12/10/2021 09:15
ក្រុមហ៊ុនអគ្គិសនីត្រាវិញ ប្រគល់ជូនផ្ទះឧបការគុណ ។ រូបថត៖ ក្វឹកត្វឹង
បានដឹងថាឆ្នាំ ២០២១ អគ្គក្រុមហ៊ុនអគ្គិសនី ភាគខាងត្បូងឧបត្ថម្ភថវិកាដល់ខេត្តត្រាវិញចំនួន ៧៥០ លានដុងសម្រាប់សាងសង់ផ្ទះឧបការគុណ ១៥ ខ្នងជូនគ្រួសារគោលនយោបាយនៅស្រុកចូវថាញ់ (ក្នុងមួយខ្នងឧបត្ថម្ភ ៥០ លានដុង)។
ក្នុងពិធីប្រគល់ជូនផ្ទះឧបការគុណ ក្រុមហ៊ុនអគ្គិសនីត្រាវិញឧបត្ថម្ភផ្គុំដាក់ប្រព័ន្ធអគ្គិសនីក្នុងផ្ទះ (រួមមានខ្សែ អំពូលភ្លើង បន្ទះភ្ជាប់ នាឡិកា។ល។) ដោយឥតគិតថ្លៃជូនគ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ ០៥ គ្រួ គិត ជាតម្លៃ ០៣ លានដុង៕ ក្វឹកត្វឹង-ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។