19/03/2021 09:06
ពិធីដំណើរការកសាងផ្ទះមនុស្សធម៌ជូនប្អូនសម័យ។
សំណង់មានប្រយោជន៍ជាក់ស្តែងក្នុង ០២ សប្តាហ៍នោះ គឺសាងសង់ផ្ទះមនុស្សធម៌ជូនប្អូនថាច់ធីសម័យ ជាសិស្សថ្នាក់ទី ៥/២ សាលាបឋមសិក្សាថាញ់ហ្វាស៊ើង(បេ) ជាគ្រួសារក្រីក្រស្ថិតក្នុងក្របខណ្ឌគាំពារសង្គមរបស់ឃុំ ថាញ់ហ្វាស៊ើងអស់តម្លៃ ៥៥ លានដុង។ ក្នុងនោះសម្ព័ន្ធយុវជនស្រុកចលនាសមាគមសប្បុរសធម៌កាហ្វេស៊ូយហ្មើ ខេត្តវិញឡុងឧបត្ថម្ភ ៣៥ លានដុង គណៈកម្មាធិការប្រជាជនស្រុកចំណាយពីមូលនិធិដើម្បីអ្នកក្រីក្រស្រុកឧបត្ថម្ភ ១០ លានដុង គណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងឧបត្ថម្ភ ១០ លានដុង។ ដោយមានកងកម្លាំងសមាជិកសម្ព័ន្ធយុវជនស្រុក ជិត ៧០ លើកនាក់ចូលរួម ក្នុងនោះ មានសមាជិកសម្ព័ន្ធយុវជនភូមិមេរងថ្មី ៥០ លើក នាក់ចូលរួមរុះរើផ្ទះចាស់ និងសង់ផ្ទះថ្មីជូនប្អូនសម័យ។
បងថាច់សមិទ្ធ លេខាសាខាសម្ព័ន្ធយុវជនភូមិមេរងថ្មី ឃុំថាញ់ហ្វាស៊ើង ជាសម្ព័ន្ធយុវជនម្នាក់សកម្មចូលរួមបណ្តាចលនាខែយុវជនជារៀងរាល់ឆ្នាំ។ សមិទ្ធបានចូលរួមនិងចលនាសមាជិកសម្ព័ន្ធយុវជនឲ្យចូលរួមរុះរើផ្ទះចាស់ សង់ផ្ទះថ្មីជូនប្អូនសម័យ។ ទន្ទឹមនឹងនោះ គាត់នៅទាំងចលនាមាមីងក្នុងភូមិ ជូនកាហ្វេ ០៤ កញ្ចប់ ស្ករស ២៤ គីឡូក្រាម សរុបតម្លៃជាង ៦០០ ពាន់ដុង ជូនដល់គ្រួសារប្អូនសម័យសម្រាប់ធ្វើភេសជ្ជៈជូនជាងសង់ផ្ទះ។
បងថាច់សមិទ្ធបានឲ្យដឹង៖ ទោះបីខ្ញុំរវល់នឹងការងារធ្វើស្រែ និងធ្វើសេវាកម្មរោងការក៏ដោយ ខ្ញុំក៏ឆ្លៀតពេលមកជួយយួរកំបោរឲ្យជាងសង់ផ្ទះជូនគ្រួសារប្អូនសម័យដែរ។ ខ្ញុំមានមោទនភាពចំពោះសមាជិកសម្ព័ន្ធយុវជនគ្រប់ជំនាន់ដែលផ្សារភ្ជាប់ជាមួយបក្សនិងប្រជាជនចូលរួមកសាង និងការពារមាតុភូមិ។ ក្នុងនាមជាលេខាសាខាសម្ព័ន្ធយុវជនភូមិខ្ញុំនឹងស្នងបន្តនូវប្រវេណីដ៏ត្រចះត្រចង់របស់សមាជិកសម្ព័ន្ធយុវជនគ្រប់ជំនាន់ខិតខំធ្វើការងារមានប្រយោជន៍ដើម្បីរួមចំណែកជាមួយសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់អនុវត្តល្អភារកិច្ចដែលបានប្រគល់ឲ្យ ជាពិសេសអនុវត្តល្អតាមបធានបទ “ មោទនភាពប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ “ ក្នុងខែយុវជនឆ្នាំ ២០២១ នេះឯង។
ត្រេកអរចំពោះការឧបត្ថម្ភគាំទ្ររបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនសមាជិកសម្ព័ន្ធយុវជនមូលដ្ឋាននិយាយរួម លេខាសាខាសម្ព័ន្ធយុវជនភូមិមេរងថ្មីនិយាយដោយឡែក បងថាច់ឃ្លេ ឪពុករបស់ប្អូនសម័យបានឲ្យដឹង៖ គ្រួសារខ្ញុំនៅជួបការលំបាកច្រើន បើគ្មានរដ្ឋអំណាចមូលដ្ឋានក៏ដូចជាសមាជិកសម្ព័ន្ធយុវជនឧបត្ថម្ភប្រាក់ ថ្ងៃពលកម្ម គ្រួសារខ្ញុំមិនអាចសាងសង់បានផ្ទះរឹងមាំដូចសព្វថ្ងៃនេះទេ។ បងប្អូនសមាជិក សម្ព័ន្ធយុវជន ក្នុងនោះមានបងថាច់សមិទ្ធតែងយកចិត្តទុកដាក់គិតគូរដល់គ្រួសារខ្ញុំ គាត់បានស្នើសម្ព័ន្ធយុវជនឃុំ ស្រុក ឧបត្ថម្ភផ្ទះ០១ខ្នងដល់គ្រួសារខ្ញុំ។ ទន្ទឹមនឹងនោះ បងសមិទ្ធនៅទាំងចលនាសប្បុរសជនជូនទេយ្យវត្ថុដល់គ្រួសារខ្ញុំជារឿយៗ។ ឆ្នាំនេះគ្រួសារខ្ញុំទទួលឆ្នាំថ្មីក្នុងផ្ទះថ្មី គ្រួសារខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បងប្អូន សមាជិកសម្ព័ន្ធយុវជនបានឧបត្ថម្ភគ្រួសារខ្ញុំ។
