18/04/2022 14:57
វប្បធម៌បានបង្កបង្កើតឡើង និងអភិរក្ស រាប់ពាន់ជំនាន់នៃប្រវត្តិសាស្ត្រកសាង និងការពារប្រទេសជាតិ។ នោះគឺជាខឿនវប្បធម៌ដែលបានកកើតលើខឿនសេដ្ឋកិច្ចកសិកម្ម ដោយមានភាពទម្លុះទម្លាយផង មានលក្ខណៈដោយឡែកផង ផ្សារខ្ជាប់ និងការវេញបញ្ចូលរវាងបណ្តាខឿនអារ្យធម៌ជាមួយនឹងវាលទំនាបទន្លេគឺវឡុង សមុទ្រ ព្រៃភ្នំ។ល។ វប្បធម៌ជនជាតិមិនស្ថិតក្រោមបណ្តាចម្រុះខឿនវប្បធម៌បរទេសបង្ខិតបង្ខំ បរិចារភាពឡើយ វាមានស្មារតីខ្លួនទីពឹងខ្លួន ពហុសណ្ឋាន សប្បូរណ៍អាស្រ័យដោយសហគមន៍បណ្តាជនជាតិរស់នៅលើដែនដីវៀតណាមកសាងឡើង។ ឧប្បតិដ្ឋានរបស់វប្បធម៌គឺជាសេចក្តីឆន្ទៈ សក្តានុពលដ៏ប្លែកធម្មតាឱ្យតែស្ថិតក្នុងកាលៈទេសៈណាមួយក៏មានការសាមគ្គី រួមកម្លាំងរួមគំនិតប្រឆាំងតបនឹងគ្រោះធម្មជាតិហានិភ័យ ឧស្សាហ៍ព្យាយាមក្នុងការផលិត ចេញទ្រព្យសម្បត្តិសម្ភារបរិសុទ្ធ និងប៉ិនប្រសប់ ច្នៃប្រតិដ្ឋ ក្នុងស្មារតី ជីវភាពរស់នៅជានិច្ចកាល។ ជាប្រទេសមួយពហុសណ្ឋាន ស្មុគស្មាញសម្បូណ៍ស្តុកស្តម្ភអំពីសក្តានុពល ហើយក៏មានការទុក្ខលំបាកសាកល្បងក៏មិនតិចដែរ គឺជាប្រទេសមួយអនុវត្តជាច្រើន កត្តាធម្មជាតិភ្ជាប់ជាមួយនឹងជនជាតិជាច្រើននៅលើទូទាំងប្រទេស ក្នុងជនជាតិនីមួយៗសុទ្ធតែមានស្មារតីលើកតម្កើង បង្កបង្កើត អភិរក្ស និងអភិវឌ្ឈន៍តម្លៃវប្បធម៌ប្រពៃណីពិសេសដោយខ្លួនឯង រួមចំណែកបង្កជាទិដ្ឋភាពវប្បធម៌វៀតណាមឯកភាពក្នុងពហុសណ្ឋាន ឆ្លុះបញ្ចាំងការផ្សារខ្ជាប់ជាមួយ នឹងសហគមន៍សង្គមហាក់ដូចជានៅក្រោមម្លប់កប្បព្រឹក្សត្រជាក់ឧបត្ថម្ភគាំទ្រគ្នាទៅវិញ ទៅមកស្នេហាជាតិ បង្កើតទៅជាផែនមហាសាមគ្គីទូទាំងប្រជាជាតិ គ្រប់កម្លាំងបង្រ្កាបគ្រោះធម្មជាតិ វាយបរាជ័យរបបឈ្លានពាន។ មធ្យោបាយផលិត ទាញយកផលជលផល ដាំដុះ ចិញ្ចឹមសត្វរួមជាមួយនឹងការកែច្នៃស្បៀងអាហារ គ្រឿងបរិភោគបានជួយឱ្យមនុស្សលោកមានការកែច្នៃវប្បធម៌បរិភោគសម្បូណ៍បែប។
ប្រគំដន្រ្តីប្រពៃណី។ រូបថត៖ គឹមជុង
ការជំនឿសាសនាបានធ្វើឱ្យសម្បូណ៍ប្រាជ្ញា ខាងសតិអារម្មណ៍របស់មនុស្សលោកបានច្នៃប្រតិដ្ឋក្នុងការធ្វើឱ្យសម្បូណ៍កំណប់ទ្រព្យ វប្បធម៌រូបិ និងអរូបិ។
