19/02/2021 08:07
បុណ្យតេតឆ្នាំនេះ សាលាអនុវិទ្យាល័យហ៊ីវទ្រុង ស្រុកទីវកឹងបានសមាគមនិស្សិតសាលាមហាវិទ្យាល័យឱសថសាស្រ្តទីក្រុងហូជីមិញសហការចាត់តាំងកម្មវិធី “ តេតជួបជុំ “ ជូនអាហារូបករណ៍ ២០ ចំណែកដល់សិស្សក្រីក្រ និងជូនអំណោយជាច្រើនចំណែកទៀតដល់សិស្សមានស្ថានភាពលំបាកដើម្បីប្អូនៗអំណរនិទាឃរដូវបានសប្បាយរីករាយ សុភមង្គល។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ កងកុមារឈានមុខសាលានៅទាំងចលនាជូនអាវនិទាឃរដូវចំនួន ២៥ ដល់សិស្សមានស្ថានភាពលំបាកផងដែរ។
ជូនអាហារូបករណ៍ដល់ សិស្សក្រីក្រសង្វាតរៀនសូត្រ។ រូបថត៖ ង៉ុកស្វង
លោកគ្រូលឿងថាញ់ខើយ អ្នកទទួលបន្ទុកគ្រប់គ្រងកងកុមារឈានមុខសាលាបានឲ្យដឹង៖ សកម្មភាពជូនអំណោយបុណ្យតេត អាវនិទាឃរដូវដល់សិស្សបានអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីបញ្ជាក់នូវសន្តានចិត្តរបស់សិស្សដែលចេះជួយចែករំលែកក្តីស្រឡាញ់ គិតគូរដល់សិស្សក្រីក្រអំណរបុណ្យតេត។ ទន្ទឹមនឹងនោះអប់រំសិស្សឲ្យមានចិត្តស្រឡាញ់ ចេះជួយគិតគូរដល់មិត្តភ័ក្តិក្រីក្រ។ ជាច្រើនឆ្នាំកន្លង ចលនានេះបានរក្សាខ្ជាប់និងអនុវត្តបានល្អ ទទួលបានការគាំទ្រពីសំណាក់ឪពុកម្តាយសិស្សនិងសិស្ស ឧបត្ថម្ភបានទាន់ពេលចំពោះសិស្សមានស្ថានភាពលំបាក។
ជីវភាពប្រជាជនបានធូរធាច្រើនបើប្រៀបនឹងកាលពីមុន ប៉ុន្តែនៅមានសិស្សក្រីក្រមួយ ចំនួនជាពិសេសសិស្សនៅតំបន់ជនបទត្រូវការឧបត្ថម្ភពីសំណាក់លោកគ្រូ អ្នកគ្រូនិងមិត្តភ័ក្តិដែរ។ នៅសាលាអនុវិទ្យាល័យ‑វិទ្យាល័យលឿងហ្វា(អា) សិស្សក្រីក្រ សិស្សមានស្ថានភាពលំបាកនៅមានច្រើន ម្ល៉ោះហើយគណៈចាងហ្វាង សម្ព័ន្ធយុវជនសាលានិងកងកុមារឈានមុខបានសកម្មក្នុងការចលនាបណ្តាប្រភពកម្លាំងឧបត្ថម្ភសិស្សមានស្ថានភាពលំបាក។ អ្នកគ្រូចូវធីគីមត្រាង ទទួលបន្ទុកគ្រប់គ្រងកងកុមារឈានមុខបានឲ្យដឹង៖ ការងារចលនាឧបត្ថម្ភសិស្សក្រីក្រសាលាបានអនុវត្តជារឿយៗ ជាពិសេសគឺដំណាក់កាលដើមឆ្នាំសិស្សានិងបុណ្យតេត។ កន្លងហើយថ្មីៗនេះ សាលាបានបំផុសចលនា “អាវនិទាឃរដូវជូនមិត្ត “ សិស្សសាលាគបវាល់បានប្រាក់ ០៥ លានដុងជូនអាវនិទាឃរដូវចំនួន ៣២ ដល់សិស្សក្រីក្រ សិស្សមានស្ថានភាពគ្រួសារលំបាក។ ក្រៅពីនោះ នៅទាំងចលនាជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ១៨ ចំណែក (៥០០.០០០ ដុងក្នុងមួយចំណែក) ដើម្បីប្អូនៗនិងគ្រួសារទទួលអំណរបុណ្យតេតសប្បាយរីករាយ។
ទទួលបានអាវថ្មី អាហារូបករណ៍ក្នុងបុណ្យតេតជាថាមពលជំរុញឲ្យប្អូនៗខិតខំក្នុងការ រៀនសូត្រ រស់នៅ។ ទង្វើទាំងនោះមានអត្ថន័យយ៉ាងជ្រាលជ្រៅ គឺមិនត្រឹមតែចំពោះសិស្សក្រីក្រត្រេកអរទទួលបានអំណោយប៉ុណ្ណោះទេ សិស្សដែលចូលរួមគបវាល់ក៏សប្បាយរីករាយណាស់ដែរ ពីព្រោះប្អូនៗបានជួយមិត្តភ័ក្តិ បានផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅជូនដល់មិត្ត ភ័ក្តិក្រីក្រ។
ប្អូនថាច់ង៉ុកត្រៀង ជាសិស្សថ្នាក់ទី ១២/២ សាលាអនុវិទ្យាល័យវិទ្យាល័យលឿងហ្វា(អា)សំណេះដំណាលថា៖ នេះជាលើកទីពីរដែលប្អូនបានទទួល “អាវនិទាឃរដូវ “ ហេតុតែគ្រួ សារជួបការលំបាក គ្មានដីផលិត ឪពុកម្តាយទៅធ្វើការស៊ីឈ្នួលជារៀងរាល់ថ្ងៃ។ បាន លោកគ្រូ អ្នកគ្រូនិងមិត្តភ័ក្តិយកចិត្តទុកដាក់ជូនអាវដើម្បីបុណ្យតេតនេះមានអាវថ្មីពាក់និងពាក់នៅថ្ងៃគោរពទង់ដើមសប្តាហ៍។ ប្អូននឹងខិតខំរៀនឲ្យបានល្អជាងទៀតក្នុងវគ្គសិក្សាទី ២ ដើម្បីប្រឡងចុងឆ្នាំ និងប្រឡងបញ្ចប់ថ្នាក់សម្រេចបានលទ្ធផលខ្ពស់។
សកម្មភាពឧបត្ថម្ភមិត្តភ័ក្តិក្រីក្រឲ្យមានអាវថ្មីទៅរៀនពិតជាធ្វើឲ្យប្អូនៗទាំងនោះបានសប្បាយ រីករាយទទួលបុណ្យតេតក្នុងភាពកក់ក្តៅ និងសុភមង្គល។ ឆ្លងតាមរយៈនោះ បញ្ជាក់ឲ្យឃើញ ពីទឹកចិត្តមេត្តាសន្តោសប្រណីរបស់សិស្សនិងសិស្សក៏ជាសកម្មភាពអប់រំឲ្យសិស្សចេះអាណិតស្រឡាញ់គ្នា និងឧបត្ថម្ភមិត្តភក្តិក្រីក្ររៀនសូត្របានសម្រេចដូចបំណងដើម្បីអនា គតបានរុងរឿង៕
ប្រែសម្រួល៖ សុជា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។