03/11/2020 16:25
អាស្រ័យស្ថិតនៅប្របទន្លេហូវ ស្រុកកូវកែមាន ០៣ ឃុំ៖ អាងភូតឹង ហ្វាតឹង និងណិញថើយមានប្រវែងជាង ២០ គីឡូម៉ែត្រភ្ជាប់ជាមួយមាត់ទន្លេតែងត្រូវជះឥទ្ធិពលនៅរដូវភ្លៀង បង្កឲ្យស្រុតបាក់ដី ទឹកជន់លិចបណ្តាលឲ្យខូចដើមឈើហូបផ្លែ ផ្ទះសម្បែងរបស់ប្រជាជន។ ដើម្បីកាត់បន្ថយការខូចខាតអាស្រ័យភ្លៀងព្យុះ ទឹកជំនន់ ចាប់តាំងពីខែ ៦-៧ ច័ន្ទគតិ ទន្ទឹមនឹងការឧបត្ថម្ភពីបណ្តាប្រភពទុនថវិការដ្ឋផ្សព្វផ្សាយដំណើរការកសាងបណ្តាសំណង់ទំនប់សំខាន់ៗ ផ្នែកកសិកម្មនិងរដ្ឋអំណាចមូលដ្ឋានបានចលនាបណ្តាអ្នកចម្ការក្នុងស្រុកប៉ះទប់បណ្តាទំនប់ព័ទ្ធជុំផ្ទៃក្នុងដើម្បីការពារចម្ការឈើហូបផ្លែ។
លោកង្វៀងវ៉ាំងបៃ នាយកគណៈគ្រប់គ្រងគម្រោងការវិនិយោគស្រុកកូវកែបានឲ្យដឹង៖ ទ្រង់ទ្រាយគម្រោងការសរុបប្រវែង ១៧.៥៤១ ម៉ែត្រ (ពីពាមកូវក្វាងដល់ពាមបេនកាក) ឆ្លងកាត់ ០៣ ឃុំ៖ ណិញថើយ (ប្រវែង ៩,១៦០ គីឡូម៉ែត្រ) ហ្វាតឹង (ប្រវែង ៦,៤៣១ គីឡូ ម៉ែត្រ) អាងភូតឹង (ប្រវែង ១,៩៥០ គីឡូម៉ែត្រ) មុខផ្លូវទូលាយ ៣,៥ ម៉ែត្រ ទទឹងផ្លូវ ៥,៥ ម៉ែត្រ ។ រួមជាមួយស្ពានបេតុង ០៣ សរុបទុនវិនិយោគ ១៥០ ពាន់លានដុង រយៈពេលផ្សព្វផ្សាយអនុវត្តឆ្នាំពី ២០២១-២០២៤។
កំណាត់ទំនប់ព័ទ្ធជុំបានអ្នកចម្ការហ៊ុនទុនជីកទប់។ រូបថត៖ ហ៊ឺវហ្វេ
កត់សម្គាល់នៅផ្លូវទំនប់ប្របទន្លេហូវស្ថិតក្នុងតំបន់ភូមិអាងបិញ ឃុំហ្វាតឹង ស្រុកកូវកែ ក្នុងរដូវភ្លៀងព្យុះឆ្នាំ ២០២០ នៅទីនេះមានទំនប់មួយកំណាត់ (ប្រវែងប្រមាណ ២៥០ ម៉ែត្រ) ត្រូវស្រុតបាក់ដីធ្ងន់ធ្ងរអាចបណ្ដាលឲ្យចម្ការឈើហូបផ្លែជាង ៣៥០ ហិកតារបស់គ្រួសារប្រជាជនប្រមាណ ២០០ គ្រូត្រូវអន្តរាយប្រសិនបើទឹកជំនន់ឡើងខ្ពស់។ សំណេះសំណាលជាមួយយើងខ្ញុំ លោកលឺវហ្វាងហីម ប្រធានគណៈកម្មការប្រជាជនភូមិអាងបិញបានឲ្យដឹង៖ ភូមិមានផ្ទៃដីចម្ការឈើហូបផ្លែប្រមាណ៦០%ស្ថិតនៅប្របទន្លេហូវ ព្រោះហេតុនោះ អ្នកចម្ការនៅទីនេះតែងសហការក្នុងការងារការពារទប់ទំនប់ពេលឈានចូលរដូវភ្លៀងព្យុះ។ ប្រសិនទំនប់មួយកំណាត់ត្រូវបាក់គឺជះឥទ្ធិពលដល់ចម្ការឈើហូបផ្លែរាប់រយហិកតា។ ខែសីហាកន្លងហើយ មានគ្រួសារប្រជាជន ០៥ គ្រួរស់នៅប្របទន្លេហូវម្ចាស់ការវិនិយោគទុន ៥០ លានដុងដើម្បីជួលម៉ាស៊ីនទប់ទំនប់ ០១ កំណាត់មានប្រវែង ២៦០ ម៉ែត្រ បានរួមចំណែកការពារចម្ការឈើហូបផ្លែប្រមាណ ៧០ ហិកតារបស់គ្រួសារប្រជាជន ៤៥ គ្រួ។
