10/01/2023 14:10
បច្ចេកទេសចិញ្ចឹមបង្កងសាវទាវក្នុងស្រែស្រូវ
កសិករ ប៊ូយថាញ់តឹម នៅភូមិដូវយ៉ុង ឃុំផុងថាញ់ ស្រុកកាងឡុង សួរអំពីបច្ចេកទេសនិងរបៀបចិញ្ចឹមបង្កងសាវទាវក្នុងស្រែស្រូវ។
ធ្វើស្រះក្នុងស្រែស្រូវ៖ ជីកស្រះជុំវិញស្រែ ទទឹងពី ១,៥-០២ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រល្អបំផុត។ ស្រែត្រូវមានបំពង់សម្រាប់បង្ហូតទឹកចេញចូលដើម្បីងាយស្រួលក្នុងការ ផ្លាស់ប្តូរទឹក។ ក្រោយពេលភ្ជួររាស់ដីដើម្បីព្រោះ គប្បីបូមល្បាប់ក្នុង បាតស្រះឲ្យជ្រះ រួច ព្រាចកំបោរជុំវិញស្រះនិងបាញ់វល្លិអំបែឲ្យសព្វស្រែ។
រដូវចិញ្ចឹម៖ គប្បីចិញ្ចឹមបង្កងក្រោយពេលចុះពូជស្រូវរដូវដើមឆ្នាំ (ព្រលែងពូជ ល្អបំផុត ពេលព្រោះស្រូវបាន ០២ សប្តាហ៍ឬ ០១ សប្តាហ៍ក្រោយពេលស្ទូង) រក្សាទឹកក្នុងស្រែឲ្យលិចដើម្បីងាយស្រួលឲ្យបង្កងរកចំណីក្នុងស្រែ។
ជ្រើសពូជ៖ នៅបណ្តាមូលដ្ឋានដែលមានប្រជាប្រិយភាព និងគុណភាព៖ កូនពូជក្នុងមួយក្បាលមានទម្ងន់ពី ០៣-០៥ ក្រាម កម្រិតចិញ្ចឹមក្នុងមួយម៉ែត្រក្រឡាពី ០៣-០៥ ក្បាល រយៈពេលចិញ្ចឹមពី ៤,៥-៥ ខែ។
ចំណី៖ គួបផ្សំប្រភពចំណីធម្មជាតិដែលមានស្រាប់នៅក្នុងស្រែ ជាមួយចំណីស្រស់ដូចជា៖ ត្រី បង្គា ក្តាម ខ្យង។ល។និងសំណល់ពីផលិតផលក្នុងរោងចក្រច្នៃជលផល។ អាចបំពេញបន្ថែមចំណីឧស្សាហកម្ម (គ្រាប់មានទំហំល្មមតាមអាយុកាលរបស់បង្កង)។
ចិញ្ចឹមបង្កងក្នុងស្រែគប្បីថែទាំ គ្រប់គ្រងហ្មត់ចត់ ព្រោះមានការទាក់ទងដល់ការផលិតស្រូវ។ ផ្លាស់ប្តូរទឹកញឹកញាប់ បើផ្លាស់ប្ដូរច្រើនលើកកាន់តែល្អ ប៉ុន្តែត្រូវយកចិត្តទុកដាក់ដល់ការសម្រើបឲ្យបង្កងសកដូចចិញ្ចឹមក្នុងស្រះដែរ។ នៅពេលយប់អាស្រ័យបណ្តាប្រភេទរុក្ខជាតិនិងឫសស្រូវត្រូវការជាតិ Oxy ម៉្លោះហើយ ច្រើនខ្វះជាតិ Oxy នៅពេលព្រឹក ប្រសិនបើមានបាតុភាពបង្កងអណ្តែតក្បាលនៅពេលព្រឹកត្រូវផ្លាស់ប្តូរទឹកជាបន្ទាន់។
បង្ការ និងតាមដានជាប្រចាំជំងឺរបស់បង្កង ព្រោះចិញ្ចឹមបង្កងក្នុងស្រែមានការទាក់ទិនដល់អត្រារស់និងទិន្នផលរបស់បង្កង។
ការបាញ់ថ្នាំកម្ចាត់ដង្កូវលើស្រូវក៏ត្រូវប្រុងប្រយ័ត្ន គប្បីបង្ហូតទឹកចេញឲ្យគោកស្រែ ដើម្បីបង្កងចុះទៅក្នុងស្រះអស់ទើបបាញ់ថ្នាំ ដើម្បីជៀសវាងកុំឲ្យថ្នាំធ្លាក់ចុះក្នុងស្រះ។ ក្រោយពេលបាញ់ថ្នាំបានពី ០២-០៣ ថ្ងៃទើបបង្ហូតទឹកចូលស្រែដើម្បីឲ្យបង្កងវិលមករស់នៅក្នុងស្រែដូចធម្មតាវិញ។
គប្បីប្រើបណ្តាប្រភេទថ្នាំដែលមិនសូវមានជាតិពុលដល់បង្កងនិង ជ្រើសបណ្តាពូជស្រូវដែលធន់ទ្រាំនឹងដង្កូវ ដើម្បីកាត់បន្ថយការបាញ់ថ្នាំ។
ប្រមូលផល៖ មុនពេលប្រមូលផល ០២ ខែ អាចប្រមូលផលរំលស់បង្កងធំៗ និងបង្កងដែលក្រធំ លក់មុន។ ពេលបង្កងមានទំហំល្មមចាប់ផ្តើមប្រមូលផលទាំងស្រុង ៕ ប្រែសម្រួល៖ ថាច់ហៀង
ទម្រង់ចិញ្ចឹមបង្កងសាវទាវក្នុងស្រែស្រូវ។
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។