25/12/2020 09:44
រដ្ឋាភិបាលបានចេញផ្សាយអនុក្រឹត្យលេខ ១៤១/២០២០/NĐ-CP កំណត់របបជ្រើសរើសចំពោះសិស្ស និស្សិតជនជាតិភាគតិចមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១។
អនុក្រឹត្យបានចែងច្បាស់ អ្នករៀនជាជនជាតិភាគតិចស្ថិតក្នុងមុខសញ្ញាបានទទួលរបបជ្រើសរើសរួមមាន៖ ជនជាតិភាគតិចមានចំនួនយ៉ាងតិច ជនជាតិភាគតិចនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំងមិនទាន់មានឬមានកងជួរកម្មាភិបាល និយោជិត បុគ្គលិកជាជនជាតិភាគតិចយ៉ាងតិចតួច។
ពិធីជូនអាហារូបករណ៍ដល់សិស្ស។
សម្បទាបញ្ជូនសិស្ស
អនុក្រឹត្យកំណត់ច្បាស់សម្បទារួមនៃការបញ្ជូនសិស្សត្រូវស្នាក់នៅជាអចិន្ត្រៃយ៍រយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់ឡើងទៅគិតដល់ឆ្នាំបញ្ជូនសិស្សនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង មានឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹម(ឬក៏អ្នកម្ខាងក្នុងចំណោមអ្នកទាំងសងខាងជាឪពុកបង្កើត ឬម្តាយបង្កើត ឪពុកចិញ្ចឹមឬម្តាយចិញ្ចឹម) អ្នកចិញ្ចឹមថែទាំផ្ទាល់នៅតំបន់នោះ សម្រេចសម្បទាបញ្ជូនដំបូងចំពោះបណ្តាផ្នែក វិជ្ជាជីវៈ បញ្ជូនដំបូងមានវ័យមិនលើសពីអាយុ ២២ ឆ្នាំគិតដល់ឆ្នាំបញ្ជូនសិស្ស មានសុខភាពគ្រប់គ្រាន់ តាមការកំណត់ជាធរមាន។ ក្រៅពីសម្បទារួមដែលបានកំណត់ខាងលើ អ្នករៀនបានជ្រើសរើសបញ្ជូនចូលមហាវិទ្យាល័យត្រូវឆ្លើយតបបណ្តាសម្បទាជាក់ស្តែងដូចតទៅ៖ (១) មានសញ្ញាបត្រវិទ្យាល័យ (២) ចំណាត់និទ្ទេសចរិយាសម្បត្តិបណ្តាឆ្នាំសិក្សានៃកម្រិតវិទ្យាល័យសម្រេចពីនិទ្ទេសល្អ (៣) ចំណាត់និទ្ទេសចុងកម្រិតសិក្សាសម្រេចពីនិទ្ទេសគ្រាន់បើឡើងទៅ (៤) មានពេលវេលារៀនគ្រប់រយៈពេល ៣ ឆ្នាំសិក្សា និងប្រឡងយកសញ្ញាបត្រវិទ្យាល័យនៅសាលាស្ថិតក្នុងភូមិសាស្រ្តបញ្ជូនសិស្សតាមការកំណត់ ឬសាលាវិទ្យាល័យ ជនជាតិអន្តេវាសិក។
ក្រៅពីសម្បទារួម អ្នករៀនបានជ្រើសរើសចូលសាលាឧត្តមសិក្សាត្រូវឆ្លើយតបបណ្តាសម្បទាជាក់ស្តែងដូចតទៅ៖ (១) មានសញ្ញាបត្រវិទ្យាល័យ (២) ចំណាត់និទ្ទេសចរិយាសម្បត្តិបណ្តាឆ្នាំសិក្សានៃកម្រិតវិទ្យាល័យសម្រេចល្អ (៣) ចំណាត់និទ្ទេសសិក្សាឆ្នាំចុងក្រោយនៃកម្រិតសិក្សាសម្រេចប្រភេទមធ្យមឡើងទៅ (៤) មានពេលវេលារៀនសូត្រគ្រប់ ៣ ឆ្នាំសិក្សា និងប្រឡងយកសញ្ញាបត្រនៅសាលាស្ថិតក្នុងភូមិសាស្រ្តបញ្ជូនសិស្សតាមការកំណត់ឬក៏នៅសាលាជនជាតិអន្តេវាសិក។
ក្រៅពីសម្បទារួម អ្នករៀនបានជ្រើសបញ្ជូនចូលមធ្យមសិក្សាត្រូវឆ្លើយតបបណ្តាសម្បទាជាក់ស្តែងដូចតទៅ៖ មានសញ្ញាបត្រអនុវិទ្យាល័យ ឬក៏វិទ្យាល័យចំណាត់និទ្ទេសចរិយាសម្បត្តិបណ្តាឆ្នាំសិក្សានៃកម្រិតសិក្សាចុងក្រោយសម្រេចនិទ្ទេសគ្រាន់បើឡើងទៅ ចំណាត់និទ្ទេសសិក្សាឆ្នាំចុងក្រោយនៃកម្រិតសិក្សាសម្រេចនិទ្ទេសមធ្យមភាគឡើងទៅ មានរយៈពេលរៀនគ្រប់ ៤ ឆ្នាំសិក្សា និងប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យ ឬក៏រៀនគ្រប់ ៣ ឆ្នាំនិងប្រឡងជាប់សញ្ញាបត្រវិទ្យាល័យនៅសាលាស្ថិតក្នុងភូមិសាស្រ្តបញ្ជូនសិស្សតាមការកំណត់ ឬក៏នៅសាលាវិទ្យាល័យជនជាតិ។
បណ្តាករណីបានអាទិភាពក្នុងការជ្រើសរើស
អនុក្រឹត្យបានចែងច្បាស់ អ្នករៀនសម្រេចគ្រប់គ្រាន់បណ្តាសម្បទាបញ្ជូន ជ្រើសរើសខាងលើ បើស្ថិតក្នុងករណីមួយក្នុងចំណោមករណីខាងក្រោមនេះនឹងបានអាទិភាពក្នុងការជ្រើសរើសចូលមហាវិទ្យាល័យ ឧត្តមសិក្សា មធ្យមសិក្សាតាមលំដាប់គឺ៖
១- កូនយុទ្ធជនពលី យុទ្ធជនជំងឺពិការ អ្នកមានលិខិតទទួលស្គាល់បានទទួលគោលនយោបាយដូចយុទ្ធជនជំងឺ។
២- រៀននៅសាលាជនជាតិអន្តេវាសិក។
៣- ជាប់ការជ្រើសរើសចូលមហាវិទ្យាល័យ ឧត្តមសិក្សា មធ្យមសិក្សានៅឆ្នាំពិនិត្យទៅរៀនជ្រើសរើស។
៤- ទទួលបានរង្វាន់ក្នុងបណ្តាពិធីប្រឡងសិស្សពូកែពីថ្នាក់ស្រុកឡើងទៅ។
៥-ករណីអ្នករៀនស្ថិតក្នុងមុខសញ្ញាបានទទួលអាទិភាពច្រើនទន្ទឹមជាមួយគ្នានោះ បានត្រឹមតែទទួលអាទិភាពមួយខ្ពស់បំផុតក្នុងការបញ្ជូនសិស្ស ជ្រើសរើសសិស្ស៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។