបានជោគជ័យរបស់មូលនិធិបានឈានមុខក្នុងកិច្ចសហការក្នុងការដោះស្រាយបណ្តាបញ្ហាសេដ្ឋកិច្ច ទន្ទឹមនឹងនោះបណ្តាបញ្ហាសង្គមចំពោះនារីក្រីក្រជិតក្រ នារីមានប្រភពចំណូលទាបមិនលំនឹង។
“លំនឹង ជំនាញនិងអភិវឌ្ឍន៍” ជាលក្ខឋាន ៣ យ៉ាង កំណត់ទិសដៅជួយឲ្យមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍន៍ត្រាវិញ ធ្វើសកម្មភាព ខិតខំដល់ឆ្នាំ ២០២២ នឹងក្លាយជាអង្គការចាត់តាំងហិរញ្ញវត្ថុមានទ្រង់ទ្រាយធំ ឈានដល់ការកសាងបណ្តារូបភាពឧបត្ថម្ភសម្បូរបែប ដើម្បីបង្កការងារធ្វើ បង្កើនប្រភពចំណូល និងពង្រីកសេដ្ឋកិច្ចស្ថិរភាពជូននារី ជាពិសេសគឺនារីក្រីក្រ នារីមានប្រភពចំណូលទាប រួមចំណែកអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ និងដោះស្រាយការងារធ្វើរបស់ខេត្ត ដើម្បីភាពជឿនលឿន និងការអភិវឌ្ឍន៍របស់នារី៕
ប្រែសម្រួល៖ សុខា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។