17/04/2023 07:30
យាយយ៉ីបធីសម និងកូនស្រីពៅត្បាញកន្ទេលនៅនឹងគ្រួសារ។ រូបថត៖ ហ្វិញណូយ
របរត្បាញកន្ទេលនៅឃុំហាមតឹង មានមកតាំងពីយូរយារណាស់ហើយ ជាមួយរូបភាពឪពុកម្ដាយបន្តឱ្យកូន ប្រមូលផ្ដុំច្រើននៅភូមិផ្សារដីក្រហម និងបេនបា។ បច្ចុប្បន្ន មានគ្រួសារចំនួន ៥៨ គ្រួត្បាញកន្ទេលជាប្រចាំ និងមាន ៣៧ គ្រួសារត្បាញតាមរដូវកាល។ មានពលករ ១២១ នាក់ត្បាញកន្ទេលជាប្រចាំ និងពលករ ៧៤ នាក់ចូលរួមធ្វើតាមរដូវកាល។ របរត្បាញកន្ទេលនៅឃុំហាមតឹងភាគច្រើនត្បាញដោយហត្ថកម្មប្រពៃណី។ ក្រៅពីនោះ មាន ៤ គ្រួសារត្បាញដោយម៉ាស៊ីនចំនួន ៧ គ្រឿង។ របរត្បាញកន្ទេលរបស់ឃុំហាមតឹង បានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាភូមិរបរកាលពីខែធ្នូ ឆ្នាំ ២០១៤។ ទោះជាដូច្នោះក៏ដោយ ផលិតផលកន្ទេលភាគច្រើនផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុងខេត្តដោយរូបភាពលក់រាយ មួយចំនួនទៀតបានលក់ទៅខេត្តសុកត្រាំង។ ផលិតផលកន្ទេលរបស់ភូមិរបរនៅឃុំហាមតឹង រួមមានបណ្ដាមុខទំនិញ៖ កន្ទេលស កន្ទេលពណ៌ កន្ទេលផ្កា និងកន្ទេលបង្កប់អក្សរសម្រាប់បម្រើដល់តម្រូវការអ្នកប្រើប្រាស់ក្នុងគ្រួសារ មូលដ្ឋានគោរពបូជា បម្រើបណ្ដាពិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ។ ភូមិរបរសំខាន់ គឺផលិតដោយហត្ថកម្ម តាមទម្រង់គ្រួសារ ដោយវត្ថុធាតុគឺកក់ បានប្រជាជនមូលដ្ឋានដាំផ្គត់ផ្គង់សម្រាប់របរត្បាញកន្ទេល។
ចំពោះបណ្ដាគ្រួសារត្បាញកន្ទេលដោយហត្ថកម្ម គិតជាមធ្យមក្នុងមួយថ្ងៃ ពលករ ២ នាក់អាចត្បាញកន្ទេលបាន ១ គូ សរុបតម្លៃប្រាក់ចំណាយសម្រាប់កន្ទេល ១ គូប្រមាណ ១២០.០០០ ដុង ហើយលក់បានតម្លៃ ៤៥០.០០០ ដុង ក្នុងកន្ទេល ១ គូ ចំណេញបាន ១៩០.០០០ ដុង។ ប្រាក់ចំណូលរបស់ជាងតម្បាញម្នាក់ៗគិតជាមធ្យមប្រមាណ ១,៣ លានដុងក្នុងមួយខែ។
ត្បាញដោយម៉ាស៊ីន សរុបប្រាក់ចំណាយសម្រាប់កន្ទេល ១ គូចំនួន ១៣០.០០០ ដុង លក់បានដោយតម្លៃ ២៤០.០០០ ដុងក្នុង ១ គូ ចំណេញ ១១០.០០០ ដុង ។ ប្រាក់ចំណូល របស់អ្នកតម្បាញៗគិតជាមធ្យម ៥,៥ លានដុងក្នុងមួយខែ។ ក្នុងរយៈពេលមួយឆ្នាំ ភូមិរបរត្បាញកន្ទេលហាមតឹង ផលិតកន្ទេលគ្រប់ប្រភេទលក់ចេញទៅទីផ្សារប្រមាណ ៥០.០០០ កន្ទេល សរុបតម្លៃផលិតសម្រេច ៥,៤៦ ពាន់លានដុង ប្រាក់កម្រៃសម្រេចបានប្រមាណ ២,៤៦៥ ពាន់លានដុង។
