20/12/2021 15:39
សំណួរ៖ ក្នុងការចិញ្ចឹមសត្វពាហនៈ ពិសេសគឺក្របី គោ ការធ្វើឲ្យសម្បូរបែបប្រភពចំណី និងឆ្លៀតយកបណ្តាសំណល់ក្នុងការផលិតកសិកម្ម ដើម្បីកែច្នៃធ្វើជាប្រភពចំណីសម្រាប់សត្វពាហនៈ របៀបផ្អាប់ចំបើង ស្មៅសម្រាប់ធ្វើជាចំណីឲ្យក្របី គោ បច្ចុប្បន្ននេះមានច្រើន។ ក្រៅពីគោលដៅរក្សាទុក ជម្នះស្ថានភាពខ្វះចំណីឲ្យសត្វចិញ្ចឹម ក្នុងរដូវភ្លៀង នៅទាំងបង្កើនបានអត្រាជីវជាតិ និងសម្បូរណ៍ជាតិប្រូតិអិន ជីវជាតិ ផ្លូវរំលាយអាហារនិងផ្តល់ជាតិ ដំបែ ជីវសាស្ត្រជាច្រើនបំប៉នដល់គោក្របី ។
ចម្លើយ៖
បច្ចេកទេសផ្អាប់ចំបើងជាមួយជីអ៊ូយរ៉េ៖ គឺដើម្បីរក្សាទុកចំបើងមិនឲ្យរលួយ មិនឲ្យបាត់ជាតិសរីរាង្គ និងបង្កើនបរិមាណប្រូតិអ៊ីន បង្កើនអត្រាជាតិរំលាយអាហារ ជំនួយឲ្យគោស៊ីបានច្រើនជាង និងផ្តល់ទិន្នផលខ្ពស់ជាងប្រើប្រៀបជាមួយការឲ្យស៊ីចំបើងធម្មតា។
បម្រុង៖ ធ្វើរណ្តៅឬយកទ្រុងដែលទំនេរសម្រាប់ផ្អាប់ឬក៏ផ្អាប់ក្នុងការុងជី ថង់នីឡុង (ចំបើង ១០០ គីឡូក្រាមត្រូវការថង់នីឡុងពី ១០-១២ ថង់) ផ្ទាំងកម្រាលកៅស៊ូ ០១ ផ្ទាំង។ ចំណាំ៖ ប្រសិនបើធ្វើរណ្តៅផ្អាប់គឺធ្វើឲ្យជិត គ្មានជ្រាបទឹក។ ជាធម្មតា ការចិញ្ចឹមក្នុងគ្រួសារចំនួនគោក៏តិច ហេតុនោះច្រើនប្រើប្រាស់ថង់នីឡុងគឺសមស្របបំផុត។
រូបមន្ត៖ ចំបើង ១០០ គីឡូក្រាម+ជីអ៊ូយរ៉េ ០៤ គីឡូក្រាម+ទឹកស្អាត ៨០-១០០ លីត្រឬក៏ចំបើងស្រស់ ១០០ គីឡូក្រាម+អ៊ូយរ៉េ ១,៥ គីឡូក្រាម+កំបោរ ០១ គីឡូក្រាម។ បើផ្អាប់ច្រើន គឺបង្កើនអត្រាតាមរូបមន្តខាងលើ។
របៀបធ្វើ៖ រាយចំបើងឲ្យស្មើចំនួន ១០០ គីឡូក្រាមលើធារជ្រះស្អាតឬកម្រាលកៅស៊ូ។ យកធុងចំណុះ ១០ លីត្រដាក់ទឹកច្របល់ជាមួយអ៊ូយរ៉េ ០,៤ គីឡូក្រាមរួចស្រោចលើចំបើងនោះ។ បើសិនចំបើងស្រស់និងទទឹក គឺស្រោចទឹកតែពី ០៦-០៧ លីត្រក្នុងចំបើង ១០ គីឡូក្រាម ប៉ុន្តែអ៊ួយរ៉េ ០,៤ គីឡូក្រាម។ ច្របល់រួចច្រកចូលក្នុងថង់នីឡុង។
