16/03/2021 09:20
សាខាសមាគមនិស្សិតស្រុកថ្កូវលក់ផ្កាថ្ងៃ ៨ មីនា។
សាខាសមាគមនិស្សិតស្រុកថ្កូវបច្ចុប្បន្នមានសមាជិកជិត ២០០ នាក់ស្ថិតក្នុងបណ្ដាផ្នែក នៃសកលវិទ្យាល័យត្រាវិញ ក្នុងនោះមាននិស្សិតជិត ៥០% ជាជនជាតិខ្មែរ។ ជារៀងរាល់ឆ្នាំក្នុងឱកាសថ្ងៃបុណ្យធំៗដូចជា៖ ទិវានារីអន្តរជាតិ (៨ ខែមីនា) ទិវាគ្រូបង្រៀនវៀតណាម (២០ ខែវិច្ឆិកា) ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ (១៤ ខែកុម្ភៈ)។ល។ សាខាសមាគមបានចលនាបណ្តាសមាជិកចូលរួមសកម្មភាពលក់ផ្កាស្រស់បង្កបង្កើតមូលនិធិដើម្បីមានប្រភពចំណូលសម្រាប់សកម្មភាពឆ្ពោះទៅកានសហគមន៍ ចែករំលែកបណ្តាគ្រួសារមានស្ថានភាពក្រលំបាក។
និស្សិតលីមិញធ្វឹងប្រធានសាខាសមាគមនិស្សិតស្រុកថ្កូវបានឲ្យដឹងថា៖ សាខាសមាគមនិស្សិតស្រុកថ្កូវស្ម័គ្រចិត្តលក់ផ្កាស្រស់ដើម្បីបង្កបង្កើតមូលនិធិជាការងារមួយដ៏ជាក់ស្តែង ប្រកបដោយអត្ថន័យជួយឲ្យនិស្សិតចេះជួយគ្នាទៅវិញទៅមកនិងចងសម្ព័ន្ធបន្ថែមសេចក្ដីសាមគ្គី។ នៅបណ្តាថ្ងៃបុណ្យ ពេលសាខាសមាគមចាត់តាំងលក់ផ្កា និស្សិតទាំងអស់ទោះបីមានការរវល់ក្នុងការសិក្សាផ្សេងៗគ្នាក៏ដោយ ប៉ុន្តែមិត្តទាំងអស់នៅតែឆ្លៀតពេលដើម្បីមកជួយការងារទៅតាមមុខជំនាញរៀងៗខ្លួនដែលអាចធ្វើបានដូចជា៖ ទៅទិញអីវ៉ាន ស្អិតស្អាងផ្កា ដឹកជញ្ជូនលក់ផ្កា។ល។
ថ្ងៃ ៨ ខែមីនាជាទិវានារីអន្តរជាតិ នៅតាមដងផ្លូវក្នុងទីក្រុងត្រាវិញឃើញបណ្តាហាងនិងរានលក់ផ្តាស្រស់តម្រៀបជាជួរ ជាពិសេសតាមដងផ្លូវង្វៀងទៀងថាញ់នៅសងខាងខ្លោងទ្វារសាលាសកលវិទ្យាល័យត្រាវិញ មាននិស្សិតជាច្រើនបានស្ម័គ្រចិត្តលក់ផ្កាស្រស់ដើម្បីបង្កបង្កើតមូលនិធិឧបត្ថម្ភដល់សកម្មភាពសប្បុរិសធម៌។ ថ្វីត្បិតអាកាសធាតុក្តៅខ្លាំងក៏ដោយប្អូនដូហ្វាងង៉ុកចូវ(និស្សិតឆ្នាំទី ៤ ផ្នែកភាសាអង់គ្លេស) នៅតែសប្បាយរីករាយជម្រាបហៅអតិថិជនឲ្យជួយទិញផ្កា។ និស្សិតដូហ្វាងង៉ុកចូវបានឲ្យដឹងថា៖ ប្អូនសែនសប្បាយនិងចូលចិត្តនឹងការងារដ៏មានប្រយោជន៍នេះណាស់ ការលក់ផ្កាស្រស់គឺជាប្រភពបង្កបង្កើតមូលនិធិដ៏ជាក់ស្ដែង មិនត្រឹមតែប្អូនម្នាក់ឯងទេនៅមាននិស្សិតជាច្រើនទៀតក្នុងសាខាសមាគមស្រុកថ្កូវជិត ២០០ នាក់ចូលរួមបណ្ដាសកម្មភាព និងលក់ផ្កាស្រស់នេះ ដើម្បីបង្កបង្កើតមូលនិធិនាឱកាសថ្ងៃ ៨ ខែមីនានិងថ្ងៃ ២០ ខែវិច្ឆិកា។ល។ ក្រៅពីនោះសាខាសមាគមនៅទាំងចលនាសប្បុរសជនជំនួយបន្ថែមទៀតដល់ប្រភពមូលនិធិនេះ។ ក្រោយពីលើកលក់ផ្កាដូច្នេះក្រុមក៏អាចចំណូលបានពី ៤-៥ លានដុង។ ពីប្រាក់ចំណូលនោះ បានជំនួយឲ្យសាខាសមាគមគ្រប់សម្រាប់ចំណាយដល់បណ្តាសកម្មភាពដូចជា៖ ឧបត្ថម្ភអាហារូបករណ៍ដល់និស្សិតទៅកាន់ប្រភព ជូនអំណោយនិងជំនួយដល់គ្រួសារក្រីក្រ អ្នកមានវ័យចាស់ជរា កុមារកំព្រា គ្រួសារមានសគុណនឹងបដិវត្តន៍ម្តាយវៀតណាមវីរភាព។ល។
ទម្រង់ច្នៃប្រតិដ្ឋក្នុងសកម្មភាពបង្កបង្កើតមូល និធិរបស់សាខាសមាគមនិស្សិតស្រុកថ្កូវជាសកម្មភាពរបស់អង្គការសម្ព័ន្ធយុវជន បានសមាជិក សមាគមនិស្សិតគាំទ្រ រួចបានសុសសាយក្នុងសមាជិកយុវជនអំពីស្មារតីទទួលបន្ទុកចំពោះសង្គមចែករំលែកទុក្ខលំបាកមួយចំណែកជាមួយប្អូនៗនិងគ្រួសារមានស្ថានភាពក្រលំបាក៕
អត្ថបទ-រូបថត៖ លីសី
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។