10/11/2020 13:09
សំណេះសំណាលជាមួយប្អូននៅរសៀលថ្ងៃមួយនារបៀងបណ្ណាល័យសាលាជនជាតិអន្តេវាសិកខេត្ត ឃើញការសុភាពរាបសាររបស់ប្អូនធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍ជាមួយសិស្សរូបនេះយ៉ាងខ្លាំង។ ប្អូនឈ្មោះថាច់សាង ជាជនជាតិខ្មែរ រៀនថ្នាក់ទី ១២ សាលាសកលជនជាតិអន្តវាសិក វិទ្យាល័យខេត្តត្រាវិញ។
ប្អូនថាច់សាង(ទី ២ ពីស្តាំមកឆ្វេង)។
សាងកើតឆ្នាំ ២០០៣ នៅភូមិផ្នោរជើង ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ខេត្តត្រាវិញ។ ឪពុកម្ដាយរបស់ប្អូនជាកសិករក្រីក្រ គ្មានដីស្រែចម្ការតែងទៅធ្វើការស៊ីឈ្នួលនៅទីក្រុងហូជីមិញ។ សាងជាកូនច្បង និងមានប្អូនចំនួន ៣ នាក់ទៀត។ ព្រោះតែចូលចិត្តរៀន ឆ្នាំ២០១៨ សាងប្រឡងចូលរៀននៅសាលាជនជាតិអន្តេវាសិកខេត្ត។ ទោះបីឪពុកម្តាយមិននៅផ្ទះក៏ដោយ ប៉ុន្តែប្អូនបានថែទាំប្អូនៗ និងឧស្សាហ៍រៀនសូត្រជានិច្ច។ រយៈពេល ១១ ឆ្នាំបន្តបន្ទាប់ប្អូនតែងសម្រេចនិទ្ទេសសិស្សពូកែគ្រាន់បើ។ ក្នុងឆ្នាំសិក្សាថ្នាក់ទី៨ ទី៩នៅសាលាស្រុក ប្អូនមានទេពកោសល្យលេចធ្លោខាង វិញ្ញាសាព័ត៌មានវិទ្យាបានដាក់បញ្ចូលក្នុងក្រុមជម្រើសសិស្សពូកែជាតិនិងសម្រេចបានរង្វាន់លើកទឹកចិត្តថ្នាក់ខេត្ត និងរង្វាន់លើកទឹកចិត្តព័ត៌មានវិទ្យាកុមារ។ រៀននៅសាលាជនជាតិអន្តេវាសិកខេត្ត ប្អូនតែងមានលក្ខណៈពង្រីកល្អលទ្ធភាពរបស់ខ្លួន ជាក់ស្តែងគឺរៀននៅថ្នាក់ទី ១០ ទទួលបានរង្វាន់លើកទឹកចិត្តក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ខេត្ត និងរង្វាន់លើក ទឹកចិត្តព័ត៌មានវិទ្យាកុមារ។ ឆ្នាំ២០១៩ ទទួលបានរង្វាន់លេខពីរព័ត៌មានវិទ្យាកុមារ រង្វាន់លេខពីរវិទ្យាសាស្រ្តបច្ចេកទេស និងរង្វាន់លើកទឹកចិត្តព័ត៌មានវិទ្យាកុមារច្នៃប្រតិដ្ឋ។ បច្ចុប្បន្នប្អូនកំពុងរំលឹកមេរៀនត្រៀមបម្រុងឱ្យសម័យប្រឡងជាតិនៅខែវិច្ឆិកានេះ។ ក្រៅពីការរៀនសូត្រល្អ សាងនៅទាំងជាសមាជិកក្រុមសិល្បៈរបស់សាលារាល់ពេលមានពិធីបុណ្យទានប្អូនតែងសម្តែងច្រៀងរាំយ៉ាងពូកែ។ ប្អូនតែងសម្របការរស់នៅយ៉ាងសាមញ្ញ ម្ល៉ោះហើយមិត្តភ័ក្តិរួមថ្នាក់ រួមបន្ទប់តែងស្រឡាញ់រាប់អាន។ រស់នៅក្នុងអន្តេវាសិកដ្ឋាន រៀងរាល់ចុងខែ ប្អូនៗតែងបានទៅលេងជាមួយគ្រួសារម្តង ជួបជុំមិត្តភ័ក្តិឪពុកម្តាយ ចំណែកសាងវិញទៅផ្ទះជួបតែប្អូនបីនាក់ដើម្បីថែទាំប្អូនៗក្នុងនោះប្អូនពៅទើបអាយុ ៤ ឆ្នាំ។ ឪពុកមា្តយរបស់សាងក្នុងរយៈពេលមួយឆ្នាំមកផ្ទះបានត្រឹមតែ ២-៣ ដងសួរសុខទុក្ខកូនៗ។ ទោះបីជីវភាពគ្រួសារនៅជួបលំបាកច្រើនក៏ដោយ ប៉ុន្តែសាងនៅតែបញ្ចេញទឹកមុខរួសរាយ និងបង្កប់ដោយភាពឆ្លៀវឆ្លាត។ ព្រោះហេតុនោះ ពិបាកនរណាប៉ាន់ស្មានថាសាងមានជីវភាពលំបាកណាស់។ បញ្ចប់ការសំណេះសំណាលទើបកំណត់បានចំណែកណាមួយពីភាពរាបសារបស់ប្អូន ធ្វើឱ្យរូបខ្ញុំក៏មានការអាណិតស្រឡាញ់ប្អូន។ សង្ឃឹមថារាល់ការខិតខំរបស់ប្អូននឹងបំបាត់បានរាល់ការលំបាកដើម្បីអនាគតប្រកបដោយភាពភ្លឺស្វាងដូចប្អូនប្រាថ្នា។ សាងនឹងរៀនផ្នែកបច្ចេកវិទ្យាព័ត៌មានដើម្បីបានក្លាយជាវិស្វករព័ត៌មានពូកែ ប្រាកដជាកែប្រែជីវភាពមិនជួបលំបាកនឿយហត់ដូចឪពុកម្តាយទៀត។ ឆ្លៀវឆ្លាត-ស្មោះត្រង់-សាមញ្ញ នោះជាអត្តចរិតបង្កប់នៅក្នុងសិស្សក្រីក្រថាច់សាង ជាគំរូត្រចះត្រចង់សម្រាប់មិត្តភ័ក្តិដទៃត្រាប់តាម៕
គឹមយុង-សម្បត្តិ
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។