29/06/2021 09:43
ដើម្បីបង្កើនការងារថែទាំ និងអប់រំកុមារ ស្រុកថ្កូវបានផ្សព្វផ្សាយអនុវត្តល្អសារាចរលេខ ២០-CT/TW ចុះថ្ងៃទី ០៥ វិចិ្ឆកាឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ នីតិកាលទី ១១ ស្តីពី “បង្កើនការដឹកនាំរបស់បក្សចំពោះការងារថែទាំ អប់រំ និងការពារកុមារក្នុងស្ថានភាពថ្មី”។ ក្នុងនោះអនុវត្តល្អភារកិច្ចសំខាន់ ៦ យ៉ាង៖ ធ្វើសេនាធិការ ចង្អុលការពិនិត្យវាយតម្លៃការអនុវត្តន៍សិទ្ធិកុមារ ការងារថែទាំកុមារ ការងារអប់រំកុមារ ការងារវប្បធម៌ ព័ត៌មាន កីឡា ទេសចរណ៍សម្រាប់កុមារ និងអនុវត្តសិទ្ធិចូលរួមរបស់កុមារ។ ក្នុងការអនុវត្តន៍ការងារការពារកុមារនៅកម្រិតលេខ ៣ ក្នុងបណ្តាខែដើមឆ្នាំ ២០២១ ការិយាល័យពល កម្ម-យុទ្ធជនពិការ និងសង្គមកិច្ចស្រុក បានពិនិត្យឡើងវិញចំនួនកុមារដែលមានស្ថានភាពលំបាកខ្លាំង និងកុមារមានបាតុភាពធ្លាក់ទៅក្នុងស្ថានភាពខ្លាំង។ ផ្តើមពីនោះ ធ្វើសេនាធិការទាន់ពេលជូនដល់ថ្នាក់ដឹកនាំស្រុកចង្អុលការ រួចដាក់ចេញបណ្តាវិធីសាស្រ្តទប់ស្កាត់ ឧបត្ថម្ភមានប្រសិទ្ធភាព។
អនុវត្តការងារថែទាំកុមារ ការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវបានចំណាយប្រាក់ឧបត្ថម្ភប្រចាំខែដល់កុមារពិការចំនួន ២១០ នាក់ ចំនួន ១៣៩ លានដុង បង្កើនការងារថែទាំកុមារកង្វះអាហារូបត្ថម្ភដែលមានអាយុក្រោមពី ៥ ឆ្នាំ(សម្រេចអត្រា ៥ %) អត្រាកុមារមានអាយុពី ៦-៣៦ ខែលេបវីតាមីន (អា) និងកុមារបានផ្តល់បណ្ណគាំពារសម្រេច ១០០%។ ទន្ទឹមនឹងនោះ ការិយាល័យតែងសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធអនុវត្តល្អការងារអប់រំដល់កុមារ។ ជាក់ស្តែងគឺបំផុសចលនាឪពុកម្តាយសិស្សឲ្យជូនកុមារដែលមានអាយុពី ៣-៤ ឆ្នាំចំនួន ២.៧២២/៤.៨៩៤ នាក់ឱ្យទៅអាគារកុមារ សម្រេច ៥៥,៦% និងកុមារមានអាយុ ៥ ឆ្នាំចំនួន ២.៦៧៦/២.៧០០ នាក់ទៅអាគារកុមារ សម្រេចអត្រា ៩៩,១១%។ ចំនួនសិស្សអនុវិទ្យាល័យក្នុងអំឡុងអាយុបានទៅរៀន ៨.២៤២/៨.៦៣១ នាក់ ស្រូបយកអត្រា ៩៥,៥% ចំនួនកូនចៅជនរួមជាតិខ្មែរក្នុងអំឡុងអាយុបាន ទៅរៀន ៦.៥១៦/៦.៥១៦ នាក់ សម្រេច ១០០% កុមារពិការក្នុងអំឡុងអាយុបានទៅរៀនបឋមសិក្សា ២៩ នាក់ កុមារជនជាតិខ្មែរអំឡុងអាយុរៀនអនុវិទ្យាល័យបានទៅរៀនចំនួន ៥.៧៥៩ នាក់។ ស្រុកបានផ្សព្វផ្សាយអនុវត្តបណ្តាទម្រង់ “អាគារសុវត្ថិភាពបង្ការ បញ្ចៀសគ្រោះថ្នាក់របួសដល់កុមារ” នៅបណ្តាឃុំ៖ តឹងស៊ើង ថាញ់ស៊ើង ឡុងហ៊ីប និងហាមតឹង។
