06/08/2021 08:04
កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញចេញផ្សាយសារលិខិតលេខ ២៥៩៥/UBND-KTTH “ស្តីពីការអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើភូមិសាស្រ្តទីក្រុង” រយៈពេលអនុវត្តបានចាប់ផ្តើមពី ០០ ម៉ោង ថ្ងៃទី ០១ សីហា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្តីប្រកាសថ្មី។
ស្ថិតលើមូលដ្ឋាននោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ លោកស្រីង្វៀងធីទ្រុកលី សំណូមពរឲ្យប្រធានគណៈកម្មាធិការប្រជាជនបណ្តាសង្កាត់ ឃុំម្ចាស់ការសហការជាមួយប្រធានគណៈគ្រប់គ្រងបណ្តាទីផ្សារផ្សព្វផ្សាយ អនុវត្តម៉ឹងម៉ាត់ខ្លឹមសារសារលិខិតលេខ ៥៨៥៨/BYT-MT ចុះថ្ងៃទី ២១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្តីពីការណែនាំបង្ការទប់ស្កាត់អាសន្នរោគជំងឺនៅផ្សារដើមទង ផ្សារលក់រាយក្នុងរយៈពេលអនុវត្តសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ចាត់តាំងជូនប័ណ្ណឲ្យទៅផ្សារ ផ្សារទំនើបដល់ប្រជាជន គ្រួសារនីមួយៗបានជូនប័ណ្ណទៅផ្សារ ០៥ សន្លឹកក្នុងរយៈពេល ១៥ ថ្ងៃ(០៣ ថ្ងៃទៅផ្សារម្តង) ក្នុងរយៈពេលអនុវត្តគម្លាតសង្គមរហូតដល់ពេលមានសេចក្តីប្រកាសថ្មី។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយឲ្យប្រជាជនដឹងរួចរួមដំណើរជាមួយក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺ។
អនុញ្ញាតឲ្យទៅផ្សារក្នុងគ្រោងផែនការសកម្មភាព និងធ្វើអាជីវកម្មមុខទំនិញសំខាន់ៗ។ គណៈកម្មាធិការប្រជាជនបណ្តាសង្កាត់ ឃុំ បង្កើនការត្រួតពិនិត្យ វិនិច្ឆ័យបណ្តាករណីលក់ដូរបំពានសេចក្តីកំណត់។ ការចាត់តាំងឲ្យមនុស្សទិញមុខទំនិញនៅទីផ្សារតាមសេចក្តីកំណត់ច្រកតែមួយ(ច្រកចេញចូលផ្សេងគ្នា)។ គណៈគ្រប់គ្រងទីផ្សារសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ ឃុំចាត់តាំងរៀបចំ ធានាស្រឡះស្រឡួនឲ្យប្រជាជន និងធានាអនុវត្តល្អការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺតាមសេចក្តីកំណត់។
កម្មាភិបាល បុគ្គលិក និយោជិត ពលករស្ថិតក្រោមឱវាទបណ្តាស្ថាប័ន អង្គភាព អាជីវកម្មពេលចេញផ្លូវអនុវត្តភារកិច្ចត្រូវជម្រាបប័ណ្ណកម្មាភិបាល បុគ្គលិក និយោជិត ប័ណ្ណផ្នែក ឬសារលិខិតបញ្ជាក់របស់អ្នកជាប្រមុខស្ថាប័ន អង្គភាព អាជីវកម្មទីកន្លែងកម្មាភិបាល បុគ្គលិក និយោជិត ពលករកំពុងប្រកបការងារពេលមានតម្រូវការ៕
មានករណីជាច្រើនបំពានច្បាប់
