10/05/2022 08:47
បច្ចុប្បន្ននេះ មានតំបន់ជាច្រើនក្នុងខេត្តកំពុងចុះពូជស្រូវរដូវដើមឆ្នាំ។ អាស្រ័យស្រូវរដូវសម្រកផលិតបានផលបង្គួរ គ្មានជ្រាបជាតិជូរប្រៃ។ ប៉ុន្តែការផលិតស្រូវរដូវដើមឆ្នាំ ពិសេសគឺនៅដើមរដូវ ច្រើនជួបការរាំងស្ងួតនិងជាតិពុលសរីរាង្គស្រូវរដូវកន្លង កសិករត្រូវវិនិច្ឆ័យដីនិងពូជឲ្យបានល្អ។ ខាងក្រោមនេះ ប្រកាសេចក្តីប្រកាសព្រមានមួយចំនួនក្នុងការផលិតស្រូវរដូវដើមឆ្នាំ ២០២២។
ត្រូវភ្ជួរដីតិចបំផុត ២ សប្តាហ៍ចំពោះបណ្តាតំបន់ដីដែលមានលក្ខណៈ ចំពោះតំបន់ដែលគ្មានលក្ខណៈភ្ជួររាស់ គឺបូមទឹកសាបចូលស្រែប្រស់គួបផ្សំនឹងការប្រើប្រាស់ផ្សិត Trichoderma ឬបណ្តាផលិតផលច្នៃជីវសាស្រ្ត ដើម្បីកម្ចាត់ចំបើងនិងគល់ជញ្រ្ជាំងឲ្យក្លាយជាជីសរីរាង្គ កាត់បន្ថយជាតិពុលសរីរាង្គនៅដើមរដូវ។ ប្រសិនបើកម្ចាត់បានជាតិជូរប្រៃពី ០២-០៣ លើក (អនាម័យស្រែឲ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយជាតិជូរប្រៃនិងជាតិពុលសរីរាង្គ ត្រូវកម្ចាត់ជំងឺដែលនៅសល់ក្នុងរដូវកន្លង)។
អនុវត្តវិធានការព្រោះស្តើង ព្រោះជាជួរ (ពី ០៨-១២ គីឡូក្រាមពូជក្នុង ១.០០០ ម៉ែត្រក្រឡា) មិនឲ្យលើសពី ១២០ គីឡូក្រាមក្នុងមួយហិកតា ដើម្បីជៀសវាងកុំឲ្យស្រូវរលំនិងដង្កូវជំងឺ។ ចុះពូជព្រមៗគ្នា ជៀសវាងដង្កូវក្រានិងមានកំណត់ទៅតាមតំបន់វាលស្រែនីមួយៗ។
អាទិភាពប្រើប្រាស់ពូជស្រូវបានបញ្ជាក់ទទួលស្គាល់ មានរយៈពេលខ្លី មានទិន្នផល គុណភាពខ្ពស់សមស្របជាមួយតម្រូវការរបស់ទីផ្សារ ដើមរឹង ធន់ទ្រាំជាមួយនឹងដង្កូវជំងឺនឹងភាពរាំងស្ងួតបានល្អដូចជា៖ OM ១៨, OM៤៩០០, OM៥៤៥១, ដាយថើម ៨, ST៥, ST២០, ST២៥។ល។
ឆាប់ព្រាចជីបំប៉ន បង្កឲ្យស្រូវលូតលាស់ល្អ ព្រាចជី NPK ល្មម ដើម្បីកាត់បន្ថយដង្កូវជំងឺ (ពិសេសគឺជំងឺឆេះស្លឹក) បង្កើនថាមពលធន់និងជំងឺតាំងពីដើមរដូវ។
ម្ចាស់ការរក្សាទុកទឹកសាប ក្នុងបណ្តាព្រែកប្រឡាយដើម្បីការពារការរាំងស្ងួត បង្កើនព្រាចជីសរីសរាង្គ ជីជីវសាស្រ្ត ម្សៅកំបោរ ប្រើប្រាស់ជីមានផ្ទុកជាតិ Canxi, silic អាទិភាពប្រើប្រាស់ បណ្តាផលិតផលជីវសាស្រ្ត បណ្តាជីដែលបំប៉នស្លឹកស្រូវដើម្បីបង្កើនថាមពលឲ្យស្រូវ។
មើលស្រែជាប្រចាំដើម្បីពេលឃើញស្រូវកើតជំងឺនឹងបង្ការកម្ចាត់ទាន់ពេល មានប្រសិទ្ធភាព យកចិត្តទុកដាក់ដល់បណ្តាមុខសញ្ញាដូចជា៖ ជំងឺឆេះស្លឹក បាក់កកួរ បណ្តាជំងឺផ្សេងដែលកើតឡើងដោយសារជាតិកខ្វក់ ពីងពាង កណ្តុរ គប្បីប្រើប្រាស់បណ្តាវិធានការបង្ការរោគចម្រុះ (IPM)។ តាមដានជាប្រចាំបណ្តាមុខសញ្ញាមកបំផ្លាញ ដើម្បីម្ចាស់ការរកឃើញនិងបង្ការកម្ចាត់ឲ្យមានប្រសិទ្ធភាពតាំងពីដើមរដូវ កុំឲ្យជះឥទ្ធិពលដល់ទិន្នផលស្រូវ៕
ប្រែសម្រួល៖ ថាច់ហៀង
កសិករធ្វើដីរៀបចំចុះពូជ។ រូបថត៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។