07/06/2022 09:17
សំណេះសំណាលជាមួយយើងខ្ញុំ លោក ត្រឹងផុងបា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែឱ្យដឹងថា៖ នៅចំពោះមុខ ក្នុងឆ្នាំ ២០២២ ស្រុកនឹងឆ្លៀតយកប្រភពទុនរបស់ខេត្ត ដើម្បីផ្សព្វផ្សាយ កសាងទំនប់ព័ទ្ធជុំវិញកោះតឹងគ្វីប្រវែង ៦,២/១៤ គីឡូម៉ែត្រ។ ផ្ទៃមុខទទឹងទំនប់ ០៥ ម៉ែត្រ (ក្រាលកៅស៊ូ ៣,៥ ម៉ែត្រ) សរុបប្រាក់វិនិយោគជាង ២៦,៥ ពាន់លានដុង។
ឆ្លងតាមការត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ និងគណៈកម្មាធិការប្រជាជនស្រុកកូវកែ កាលពីថ្ងៃ ២១ ខែឧសភា ឃើញថាស្ថានភាពស្រុតបាក់ដីទំនប់នេះធ្ងន់ធ្ងរបង្គួរ ញ៉ាំងឲ្យជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផលិតរបស់អ្នកចម្ការនៅទីនេះ ប្រសិនបើទំនប់នេះមិនបានជួសជុលកសាងឡើងវិញ។
បច្ចុប្បន្ន វិស័យទេសចរណ៍នៅកោះតឹងគ្វីកំពុងបានពង្រីកទូលាយ ទាក់ទាញភ្ញៀវទេសចរមកទីនេះច្រើនកុះករ ។ កោះតឹងគ្វីនៅមានឈ្មោះហៅមួយទៀតថា តំបន់ដាំឈើហូបផ្លែ ពិសេសល្បីឈ្មោះនៅតំបន់វាលទំនាបទន្លេគឺវឡុង ដូចជាទុរេន មង្ឃុត សាវម៉ាវ។ល។ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតំបន់កោះតឹងគ្វី តាំងពីឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន តែងបានវិនិយោគកសាងសម្រេច ដោយមានប្រព័ន្ធផ្លូវធំបានក្រាលដោយកៅស៊ូ (ផ្ទៃមុខទទឹង ផ្លូវ ៣,៥ ម៉ែត្រ) ផ្លូវបេតុង ០៣ ម៉ែត្រ។ល។
ផ្លូវគមនាគមន៍ជនបទ។ រូបថត៖ រតនា
លោកត្រឿងថាញ់ត្រេវ លេខាសាខាបក្សភូមិតឹងគ្វីលេខ ២ ឃុំអាងភូតឹង ស្រុកកូវកែឱ្យដឹងថា៖ ចំពោះកោះតឹងគ្វី នៅតំបន់ខាងក្នុងមានប្រព័ន្ធគមនាគមន៍យ៉ាងល្អ មុខផ្លូវធំ ធានាឲ្យការធ្វើដំណើររបស់ភ្ញៀវទេសចរងាយស្រួល។ បច្ចុប្បន្ន អ្នកចម្ការកំពុងព្រួយបារម្ភ គឺទំនប់ជុំវិញកោះនេះទ្រុឌទ្រោម ហើយស្រុតបាក់ដី ញ៉ាំងឲ្យជះឥទ្ធិពលដល់ការផលិត និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
បានដឹងថា ទំនប់ព័ទ្ធជុំវិញកោះ (ឆ្លងភូមិ ០២ គឺតឹងគ្វីលេខ ១ និងតឹងគ្វីលេខ ២) បានកសាងនៅឆ្នាំ ២០០៥ សរុបប្រវែង ១៤ គីឡូម៉ែត្រ ផ្ទៃមុខទទឺងផ្លូវ ២,៥ ម៉ែត្រ កម្ពស់ ៣,៥ ម៉ែត្រ។ នៅតាមទំនប់នេះមានស្ពានចំនួន ១២ ស្ពាន (សរុបប្រវែង ៤៧៦ ម៉ែត្រ) និងមានលូទឹក ១៤៤ កន្លែង។ សំណង់បានរួមចំណែកបង្ការទឹកជំនន់ ឲ្យចម្កាឈើហូបផ្លែរបស់អ្នកចម្ការ ៨០០ ហិកតា។ បច្ចុប្បន្ន សំណង់ទ្រុឌទ្រោម និងមិនអាចធានាឲ្យភ្ញៀវទេសចរមកទីនេះទៀត។
សញ្ញាគួរឱ្យត្រេកអរចំពោះកោះតឹងគ្វីនោះ គឺសំណង់បានគណៈកម្មាធិប្រជាជនស្រុកដាក់ចូលក្នុងផែនការវិនិយោគកសាងរយៈពេលមធ្យមហើយតែងបានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទយកចិតទុកដាក់។ អាស្រ័យហេតុនេះ ជាសំណង់មានតួនាទីចាំបាច់ក្នុងការបង្ការទប់ស្កាត់គ្រោះធម្មជាតិ អាកាសធាតុប្រែប្រួល និង រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច‑សង្គម របស់ប្រជាជននៅកោះតឹងគ្វីនិយាយដោយឡែក និងស្រុកកូវកែនិយាយរួម។
តាមប្រសាសន៍របស់លោក ផាមវ៉ាំងខា អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ៖ កោះតឹងគ្វី សព្វថ្ងៃមានដងប្រឡាយ ០៩ ខ្សែ (បិទភ្ជិត) នាំទឹកចូលពីទន្លេហូវ។ ក្នុងឆ្នាំ ២០២១ មានសំណង់លូចំនួន ០៤/០៩ ឋិតក្នុងគម្រោងការបម្រើរាំងស្កាត់ ទឹកប្រៃ និងទឹកជំនន់ អាស្រ័យមន្ទីរកសិកម្ម និងអភវឌ្ឍន៍ជនបទធ្វើជាម្ចាស់វិនិយោគ បានផ្សព្វផ្សាយកសាង សរុបប្រាក់វិយោគជាង ៤០ ពាន់លានដុង បច្ចុប្បន្ន សំណង់បានកសាងសម្រេច។ ប្រសិនទំនប់ព័ទ្ធជុំកោះតឹងគ្វី បានដំណើរការកសាងឆាប់រហ័ស និងសម្រេចរួមជាមួយការកសាងលូទាំង ០៥/០៩ កន្លែងនោះ និងបង្កឱ្យភូមិតឹងគ្វីបិទភ្ជិតដើម្បីរាំងស្កាត់ទឹកប្រៃ ទឹកជំនន់ និងបម្រើវិស័យទេសរណ៍ធម្មជាតិ ស្តារឡើងវិញបណ្តាផ្ទៃដីចម្ការឈើហូបផ្លែពិសេសរបស់មូលដ្ឋានដែលត្រូវអន្តរាយ អាស្រ័យជះឥទ្ធិពលពីទឹកប្រៃក្នុងបណ្តាឆ្នាំកន្លង៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។