
សមាជិកសម្ព័ន្ធយុវជនឃុំហាមយ៉ាងចូលរួមដាំផ្កា ។
សម្ព័ន្ធយុវជនឃុំហាមយ៉ាង មានសមាជិក ៨៧ នាក់ ក្នុងនោះសមាជិកខ្មែរ ៨៥%។សាខាសម្ព័ន្ធយុវជនមួយកន្លែងដែលមានសមាជិកខ្មែរ ច្រើនបំផុតគឺសាខាសម្ព័ន្ធយុវជនភូមិបន្ទាយក្រ (បេ) មានសមាជិក ១២ នាក់ ។ ជាអង្គភាព អនុវត្តល្អចលនាយុវជនស្ម័គ្រចិត្តដើម្បីជីវភាពសហ គមន៍ ។ តាំងពីដើមឆ្នាំ ២០២០ មកទល់ពេល នេះ សាខាសម្ព័ន្ធយុវជនភូមិបន្ទាយក្រ (បេ) បាន ចលនាសប្បុរសជនក្នុងនិងក្រៅឃុំ កសាងផ្ទះ មនុស្សធម៌ ០១ ខ្នង សរុបទឹកប្រាក់ជាង ៧០ លានដុង ឧបត្ថម្ភដល់ប្អូនថាច់ថែ ជាសិស្សថ្នាក់ ទី ៥ សាលាបឋមសិក្សាហាមយ៉ាង (បេ) ឃុំ ហាមយ៉ាង ។ ប្អូនថែ ជាសិស្សក្រីក្រ ជម្នះការ លំបាករៀនពូកែ ០៤ ឆ្នាំបន្តបន្ទាប់។ ឆ្នាំសិក្សា ២០១៩ - ២០២០ ប្អូនថែ មិនទាន់បានប្រឡងបញ្ចប់វគ្គសិក្សាទី ២ ផងក៏ត្រូវគ្រោះថ្នាក់ចរា ចរណ៍ រង់របួសយ៉ាងធ្ងន់ ទៅដេកព្យាបាលនៅមន្ទីរ ពេទ្យចើរ៉ៃ ទីក្រុងហូជីមិញ។ បច្ចុប្បន្ន សុខភាពប្អូនថែមិនទាន់បានស្រួលនៅឡើយ ទើបប្អូន មិនទាន់ទៅរៀនជាបន្តទៀត។ ដើម្បីជំរុញទឹក ចិត្តប្អូនថែ សាខាសម័្ពន្ធយុវជន ភូមិបន្ទាយក្រ (បេ) សហការជាមួយសម័្ពន្ធយុវជនឃុំហាម ចលនាសប្បុរសជនក្នុងនិងក្រៅឃុំ ឧបត្ថម្ភប្រាក់ កសាងផ្ទះជូនប្អូន ០១ ខ្នង សង្ឃឹមថាប្អូននឹងឆាប់បានជាសះស្បើយ ទៅបន្តការរៀនសូត្រ ទៀត។
ទន្ទឹមនឹងនោះ តាំងពីដើមឆ្នាំមកទល់ពេល នេះ សាខាសម័ន្ធយុវជនភូមិបន្ទាយក្រ (បេ) ចលនាសមាជិកជិត ១០០ លើកនាក់ចូលរួមបោសសម្អាតអនាម័យបរិស្ថានបាន ៤៨ លើក និងដាំផ្កាជិត ២០០ ដើម ។ចាត់តាំងសកម្មភាព "ពេលបាយផ្តល់ភាពកក់ក្តៅ " ជូនអ្នកមានវ័យ ចាស់ ៣០ នាក់ និង ជូនអំណោយ ០៩ ចំណែក តម្លៃ ០៣ លានដុង ដល់អ្នកមានវ័យចាស់មានស្ថានភាពលំបាកខ្លាំងទៀតផង។