ស្ថិតក្នុងស្ថានភាពចូលរួមសមាហរណកម្មវប្បធម៌គឺជាកូនសោសម្រាប់បើកចេញនូវបណ្តាជញ្ជាំងរាំងខ្ទប់ប្រោះព្រំកំពែងរាំងខ្ទប់សម្រាប់មនុស្សលោកបានរស់នៅជាមួយនឹងគ្នាដោយមានផលប្រយោជន៍ ដើម្បីទុកឱ្យបណ្តាប្រទេសជាតិ ជនជាតិបានយល់គ្នារំលែកសុខទុក្ខគ្នាជាមួយនឹងសហគមន៍ ទទួលបន្ទុករួមគ្នាដោះស្រាយបណ្តាបញ្ហា រួមកម្លាំងគ្នាកសាង និងការពារសន្តិភាពជូនមនុស្សលោក។
វប្បធម៌មានសមត្ថកិច្ចកំណត់ទិសដៅ ឯកត្តាភាពរបៀបរស់នៅនៃមនុស្សលោក ជួយឱ្យមនុស្សបង្វែរមករកអំពើល្អ ចេះធ្វើឱ្យភាពទំនាក់ទំនងរវាងមនុស្ស និងមនុស្សរវាងមនុស្ស និងធម្មជាតិស្រុះស្រួល។ បច្ចុប្បន្ននេះ ស្ថិតក្នុងស្ថានភាពទូទាំងសកល លោកតូបនីយកម្មមនុស្សយើងភាគច្រើនបានច្បាមជាមួយនឹងមារយាទសម្ភារយ៉ាងខ្លាំងក្លា ហើយចាត់ទុកសម្ភារនេះជាកម្លាំងសព្វានុភាពជះឥទ្ធិពលដល់តម្លៃវប្បធម៌ រលាយវិនាសដោយសារតែរចនាបទទីផ្សារកំពុង និងបង្កជា “អតិសុខុមប្រាណមហារីក” ជាច្រើនដល់វប្បធម៌រាប់អានគ្នាទៅវិញទៅមក។
ចំពោះស្ថានភាពដូច្នោះគប្បីត្រូវមានតម្រូវការវប្បធម៌គប្បីត្រូវមានតួនាទីធម្មជាតិ លើកទឹកចិត្តធ្វើអំពើល្អ កម្ចាត់អំពើអាក្រក់ ការពារ និងអភិរក្សបណ្តាគំរូខ្នាតសីលធម៌ របៀបរស់នៅស្អាតស្អំ រុញច្រានបណ្តាសក្ខីភាពចង្អៀតចង្អល់ ជនជាតិនិយមជ្រុល ប្រជាធិបតេយ្យសញ្ញាក្លែងបន្លំ។ មិនគប្បីនាំយកវប្បធម៌ធ្វើជាសាស្រ្តាវុធអរូបីដើម្បីបើកផ្លូវបង្ខិតបង្ខំលទ្ធិគ្រប់គ្រងនយោបាយ បរិចារភាពជនជាតិ។ វប្បធម៌គឺជាបរិស្ថានក្រឹត្យ ក្រមសមហេតុ ជួយឧបត្ថម្ភបុគ្គល សហគមន៍ ប្រទេសជាតិ ជនជាតិដើម្បីបុព្វហេតុសន្តិភាពសម្បូណ៍រុងរឿង។
ក្នុងមហាអាសន្នរោគជំងឺកូវីដ-១៩ នេះគឺជាឱកាសសម្រាប់មនុស្សយើង “រស់នៅបង្អង់ មកវិញ” ដើម្បីទុកឱ្យមានឱកាសត្រិះរិះ “បញ្ចូល” ឡើងវិញបណ្តាភាពទំនាក់ទំនង និងវិធីសាស្ត្រផលិតរួមជាមួយនឹងរបៀប រស់នៅយោងតាមនោះ ត្រូវមានសារលិខិតជាគំរូខ្នាតរួមជាផ្លូវការអំពីវប្បធម៌សម្រាប់មនុស្សលោកដូចជា៖ចង់រស់រានមានជីវិត និងអភិវឌ្ឈគឺត្រូវបង្រួបបង្រួមកម្លាំងគ្នាមក។
រូបព្រះពុទ្ធនិងបណ្តាសាវ័កទ្រង់បិណ្ឌបាត្រនៅវត្តនាគវនារាម(ខ្ទឹង)។ រូបថត៖ រតនា