អ្នកគ្រូ គឹមធីហុងហ្វា ហាលកក់ដែលបានជ្រលក់ពណ៌។ រូបថត៖ ហ្វិញណូយ
ភូមិដីក្រហមមានជនរួមជាតិខ្មែររស់នៅស្មើ ៩៥% នៃ ចំនួនប្រជាជនក្នុងភូមិ។ ភូមិមាន ២៥ គ្រួសារប្រកបរបរត្បាញកន្ទេល ដោយមានផ្ទៃដីដាំកក់ចំនួន ០៥ ហិកតា។ លោកយាយយ៉ីបធីសម អាយុ ៧៤ ឆ្នាំ ដាំកក់ ០១ ហិកតាផ្គត់ផ្គង់វត្ថុធាតុដើមឱ្យគ្រួសារត្បាញកន្ទេល។ នេះជាគ្រួសារមួយក្នុងបណ្ដាគ្រួសារប្រកបរបរត្បាញកន្ទេលនៅមូលដ្ឋានតាំងពីយូរមក។
លោកយាយ យ៉ីបធីសម បានឱ្យដឹង៖ របរត្បាញកន្ទេលស្នងបន្តរបស់គ្រួសារបានឆ្លងកាត់ជាច្រើនជំនាន់។ តាំងពីតូចរៀនពីយាយ និងម្ដាយ រួចមកដល់ជំនាន់យាយបង្រៀនបន្តដល់កូនៗ។ យាយសមរៀបរាប់៖ «ពេលនេះអាយុកាន់តែច្រើន ប៉ុន្តែរាល់ថ្ងៃខ្ញុំនៅតែត្បាញកន្ទេលធ្លាប់ហើយ មិនធ្វើកង្វល់ណាស់។ មិនដឹងតើពេលក្រោយកូនៗនៅរក្សាបានរបរនេះឬទេ»។
អ្នកគ្រូ គឹមធីហុងហ្វា (កូនស្រីរបស់យាយយ៉ីបធីសម) ក្រោយពេលមកពីបង្រៀនជួយគ្រួសារអំពីកិច្ចការបែងប្រភេទកក់សម្រាប់ត្បាញកន្ទេល។
តាមប្រសាសន៍របស់លោកតាំងយ្វីថុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហាមតឹង៖ មូលដ្ឋានកំពុងពង្រឹង និងបង្កើតបណ្ដាក្រុមសហការ ធ្វើពហុសណ្ឋានបណ្ដាផលិតផល ស្វែងរកច្រកចេញសម្រាប់ផលិតផល ចុះកិច្ចសន្យា ដោះដូរ ទិញលក់ ផ្ដល់កម្រៃផលិតផល។ បើកទូលាយផ្ទៃដីដាំកក់ កែលម្អទិន្នផល និងគុណភាពសំដៅឆ្លើយតបទៅនឹងតម្រូវការត្បាញកន្ទេលនៅមូលដ្ឋាន។
ដើម្បីឱ្យភូមិរបរឃុំហាមតឹងបានរក្សា និងរីកចម្រើនតទៅទៀត បណ្ដាគ្រួសារត្បាញកន្ទេលនៅមូលដ្ឋាន គប្បីមានទិសដៅសកម្មភាពតាមក្រុមសហការផលិត បើកទូលាយទ្រង់ទ្រាយផលិត ធ្វើពហុសណ្ឋានផលិតផល។ ជំរុញឱ្យអាជីវកម្ម បណ្ដាសមាសភាពសេដ្ឋកិច្ចចូលរួមវិនិយោគផលិត ធ្វើអាជីវកម្មផលិតផល។ បណ្ដាគណៈ ផ្នែកស្រុក ខេត្តឧបត្ថម្ភកសាងពាណិជ្ជសញ្ញា ផ្សព្វផ្សាយផលិតផល បើកទូលាយទីផ្សារ និងស្វែងរកច្រកចេញសម្រាប់ផលិតផល។ ឧបត្ថម្ភបណ្ដាគោលនយោបាយសម្រាប់ភូមិរបរត្បាញកន្ទេលហាមតឹងឲ្យរីកចម្រើនស្ថិរភាព៕
ហ្វិញណូយ-សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។