25/02/2022 08:44
ណែនាំរបៀបប្រើប្រាស់បណ្ដាឧបករណ៍អគ្គិសនី ។ រូបថត៖ ហ្វីហ្វាង
បណ្ដាឆ្នាំកន្លង វត្តវាលលាក់តែងជ្រោមជ្រែងល្អការងារប្រិតសំចៃអគ្គិសនីអាស្រ័យផ្នែកអគ្គិសនីបំផុសចលនា។ រៀងរាល់ថ្ងៃ ក្នុងវត្តប្រើប្រាស់ បណ្ដាឧបករណ៍អគ្គិសនីដូចជា៖ ម៉ូតើ ទូត្រជាក់ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង កង្ហារ និងឧបករណ៍អគ្គិសនីផ្សេងៗមួយចំនួនទៀតក្នុងមួយខែចំណាយប្រាក់អគ្គិសនីជាមធ្យម ២,៨ លានដុង។ តាម ថេរដីការបស់ព្រះតេជគុណ ថាច់យ៉េត ព្រះចៅអធិការវត្តវាលលាក់ឲ្យដឹងថា៖ ដើម្បីកាត់បន្ថយចំនួនអគ្គិសនី និងប្រាក់អគ្គិសនីប្រើប្រាស់ក្នុងវត្តនោះ វត្តតែងអនុវត្តបណ្ដាវិធីសាស្រ្តដូចជា៖ ផ្លាស់អំពូលភ្លើងសរសៃសក់ទាំងស្រុងមកប្រើប្រភេទ អំពូលភ្លើងមិនសូវបង់អគ្គិសនី កាត់បន្ថយការប្រើ ម៉ាស៊ីនត្រជាក់ ប្រើកង្ហារជំនួសវិញ អំពូលភ្លើងប្រើសម្រាប់ក្នុងការប្រជុំជីវភាពច្រើនប្រើតែក្នុងពេលមានពិធីបុណ្យទានក្នុងវត្តពេលថ្ងៃប្រើពន្លឺព្រះអាទិត្យ កាត់បន្ថយការប្រើប្រាស់អំពូលភ្លើង និងកង្ហារអគ្គិសនី ។ សំណូមពរឲ្យព្រះសង្ឃក្នុងវត្តទាំងអស់អង្គអនុវត្តវិធានការប្រិតសំចៃអគ្គិសនី “បិទអំពូលភ្លើងពេលមិនចាំបាច់” និងឧបករណ៍ អគ្គិសនីទាំងអស់ពេលចេញទៅក្រៅ។ ក្រៅពីនោះ បណ្ដាអំពូលភ្លើងនៅខ្លោងទ្វារនិងនៅកន្លែង មួយចំនួនទៀតសុទ្ធសឹងបានផ្លាស់ដោយអំពូល ភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ។ អាស្រ័យហេតុនោះ បច្ចុប្បន្នប្រាក់អគ្គិសនីទូទាត់ ក្នុងមួយខែប្រិតសំចៃបានជាង ៣០០.០០០ ដុង។
ព្រះចៅអធិការវត្តវាលលាក់ឲ្យដឹងបន្ថែម៖ វត្តមានពុទ្ធបរិស័ទជាង ២០០ នាក់តែងអញ្ជើញមក វត្តប្រជុំជីវភាពសាសនា។ នៅរាល់ថ្ងៃឧបោសថសីលក៏ដូចជាថ្ងៃបុណ្យទាន វត្តតែងចលនា ផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឲ្យអនុវត្តវិធានការប្រិតសំចៃអគ្គិសនី និងប្រើអគ្គិសនីសុវត្ថិភាព។ ក្រោយពេលធ្វើការផ្សព្វផ្សាយចលនាពុទ្ធបរិស័ទទាំងនោះបានយល់អំពីអត្ថន័យនៃការប្រិតសំចៃអគ្គិសនីនាំមកផលប្រយោជន៍សម្រាប់សង្គមផង ប្រិតសំចៃខ្ទង់ចំណាយសម្រាប់គ្រួសារផង។ អាស្រ័យហេតុនោះ គ្រួសារពុទ្ធបរិស័ទទាំងអស់ សុទ្ធសឹងប្រើប្រាស់អគ្គិសនីសុវត្ថិភាព និងប្រិតសំចៃ៕ ហ្វីហ្វាង-ថាច់ហ្វាង
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។