02/07/2021 10:27
ការផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥ របស់សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងរយៈកាល ៥ ឆ្នាំកន្លង បង្កបានលទ្ធផលសំខាន់ៗជាច្រើន។ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការច្នៃប្រតិដ្ឋ ធ្វើជាក់ស្តែង ការកសាងបទដ្ឋានតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សមស្របជាមួយលក្ខណៈរបស់មូលដ្ឋាន អង្គភាព ជាមួយយុវជនយុវកុមារគ្រប់ជាន់ស្រទាប់ បញ្ចូលបណ្តាខ្លឹមសាររៀនសូត្រ និងធ្វើតាមអ៊ំហូទៅក្នុងបណ្តាកម្មវិធី ចលនារបស់សម្ព័ន្ធយុវជន សមាគម ក្រុម ដោយបណ្ដារូបភាព និងរបៀប ធ្វើយ៉ាងសមស្រប។ល។
សម្ព័ន្ធយុវជនខេត្តជូនលិខិតសរសើរដល់សមាជិកសម្ព័ន្ធយុវជនឆ្នើម។ រូបថត៖ បាធី
ក្នុងរយៈកាល ៥ ឆ្នាំកន្លង សម្ព័ន្ធយុវជនខេត្ត សហការជាមួយសមាគមសហព័ន្ធយុវជន និងសមាគមកងកុមារឈានមុខខេត្តចុះឈ្មោះអនុវត្តបាន ១៦ ទម្រង់រៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ថ្នាក់ស្រុកអនុវត្តផ្សព្វផ្សាយបាន ៤៨ ទម្រង់ឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ទន្ទឹមនឹងនោះចាត់តាំងស្ងើចសរសើរគំរូយុវជនឆ្នើមបាន ២៤៩ នាក់ដែលធ្វើតាមដំបូន្មានរបស់អ៊ំ។
ដើម្បីពង្រើកបណ្តាលទ្ធផលដែលសម្រេចបានក្នុងសន្និបាត បណ្តាតំណាងបានបំពេញយោបល់ដកចេញមេរៀនបទពិសោធន៍ ទន្ទឹមនឹងនោះ លើកឡើងបណ្តាបញ្ហាលំបាក ដើម្បីមានគោលដៅអនុវត្តល្អសារាចរលេខ ០៥ ក្នុងពេលខាងមុខនេះ។ គួរកត់សម្គាល់គឺអចិន្ត្រៃយ៍ នៃសម្ព័ន្ធយុវជនខេត្តបានដាក់ចេញភារកិច្ច វិធីសាស្រ្តសំខាន់ៗច្រើន ក្នុងនោះមានការជំរុញមាំការផ្សព្វផ្សាយពង្រីកបណ្តារបៀបធ្វើល្អៗ រួចស្ងើចសរសើរទាន់ពេល “គំរូល្អ ការ ងារល្អ” នាំយកការរៀនសូត្រ និងធ្វើតាម ជាការងារប្រចាំក្នុងទូទាំងកម្មាភិបាល សមាជិក យុវជន។ ជំរុញមាំការបំផុសចលនា “កសាងតម្លៃគំរូយុវជនត្រាវិញក្នុងសម័យថ្មី”។ ក្នុងនោះ ប្រមូលផ្ដុំបណ្តាតម្លៃសំខាន់ៗ “ចិត្តបរិសុទ្ធ” “បញ្ញាភ្លឺស្វាង” “បំណងប្រាថ្នាធំ” ក្លាយជាបណ្តា លក្ខឋានយុវជន សមស្របជាមួយលក្ខណៈរបស់មូលដ្ឋាន អង្គភាព។
ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនខេត្តបានស្ងើចសរសើរ និងជូនបណ្ណសរសើរដល់សមូ ហភាព ៥ កន្លែង បុគ្គលឆ្នើម ២៩ រូប និងទម្រង់ពូកែ ១៤ ទម្រង់ក្នុងការរៀនសូត្រ និង ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ក្នុងរយៈពេល ០៥ ឆ្នាំ (២០១៦-២០២១)៕
ប្រែសម្រួល៖ សុខា
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។