*នគរបាលឃុំង៉ុកបៀង ស្រុកថ្កូវ ទើបសម្រេចសំណុំលិខិត រួចស្នើស្ថាប័នមានសមត្ថកិច្ចចេញសេចក្តីសម្រេចចិត្តពិន័យជាផ្លូវការករណីល្មើសច្បាប់ចំពោះ ថាច់ V អាយុ ១៧ ឆ្នាំ នៅភូមិព្រៃវល្លិ៍(បេ) ឃុំង៉ុកបៀង អំពីអំពើគេចវេះការអនុវត្តន៍វិធានការជម្លៀសសុខាភិបាលរបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ចជាមួយកម្រិតពិន័យ ៣,៧៥ លានដុង និងចាប់បង្ខំឲ្យប្រតិបត្តិម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់ស្តីពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
បានដឹងថា កាលពីថ្ងៃទី ១៦ កក្កដា ថាច់ V ពីស្រុកបិញចាញ់ ទីក្រុងហូជីមិញមកភូមិព្រៃវល្លិ៍(បេ) ឃុំង៉ុកបៀង។ ក្រោយមកបានទៅកាន់ដំណាក់សុខាភិបាលឃុំអនុវត្តរបាយការណ៍សុខាភិបាល និងអនុវត្តការជម្លៀស ១៤ ថ្ងៃ តាមសេចក្តីកំណត់។ ដល់រសៀលថ្ងៃទី ២៤ កក្កដា ក្រុមត្រួតពិនិត្យបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដំណើរការត្រួតពិនិត្យចំពោះបណ្តាករណីដែលជម្លៀសនៅនឹងផ្ទះក៏ពិនិត្យឃើញ ថាច់ V គ្មាននៅផ្ទះ។ កងកម្លាំងត្រួតពិនិត្យដំណើរការកត់ហេតុ ថាច់ V ក៏សារភាពទទួលកំហុសរបស់ខ្លួន។
*ក្រុមការងារនគរបាលឃុំង៉ុកបៀងយាមល្បាត ត្រួតពិនិត្យ និងផ្សព្វផ្សាយបណ្តាសេចក្តីកំណត់អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ពេលមកកាន់ផ្ទះ ពូ H ក៏ឃើញមនុស្ស ០៣ នាក់កំពុងប្រមូលផ្តុំសេពគ្រឿងស្រវឹង ក្រុមការងារបានដំណើរការកត់ហេតុបំពានសេចក្តីកំណត់រដ្ឋបាលស្តីអំពីការមិនអនុវត្តសេចក្តីសម្រេចចិត្តអនុវត្តបណ្តាវិធានការកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន ករណី នីមួយៗត្រូវពិន័យជាផ្លូវការ ១៥ លានដុង។
* នគរបាលឃុំឡុងឌឹក ទីក្រុងត្រាវិញ បានសម្រេចសំណុំលិខិត ស្នើស្ថាប័នមានសមត្ថកិច្ចពិន័យជាផ្លូវការចំពោះបុគ្គល ០៦ នាក់ ម្នាក់ៗត្រូវពិន័យជាផ្លូវការ ១៥ លានដុង អំពីការមិនអនុវត្តវិធានការមិនការពារខ្លួនចំពោះមនុស្សមាននិន្នាការជ្រាបអាសន្នរោគជំងឺតាមការណែនាំរបស់ស្ថាប័នសុខាភិបាល និងមិនអនុវត្តប្តូរផ្តាច់ក្នុងការអនុវត្តន៍វិធានការកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន។
មុននោះ នៅវេលាម៉ោង ១៦ និង ៤៥ នាទី ថ្ងៃទី ២៧ កក្កដា ក្រុមត្រួតពិនិត្យសហផ្នែកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ឃុំឡុងឌឹកត្រួតពិនិត្យឃ្លាំងមួយដែលពូ P គ្រប់គ្រង។ ឆ្លងតាមរយៈការត្រួតពិនិត្យ ក្រុមការងារពិនិត្យឃើញមានមនុស្សប្រមូលផ្តុំច្រើន រួចបានដំណើរការកត់ហេតុ និងអញ្ចើញទៅកាន់ស្ថាប័ននគរបាលធ្វើការ។ នៅស្ថាប័ននគរបាល អ្នកទាំងនោះបានសារភាពទទួលកំហុសរបស់ខ្លួន៕
ប្រែសម្រួល៖ តឹងង៉ុក
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។