11/06/2021 08:09
សម្ព័ន្ធពលករស្រុកយ្វៀងហាយសហការជាមួយសម្ព័ន្ធយុវជនស្រុកចាត់តាំងបំផុសចលនាចូលរួមកម្មវិធីដាំដើមឈើបៃតង ០១ ពាន់លានដើម “ដើម្បីប្រទេសវៀតណាមបៃតង”។ ក្រោយពិធីបំផុសរួច បណ្តាតំណាង និងសមាជិកសម្ព័ន្ធយុវជនដំណើរការដាំដើមផ្កាក្ងោក ៦០០ ដើមតាមសងខាងផ្លូវលេខ ០២ កំណាត់ពីខ្លោងទ្វារដល់មជ្ឈមណ្ឌលរដ្ឋបាលស្រុក និងស្ពាន C16 ប្រវែងជិត ០៣ គីឡូម៉ែត្រ។
ក្នុងបណ្តាឆ្នាំកន្លង ស្រុកយ្វៀងហាយបានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការ ចាត់តាំងបណ្តាសកម្មភាពការពារបរិស្ថាន ដាំដើមឈើបៃតងដោយមានទម្រង់ កម្មវិធី កិច្ចការជាច្រើន។ បណ្តាផ្នែក បណ្តាឃុំ ទីប្រជុំជនអនុវត្តកម្មវិធីទិសដៅជាតិស្ដីពីការកសាងជនបទថ្មីជាមួយលក្ខឋានស្តីពីបរិស្ថាន ការដាំដើមឈើបៃតងតែងបានយកចិត្តទុកដាក់ចង្អុលការអនុវត្ត៕
ដាំដើមអម្ពិល និងដើមផ្កាក្រដាសបន្ថែមជិត ១.៣០០ ដើម
ដើម្បីចូលរួមជ្រោមជ្រែងខែសកម្មភាពដើម្បីបរិស្ថាន និងទិវាបរិស្ថានពិភពលោកថ្ងៃទី ០៥ មិថុនា ភ្ជាប់ជាមួយអនុវត្តសារាចរលេខ ៤៥ របស់នាយករដ្ឋមន្រី្តនៃរដ្ឋាភិបាលស្តីពីការចាត់តាំងចលនា “តេតដាំដើមឈើ”។ កាលពីថ្ងៃទី ០៤ មិថុនា សម្ព័ន្ធពលករស្រុកទីវកឹងសហការជាមួយរដ្ឋអំណាចមូលដ្ឋាន អង្គការមហាជនមូលដ្ឋានចេញទ័ពដាំដើមឈើបៃតងតាមសងខាងផ្លូវលំលើភូមិសាស្រ្តស្រុក។
ចេញទ័ពលើកនេះ មានកម្មាភិបាល បុគ្គលិក និយោជិត សមាជិកសម្ព័ន្ធយុវជន សមាជិកបណ្តាអង្គការមហាជន និងប្រជាជនឃុំហ៊ីវទ្រុងចូលរួមដឹកជញ្ជូន ដាំថ្មីដើមអម្ពិលតាមសងខាងផ្លូវលេខ ០២ ឆ្លងកាត់ភូមិសាស្រ្តភូមិតឹងទ្រុងកិញ និងផ្លូវលំលេខ ២៥ តភ្ជាប់ពីភូមិភូទ័រទី ២ របស់ឃុំហ៊ីវទ្រុងដល់ឃុំផុងថាញ់ ស្រុកកូវកែ សរុបប្រវែង ៩.០០០ ម៉ែត្រ។
សមាជិកាចូលរួមដាំដើមឈើបៃតងលើផ្លូវលំ។ ថាញ់ក្វាង
ស្របឱកាសនេះដែរ សម្ព័ន្ធពលករស្រុកនៅទាំងសហការជាមួយបក្ខភាគ គណៈកម្មាធិការប្រជាជនឃុំភូកឹងដាំបន្ថែមដើមផ្កាក្រដាសចំនួន ៥០០ ដើមទៀតតាមសងខាងផ្លូវជាតិលេខ ៦០ កំណាត់ពីផ្លូវបែកជាបួនឃុំភូកឹងដល់ភូមិកូវត្រែ ឃុំឡុងថើយ។ ប្រភពថវិកាទិញដើមឈើបៃតងអាស្រ័យកម្មាភិបាល បុគ្គលិក និយោជិត និងប្រជាជនមូលដ្ឋានរួមវិភាគទាន។
បច្ចុប្បន្ននេះ ស្រុកទីវកឹងបន្តចង្អុលការបណ្តាផ្នែក មូលដ្ឋានចេញទ័ពដាំថ្មី ដាំឡើងវិញនិង កាត់រំលស់ដើមឈើមួយចំនួនតាមសងខាងផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំលើភូមិសាស្រ្តស្រុក សំដៅចូលរួមជ្រោមជ្រែងកម្មវិធីដាំថ្មីដើមឈើបៃតង ០១ ពាន់លានដើម ដំណាក់កាល ២០២១-២០២៥ អាស្រ័យនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបំផុស។ ទន្ទឹមនឹងនោះ ជំរុញមាំល្បឿនកសាងសម្រេចបណ្តាដងផ្លូវ “ភ្លឺ-បៃតង-ជ្រះ-ស្អាត” លើភូមិសាស្រ្តស្រុកតាមផែនការដាក់ចេញ៕
ថាញ់ក្វាង-តឹងង៉ុក
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។