ក្រោយរយៈពេលពី ០៧-១០ ថ្ងៃ អាចយកចំបើងនោះឲ្យគោស៊ី។ លើកដំបូង ក្នុងមួយថ្ងៃឲ្យស៊ីពី ០១-០២ គីឡូក្រាម គឺទម្លាប់ឲ្យគោស៊ីសន្សឹមៗដោយរបៀបលាយជាមួយស្មៅស្រស់ ក្រោយមកបង្កើនចំនួនចំបើងបន្តិចម្ដងៗ។ គោមួយក្បាលក្នុងមួយថ្ងៃឲ្យស៊ីពី ០៧-១០ គីឡូក្រាម។ ចំបើងផ្អាប់ទុកក្នុងរយៈពេលពី ០៣-០៦ ខែនឹងឡើងពណ៌លឿង ទន់ មានក្លិនក្រអូប ជំនួយឲ្យផ្លូវរំលាយអាហារបានល្អ។ របៀបផ្អាប់ចំបើងដោយជីអ៊ូយរ៉េសម្រាប់ធ្វើជាចំណីគោ គឺជួយរក្សាទុកបានល្អប្រភពចំណី លើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹម។
បច្ចេកទេសផ្អាប់ចំបើងជូរ៖ វត្ថុធាតុដើម គឺបណ្តាពូជស្មៅ ដើមពោត សណ្តែកដី។ល។
បម្រុង៖ ថង់នីឡុង ផើងសម្រាប់ច្របល់។
រូបមន្ត៖ ស្មៅ ១០០ គីឡូក្រាម(មានអត្រាទឹកក្នុងដើមស្មៅពី ៧០ ដល់ ៨០%) + អំបិល ០១ គីឡូក្រាម+ស្ករ ០៤ គីឡូក្រាម+អ៊ូយរ៉េ ០,៥ គីឡូក្រាម។
របៀបធ្វើ៖ កាត់ស្មៅជាកំណាត់ខ្លីៗពី ០៣-០៥ សង់ទីម៉ែត្រសមស្របបំផុត។ ច្របល់វត្ថុធាតុដើម(អំបិល+ស្ករ+អ៊ូយរ៉េ) បញ្ចូលគ្នាក្នុងផើងមួយ។ ដាក់ចំបើងទទឹកមួយចំណែកនៅបាតថង់នីឡុង មុនពេលច្រកស្មៅចូល ស្មៅមានកម្រាស់ពី ១៥ សង់ទីម៉ែត្រវាសមស្របបំផុត ហើយស្រោចល្បាយស្ករ អំបិលដែលទើបលាយមុននោះពីលើចំបើងរួចឡើងជញ្ជាន់ឲ្យហាប់។ ធ្វើរបៀបនេះ រហូតដល់ពេញការុង រួចចងមាត់ការុងឲ្យជាប់ បង្ហាប់ឲ្យរឹងរហូតដល់អស់ខ្យល់ពីខាងក្នុងការុង។ រយៈពេលផ្អាប់ឲ្យស្មៅជូរចំនួន ៣ សប្តាហ៍ អាចយកឲ្យគោស៊ីបានហើយ ផលប្រយោជន៍នៃការផ្អាប់ជូរនេះ គឺអ្នកចិញ្ចឹមអាចរក្សាស្មៅទុកបានពី ០៣-០៤ ខែ។
ចំណាំ៖ មុនពេលយកស្មៅចេញឲ្យគោស៊ី អ្នកចិញ្ចឹមគប្បីពិនិត្យពណ៌ស្មៅតើវាមានពណ៌ភ្លឺ មានក្លិនក្រអូប មិនរលួយ។ ចំពោះការប្រើប្រាស់ស្មៅដែលផ្អាប់ឲ្យជូរទុកឲ្យគោស៊ី ០១ គីឡូក្រាមអាចជំនួសឲ្យស្មៅស្រស់ ០៤ គីឡូក្រាម៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។