វប្បធម៌សេដ្ឋកិច្ច៖ មហាសន្និបាតលើកទី ១៣ របស់បក្សបានកំណត់គោលដៅអំពីវប្បធម៌សេដ្ឋកិច្ចតាំងពីនេះរហូតដល់សតវត្សន៍ទី ២១ ប្រទេសវៀតណាមសន្សឹមៗនឹងឈានឡើងជាប្រទេសឧស្សាហូបនីកម្មភាវូបនីយកម្មមានប្រភពចំណូលបង្គួរ។ នេះគឺជាគោលដៅជាយុទ្ធសាស្ត្រមានចក្ខុវិស័យសម័យកាល សមស្របជាមួយនឹងស្ថានភាពសមាហរណកម្ម លើកកម្ពស់ថាមពលសេដ្ឋកិច្ចគឺជាភារកិច្ចជាមជ្ឈមណ្ឌលរបស់ប្រទេសជាតិ។ ផ្តើមពីនោះវប្បធម៌ត្រូវពង្រីកឱ្យបានស្មារតីខ្លួនទីពឹងខ្លួន ផ្តើមអាជីព បង្កចេញស្មារតីថ្មី ត្រិះរិះក្នុងការពង្រីកសេដ្ឋកិច្ច ដោយប្រាជ្ញា និងឫទ្ធានុភាពឆ្លងកាត់រាល់ការលំបាក ច្នៃប្រតិដ្ឋ។
វប្បធម៌នយោបាយ៖ ត្រូវធ្វើឱ្យបក្សពិត ជាសីលធម៌អារ្យធម៌ សមជាតំណាងឱ្យផល ប្រយោជន៍កំពូលជូនជនជាតិ។ ហេតុដូច្នោះ វប្បធម៌គឺជាអ្នកឈានមុខក្នុងការតស៊ូ ទប់ស្កាត់ការថមថយអំពីសីលធម៌ អត្តចរិត លក្ខណៈបដិវត្តន៍នៅក្នុងកម្មាភិបាល បក្ខជន គប្បីធ្វើឱ្យអង្គការចាត់តាំងមូលដ្ឋានបក្ស និងប្រព័ន្ធនយោបាយមានទំនុកចិត្តពីប្រជាជន។ ទន្ទឹមនឹងនោះគប្បីធ្វើឱ្យរីករាលដាលបណ្តាតម្លៃសីលធម៌បដិវត្តន៍ដែលលោកប្រធានហូជីមិញបានកសាង ទូន្មាន ជ្រោងខ្ពស់ស្មារតី ធ្វើជាគំរូ។ វប្បធម៌នៅទាំងជាអង្គប្រកបខាងពិនិត្យឆ្លុះបញ្ចាំងអំពីវប្បធម៌សង្គ រក្សាខ្ជាប់បណ្តាភាពទំនាក់ទំនងសង្គម ជម្រះសម្អាតជាតិពុលក្នុងអាកាសបណ្តារលក វប្បធម៌ពីប្រទេសក្រៅចូលមកឬក៏កើនមានថ្មីឡើង។
វប្បធម៌សីលធម៌៖ សីលធម៌គឺជាតម្លៃ ពិសេសរបស់វប្បធម៌ ថ្វីត្បិតនិយាយដល់ វប្បធម៌គឺផ្អែកទៅលើការអត្ថាធិប្បាយជ្រៅ ជ្រះជាងទៀតអំពីសមត្ថកិច្ចរបស់វប្បធម៌ជាមួយនឹងការកកើតជាឯកត្តាភាពបុគ្គល លក្ខណៈនៃមនុស្សទៅក្នុងមជ្ឈមណ្ឌល អភិវឌ្ឈន៍។
ចំពោះបណ្តាអង្គប្រកបដែលបានពោលមកខាងលើនោះ គឺជារតនបល័្លង្កផ្កាឈូករង ទទួលពន្លឺកាំរស្មី ឆ្លុះបញ្ចាំងសម្រាប់មនុស្ស យើងខិតខំ និងមានបំណងប្រាថ្នាជនជាតិ ឆាប់បានក្លាយទៅជាម្ចាស់របស់ប្រទេសសម្បូណ៍ស្តុកស្តម្ភ សុភមង្គល អារយ្យធម៌ និងចីរភាព៕ រតនា
បងថាច់ហ្វា (នៅភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ) ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដែលមានជីវភាពសេដ្ឋកិច្ចធូរធាបង្គួរពីទម្រង់ចិញ្ចឹមគោ ដោយទទួលបានប្រាក់ចំណូលរាប់សិបលានដុង ក្នុងមួយឆ្នាំ។ ដើម្បីស្នងបន្តទឹកចិត្តស្នេហាសិល្បៈខ្មែរពីលោក ឪពុកបងថាច់ហ្វា តែងស្រាវជ្រាវ ច្នៃបានឧបករណ៍ តន្ត្រីមួយចំនួនរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ។