30/08/2022 05:31
យោងតាមនោះ ខេត្តអនុវត្តគម្រោងការ ០៧ គម្រោងដើម្បីលើកកម្ពស់គុណភាពជីវភាពសម្ភារនិងស្មារតីជូនអ្នកក្រីក្រនិងប្រជាជននៅស្រុកក្រីក្រ បណ្ដាឃុំលំបាកពិសេស តំបន់ក្បែរមាត់សមុទ្រក្នុងខេត្ត។ ជាក់ស្ដែង បណ្ដាគម្រោងការរួមមាន៖ ឧបត្ថម្ភវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅបណ្ដាស្រុកក្រីក្រ បណ្ដាឃុំលំបាកពិសេសតំបន់ក្បែរមាត់សមុទ្រនិងកោះសមុទ្រ ពហុសណ្ឋានមុខរបររកស៊ី ពង្រីកទម្រង់កាត់បន្ថយគ្រួសារក្រីក្រ ឧបត្ថម្ភពង្រីកការផលិត កែលម្អអាហារូបត្ថម្ភ ពង្រីកការអប់រំវិជ្ជាជីវៈ មានការងារធ្វើលំនឹង ឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រ គ្រួសារជិតក្រលើភូមិសាស្រ្ដបណ្ដាស្រុកក្រីក្រ ឃោសនាអប់រំនិងកាត់បន្ថយអំពីព័ត៌មាន លើកកម្ពស់លទ្ធភាពនិងសង្កេតពិនិត្យ វាយតម្លៃកម្មវិធី។
ទម្រង់ចិញ្ចឹមគោ។ រូបថត៖ ថាញ់ហ្វា
ដំណាក់កាលនេះ ខេត្តខិតខំកសាងទម្រង់ គម្រោងការ ១៦ គម្រោងឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាពក្រីក្រពង្រីកការផលិត ធ្វើអាជីវកម្ម សេវាកម្ម ទេសចរណ៍ ផ្ដើមអាជីព ផ្ដើមធ្វើអាជីវកម្មដើម្បីបង្កការរកស៊ីស្ថិរភាព សមស្របជាមួយធាតុអាកាសប្រែប្រួលនិងអាសន្នរោគជំងឺ។ ខេត្តក៏ខិតខំឲ្យមានអ្នកលទ្ធភាពពលកម្ម ៨០% ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្របានឧបត្ថម្ភលើកកម្ពស់លទ្ធផលផលិតកសិកម្ម រុក្ខកម្ម នេសាទកម្មដើម្បីផ្លាស់ប្ដូរថ្មីវិធីសាស្រ្ដ បច្ចេកទេសផលិត ធានាសន្តិសុខស្បៀងអាហារ ឆ្លើយតបតម្រូវការអាហារូបត្ថម្ភ បង្កើនប្រភពចំណូល មានពលករតិចបំផុត ១.៦០០ នាក់ស្ថិតក្នុងគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាពក្រីក្របានឧបត្ថម្ភតភ្ជាប់ជាមួយការងារធ្វើសម្រេចជោគជ័យ ខិតខំឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រមានសមាជិកតិចបំផុតម្នាក់ស្ថិតក្នុងវ័យពលកម្មមានការងារធ្វើលំនឹង ។ល។
លោកង្វៀងវ៉ាំងអ៊ុក នាយកមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញបានឲ្យដឹងថា៖ លទ្ធផលពិនិត្យឡើងវិញគ្រួសារក្រីក្រ តាមសម្បទាក្រីក្រពហុសណ្ឋានដំណាក់កាល ២០២២-២០២៥ បច្ចុប្បន្ននេះ ខេត្តនៅមានគ្រួសារក្រីក្រ ១០.២០៧ គ្រួស្រូបយកអត្រា ៣,៥៦% ប្រៀបជាមួយចំនួនគ្រួសាររួម ក្នុងនោះមានគ្រួសារខ្មែរ ៦.៤៨៣ គ្រួ ស្រូបយកអត្រា ៧,១៩% ប្រៀបជាមួយគ្រួសារជនរួមជាតិខ្មែរ។ ខេត្តដាក់ចេញគោលដៅសម្រាប់ដំណាក់កាល ២០២១-២០២៥ កាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងមួយឆ្នាំជាមធ្យម ០,៥% ក្នុងនោះ អត្រាគ្រួសារខ្មែរក្នុងមួយឆ្នាំបន្ថយជាង ០១% អត្រាគ្រួសារជិតក្រក្នុងមួយឆ្នាំបន្ថយមធ្យម ០១% តាមសម្បទាក្រីក្រពហុសណ្ឋានជាតិ៕
ប្រែសម្រួល៖ លឺវវ៉ូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។