លោកស្រីង្វៀងធីថាញ់ទ្វី អនុប្រធានការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវ បានឱ្យដឹងថា៖ បណ្តាឆ្នាំមុនៗគ្មានរងឥទ្ធិពលនៃអាសន្នរោគកូវីដ-១៩ ឱ្យតែដល់រដូវវិស្សមកាល និងខែសកម្មភាពដើម្បីកុមារ ការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចតែងសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធបង្កបរិយាកាសសប្បាយរីករាយសម្រាប់កុមារដូចជា៖ ពិធីប្រឡង “ផ្កាក្ងោកក្រហម” ប្រឡង “និទានរឿងសៀវភៅ” “កុមារមាំមួន កុមារឆ្លាត” នាំប្អូនៗចូលរួមសប្បាយនៅតំបន់ប្រមូលផ្តុំ។ល។ ដើម្បីប្អូនៗយល់បានពីបរិយាកាសនៅវិស្សមកាល។ ឆ្នាំនេះ ផ្សព្វផ្សាយខែដើម្បីកុមារ រាល់កិច្ចការត្រៀម បម្រុងជាស្រេចក៏ស្រាប់តែការិយាល័យទទួលបានសារលិខិតជាច្រើនពីថ្នាក់លើឱ្យផ្អាកបណ្តាសកម្មភាពសម្រាប់កុមារ ដើម្បីធានាដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ពីព្រោះតែការឥទ្ធិពលដូចពោលខាងលើ រាល់សកម្មភាពកម្សាន្តសប្បាយនៅតាមបណ្តាកន្លែងកម្សាន្តសប្បាយសាធារណៈក៏ត្រូវផ្អាកដែរ។ ការិយាល័យសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធ ផ្សព្វផ្សាយដល់ឪពុកម្តាយរបស់ប្អូនៗឱ្យយកចិត្តទុកដាក់ថែទាំប្អូននៅនឹងគ្រួសារ បង្កឱ្យប្អូនៗកម្សាន្តសប្បាយនៅនឹងគ្រួសារដូចជា៖ មើលកម្មវិធីកុមារ ច្រៀងជាមួយបណ្តាមិត្តលើទូរទស្សន៍ដោយពេលវេលាសមស្រប ជៀសវាងការឥទ្ធិពលដល់ភ្នែកទាំងគូរបស់ប្អូនៗ លេងល្បែងនៅនឹងគ្រួសារ។ល។ ទន្ទឹមនឹងនោះ ព្រមានដល់បណ្តាឪពុកម្តាយឲ្យយកចិត្តទុកដាក់បំប៉នអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយការស្រុតស្រកសរីរាងកាយរបស់ប្អូនៗ។
ដើម្បីអនុវត្តល្អជាងទៀតការងារថែទាំកុមារ ការិយាល័យពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចស្រុកថ្កូវ ក៏បានដាក់ចេញគោលដៅ៖ កសាងបរិស្ថានរស់នៅសុវត្ថិភាព ស្និទ្ធស្នាល និងគត់មត់ដើម្បិអនុវត្តល្អជាងទៀតសិទ្ធិកុមារ។ ម្ចាស់ការបង្ការ កាត់បន្ថយ បំបាត់ចោលបណ្តាបាតុភាពបង្កឲ្យប៉ះពាល់ និងជួយឧបត្ថម្ភ ស្តារឡើងវិញកុមារដែលមានស្ថានភាពលំបាកខ្លាំង ដើម្បីប្អូនៗបានរួមរស់ជាមួយសហគមន៍។ សកម្មបង្ការ បញ្ចៀសស្លាកស្នាម ការរំលោភ ប្រើអំពើហិង្សាទៅលើកុមារ៕
ថាច់សម្បត្តិ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។