លោកស្រីឡេធីធូសឿង ស្នាក់នៅភូមិអាងបិញ ឃុំហ្វាតឹងបានឲ្យដឹង៖ ពេលឈានចូលដល់រដូវភ្លៀងព្យុះម្តងៗ គ្រួសារខ្ញុំក៏ដូចគ្រួសារដទៃរស់នៅប្របទន្លេហូវ ពេលយប់តែងចេញទៅពិនិត្យមើលទំនប់នៅមុខផ្ទះរបស់ខ្លូន ដើម្បីដឹងបណ្តាករណីកើតឡើងមានពាក់ព័ន្ធដល់ស្រុតបាក់ដី ដើម្បីជម្រាបដល់រដ្ឋអំណាចមូលដ្ឋាននិងបណ្តាគ្រួសារនៅខាងក្នុងទំនប់វិនិច្ឆ័យបានទាន់ពេល។ គិតតាំងពីឆ្នាំ ២០១៧ នៅចំមុខផ្ទះ (ស្ថិតនៅប្របទន្លេហូវ) មានទំនប់ឆ្លងកាត់ដីចម្ការរបស់គ្រួសារ (ប្រវែងប្រមាណ ៥០ ម៉ែត្រ) ស្រុតបាក់ដីយ៉ាងធ្ងន់ធ្ងរនិងស៊ីជ្រៅចូលក្នុងចំណែកដីចម្ការ (០,៨ ហិកតា) គ្រួសារ បានវិនិយោគទុនជាង ១០ លានដុង រួមជាមួយ ០៤ គ្រួសារដទៃទៀតដែលមានផ្ទៃដីចម្ការស្ថិតនៅប្របទំនប់ខាងលើហ៊ុនប្រាក់ជួលម៉ាស៊ីនធ្វើទំនប់ថ្មីមួយកំណាត់។ រដូវភ្លៀងព្យុះនេះ គ្រួសារលំនឹងចិត្តជាង ហើយកំណាត់ទំនប់នេះអាច “ទប់ទល់” បានប្រមាណ ២-៣ ឆ្នាំទៀត។
តាមដំណឹងពីការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវកែ រដូវភ្លៀងព្យុះឆ្នាំ ២០២០ បណ្តាមូលដ្ឋានបានចលនាប្រជាជនចូលរួមឧបត្ថម្ភរួមជាមួយមូលដ្ឋានដំណើរការប៉ះទប់បណ្តាទំនប់ព័ទ្ធជុំ។ ឆ្លងតាមពិនិត្យ អង្កេតជាក់ស្តែងលើភូមិសាស្រ្ត បច្ចុប្បន្នមាន ១៤ កន្លែងស្រុតបាក់ដីគួរឲ្យគ្រោះថ្នាក់ អាចជះឥទ្ធិពលដល់ផ្ទៃដីចម្ការឈើហូបផ្លែជិត ៨០០ ហិកតារបស់គ្រួសារប្រជាជន ៨៩២ គ្រួនៅតំបន់បណ្ដាភូមិ៖ សែវកាង រ៉ាច់ដូយ វ៉ាមឌិញ (ឃុំណិញថើយ) អាងបិញ (ឃុំហ្វាតឹង) យិញអាង (ឃុំអាងភូតឹង)៕
ប្រែសម្រួល៖ តឹងង៉ុក
ដើម្បីច្បាមតាមបធានបទខែកម្មករឆ្នាំ ២០២២ “កម្មករវៀតណាម-ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សម្របខ្លួនសុវត្ថិភាព” ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផែនការចាត់តាំងបណ្ដាសកម្មភាពពង្រីកប្រសិទ្ធភាព បានសមាជិកសហជីព កម្មករនិយោ ជិតពលករជាច្រើនជ្រោមជ្រែងចូលរួមកុះករ។ តាមផែនការសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាប់តាំងពីថ្ងៃទី ០១-៣១ ខែឧសភាផ្សព្វផ្សាយកម្មវិធី “ស្ដាប់-យល់-ចែករំលែក” ចាត់តាំងបណ្ដាសកម្មភាព “អំណរគុណពលករ” ដោយរូបភាពរំ លឹកគុណ ថ្លែងអំណរគុណតាមរយៈការថ្លែងអំណរគុណ រំលឹកគុណព្រមជាមួយការចាត់តាំងជួបជុំដើម្បីស្ងើចសរ សើរ ជូនអំណោយដល់កម្មករ និយោជិតកម្មករ ចាត់តាំងយុទ្ធនាការឃោសនាការអំពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ ២០២២ ផ្ដុំទៅក្នុងគោលដៅ អត្ថន័យនៃខែកម្មករ និងបណ្ដាសកម្មភាពខែកម្មករឆ្នាំ ២០២២ កម្មវិធីច្នៃប្រតិដ្ឋចំនួន ១០ ពាន់ក្នុងកម្មករនិយោជិតពលករសម្ព័ន្ធអគ្គិសនីវៀតណាមដើម្បី រួមបំពេញក្នុងកម្មវិធី “គំនិតច្នៃប្រតិដ្ឋចំនួន ០១ លាន” របស់អគ្គសម្ព័ន្ធ ពលករវៀតណាម។ ចាត់តាំងបណ្ដាក្រុមប្រតិភូ ទៅពិនិតផ្ទាល់រួចក្ដាប់បំណងប្រាថ្នារបស់ពលករ គួបផ្សំជាមួយការសួរសុខទុក្ខ លើក ទឹកចិត្តពលករ។