ទន្ទឹមនឹងកិច្ចការដូចពោលមកខាងលើ ក្នុង ០២ សប្តាហ៍ធ្វើសកម្មភាពខែយុវជនឆ្នាំ ២០២១ សម្ព័ន្ធយុវជនស្រុកកូវង៉ាងនៅទាំងសកម្មផ្សព្វផ្សាយ ឃោសនាពីប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ ផ្សព្វផ្សាយបណ្តាលក្ខឋានកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ ផ្សព្វផ្សាយពីបង្ការ ជម្នះអំពើហឹង្សាក្នុងសាលារៀនជូនសិស្ស។ល។ ជាលទ្ធផល បានចាត់តាំងផ្សព្វផ្សាយ ៤៦ លើក មានសមាជិកសម្ព័ន្ធយុវជន សិស្សជិត ០៤ ពាន់នាក់ចូលរួម។ ចាត់តាំងបើកថ្នាក់ចំណូលចិត្ត សម្ព័ន្ធយុវជនបាន ០៥ ថ្នាក់ជូនសមាជិកក្រុម កុមារឈានមុខឆ្នើម ៦៥ នាក់ដើម្បីជាប្រភពពង្រីកជាសមាជិកសម្ព័ន្ធយុវជននាអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនាឆ្នាំ ១៩៣១-២៦ មីនាឆ្នាំ ២០២១) ។
ដើម្បីអនុវត្តសម្រេចជោគជ័យខែយុវជនឆ្នាំ ២០២១ តាមស្មារតីចង្អុលការរបស់សម្ព័ន្ធយុវជនខេត្ត បងស្រីផាមធីតូញ៉ឺ អនុលេខាសម្ព័ន្ធយុវជន ស្រុកកូវង៉ាងមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ខែយុវជនជារៀងរាល់ឆ្នាំគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំមួយនៅក្នុងប្រទេស។ អនុវត្តតាមប្រធានបទ “ មោទនភាពប្រពៃណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ “ ខែយុវជនឆ្នាំ ២០២១ ស្រុកកូវង៉ាងបានផ្តុំកម្លាំងអនុវត្តការងារសំខាន់ៗដូចជា៖ ជំរុញមាំការងារអប់រំសតិអារម្មណ៍ សីលធម៌ ប្រវេណីបដិវត្តន៍ដ៏ត្រចះត្រចង់របស់បក្ស សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ បត់បែននិងច្នៃប្រតិដ្ឋជ្រើសការងារធ្វើឲ្យសមស្រប ជាមួយនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ ក្នុងនោះផ្តុំកម្លាំងផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សនិងសេចក្តីសម្រេចរបស់បក្សគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជូនខ្លឹមសារនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ទៅក្នុងជីវភាពក៏ដូចជាក្នុងចលនាសកម្មភាពរបស់យុវជន។ ច្បាមយកទិសដៅ ផែនការដែលគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្តចង្អុលការពីខែយុវជនភ្ជាប់ជាមួយអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩៕
អត្ថបទ‑រូបថត៖ សុជា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។