បងថាច់ថាញ់ សមាជិកសម្ព័ន្ធយុវជនភូមិ បន្ទាយក្រ (បេ) បានឲ្យដឹងថា៖ ខ្ញុំចូលរួមសកម្ម ភាពសាខាសម្ព័ន្ធយុវជនភូមិកាលពីឆ្នាំ ២០១៧។ ការងារសំខាន់របស់ខ្ញុំគឺធ្វើជាងកំបោរ។ ជីវភាព ក៏លំនឹងដែរ ម្ល៉ោះហើយខ្ញុំឆ្លៀតពេលថ្ងៃសៅរ៍ អាទិត្យចូលរួមអនាម័យបរិស្ថាន ដាំផ្កាជាដើម។ ប្រសិនបើសម្ព័ន្ធយុវជនថ្នាក់លើចលនាសប្បុរសជនឧបត្ថម្ភផ្ទះដល់គ្រួសារក្រីក្រ ខ្ញុំក៏ចូលរួមជួយ សាងសង់ផ្ទះជូនគ្រួសារក្រីក្រដែរ។ ជាមួយនឹងតួនាទីជាសមាជិកសម័្ពន្ធយុវជនភូមិ ខ្ញុំស្ម័គ្រចិត្តចូលរួមបណ្តាសកម្មភាពដើម្បីជីវភាពសង្គម។
បងគឹមសុភាព លេខាសម័្ពន្ធយុវជនឃុំហាម យ៉ាង បាន ឲ្យដឹង៖ " សម័្ពន្ធយុវជនឃុំហាមយ៉ាង ខិតខំពង្រីកយ៉ាងមានប្រសិទ្ធភាពបណ្តាចលនា ដើម្បីជំរុញស្មារតីយុវជនឲ្យស្ម័គ្រចិត្តចូលរួម បណ្តាសកម្មភាព ដើម្បីជីវភាពសហគមន៍និងសុខុមាលភាពសង្គម ។ ដើម្បីពង្រីកលទ្ធផល ដែលសម្រេចបាន ក្នុងពេលខាងមុខនេះ សម្ព័ន្ធ យុជនឃុំហាមយ៉ាងនឹងបន្តការចលនាសមាជិក យុវជនចូលរួមបណ្តាសកម្មភាព ឆ្ពោះទៅកាន់ សហគមន៍។ ត្រៀមស្មារតីជាស្រេចដើម្បីទទួល និង អនុវត្តសម្រេចភារកិច្ចគ្រប់យ៉ាងដែលថ្នាក់លើប្រគល់ជូន ដើម្បីរួមចំណែកបញ្ជាក់ពីតួនាទី ក៏ដូចជាកម្លាំងយុវវ័យក្នុងដំណាក់កាលថ្មីនេះ "។
រួមជាមួយបណ្តាសកម្មភាព សុខុមាលភាពសង្គម សម្ព័ន្ធយុវជនឃុំហាមយ៉ាងនៅទាំងសកម្ម ចលនាសមាជិក ចូលរួមបណ្តាចលនា៖ " ថ្ងៃ សៅរ៍ស្ម័គ្រចិត្ត " " ថ្ងៃអាទិត្យពណ៌បៃតង " ដាំ ផ្កា កាប់ឆ្ការ ព្រៃឈើស៊ុមទ្រុម អនាម័យបរិស្ថាន សរុបប្រវែងជាង ១៣ ពាន់ម៉ែត្រ មានសមាជិក ជិត ៤០០ នាក់ ចូលរួម ដាំផ្កាជាច្រើនប្រភេទជាង ៣.០០០ ដើម រួមមាន៖ ផ្កាក្រដាស ផ្កាក្ងោក និងផ្កាកណ្ដឹងពណ៌លឿង ។ល។ តាមដងផ្លូវ បណ្តាភូមិលើភូមិសាស្រ្តឃុំ រួមចំណែកញុាំង បរិស្ថាននៅជនបទ ស្រស់ ជ្រះ ស្អាត ជានិច្ច៕
អត្ថបទ- រូបថត៖ សុជា