15/03/2022 13:42
បងថាច់ហ្វាឧទ្ទេសនាមក្បាលរបាំអាស្រ័យរូបបងច្នៃ។
ទោះបីមិនមែនជាសិប្បករ ឬសិល្បករជំនាញក៏ដោយ ប៉ុន្តែដោយមានទឹកចិត្តស្នេហាសិល្បៈបងថាច់ហ្វាបានឱ្យដឹង៖ បំណងបាននាំយកបណ្ដា ឧបករណ៍តន្ត្រី បណ្ដាប្រភេទសិល្បៈខ្មែរបម្រើក្នុងបណ្ដាពិធីបុណ្យទានតែងបង្កបក្នុងចិត្តខ្ញុំតាំងពីនៅតូចមកម៉្លេះ។ ក្រោយពេលកសាងគ្រួសារ រួចពិនិត្យឃើញបណ្ដាប្រភេទសិល្បៈរបាំយក្ស ស្វា ឆៃយាំុជាដើមមានមនុស្សជាច្រើនមានតម្រូវការ ខ្ញុំក៏ប្ដេជ្ញាចិត្តសន្សំថវិការបស់គ្រួសារដើម្បីអនុវត្តបំណងរបស់ខ្លួន។ បច្ចុប្បន្នបំណងនោះបានក្លាយ ជាការពិត។
បច្ចុប្បន្ន ក្នុងគ្រួសារបងមានឧបករណ៍តន្ត្រីជាង ១០ ប្រភេទដូចជា៖ ស្គរ ទ្រ ឃឹម ក្បាលរបាំ យក្ស ស្វា។ល។ ក្នុងបណ្ដាឧបករណ៍តន្ត្រីនោះ បងចេះប្រគំយ៉ាងស្ទាត់ជំនាញ។ អាស្រ័យមានការស្ទាត់ជំនាញពីរបៀបប្រគំបណ្ដាឧបករណ៍តន្ត្រី រូបបងក៏តែងបានបណ្ដាក្រុមតន្ត្រីនៅមូលដ្ឋានដ ទៃអញ្ជើញចូលរួមជាតន្ត្រីករ បម្រើក្នុងពិធីអាពាហ៍ ពិពាហ៍ ឬបណ្ដាពិធីប្រពៃណីរបស់ជនរួមជាតិខ្មែរ។
បណ្ដាឧបករណ៍តន្រ្តី មុខរបាំបានបងប្រើប្រាស់ បណ្ដាវត្ថុធាតុដែលមានស្រាប់របស់មូលដ្ឋានដូចជា៖ ដើមច្រេស ដើមអង្កោល ដើមខ្នុរ ជ័រម្រ័ក្សណ៍ ។ល។សម្រាប់ធ្វើ។ អាស្រ័យហេតុនោះ បងដើរស្វែងរកប្រភេទឈើដែលសមស្របអាចធ្វើជាឧប ករណ៍នោះបងសួរទិញយកមកច្នៃក្នុងនោះមានលុងធ្វើជាស្គរធំ ស្គរតូចគ្រប់ប្រភេទ។ មានប្រភេទ ស្គរខ្លះ បានបងប្រគេនព្រះសង្ឃសម្រាប់ទុកនៅក្នុងវត្តធ្វើជាវត្ថុផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៃវត្តអារាម។ ជាមួយការធ្វើឧបករណ៍តន្ត្រី ក្បាលរបាំ យក្ស ស្វា ឆៃយុាំ ទីងមោងដោយខ្លួនឯង ប្រកបដោយភាពក្រមិចក្រមើម បងថាច់ហ្វាក៏ប្រមូលផ្ដុំ បានយុវជនមួយចំនួនចូលរួមជាមួយក្រុមឆៃយុាំបម្រើតាមតម្រូវការ។ បងសង្ឃឹមថា នៅពេលខាងមុខ បើសិនរាល់ការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរបានវិលត្រឡប់មកសភាពធម្មតាវិញ បណ្ដាពិធីបុណ្យដូចជា៖ ចូលឆ្នាំថ្មី កឋិនទាន។ល។ បានបណ្ដាវត្ត និងបណ្ដាគ្រួសារជនរួមជាតិខ្មែរចាត់តាំងដូចបណ្ដាឆ្នាំមុនៗ ក្រុមរបាំយើងខ្ញុំមានលក្ខណៈ បានចូលរួមសំដែងច្រើនជាង នាំយករូបភាពសិល្បៈបម្រើមហាជនបានល្អប្រសើរជាង។បង ថាច់ហ្វាឱ្យដឹងបន្ថែមទៀតថា៖ នៅពេលខាងមុខ ពេលដែលកូនៗមានវ័យវឌ្ឍនាការ បើសិនជីវភាព បានកែលម្អជាងទៀត ជាលក្ខណៈសម្រាប់ខ្ញុំបម្រុង ពេលវេលាបានច្រើនក្នុងការស្រាវជ្រាវកែច្នៃឧបករណ៍តន្ត្រីមួយចំនួនទៀត ដើម្បីស្ដារឧបករណ៍មួយចំនួនរបស់ជនរួមជាតិខ្មែរកំពុងមាននិន្នាការបាត់បង់បន្តិចម្ដងៗ។
លោក គឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីបបានឱ្យដឹងថា៖ បងថាច់ហ្វាតែងពង្រីកល្អទេពកោសល្យរបស់ខ្លួន។ ពិសេស ក្នុងការចូលរួមបណ្ដាសមោសរសិល្បៈមហាជនខ្មែរ ស្រុកថ្កូវបណ្ដាឆ្នាំ៖ ២០១៦, ២០១៧, ២០១៨ និង ២០១៩ មូលដ្ឋានតែងអញ្ជើញបងចូលរួមសំ ដែងសិល្បៈ។ ពេលចូលរួមម្ដងៗ បងតែងទទួលបានរង្វាន់៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។