14/07/2023 08:19
បច្ចុប្បន្ន ក្រោមការដឹកនាំរបស់បក្ខភាគ ប្រជាជនឃុំង៉ុកបៀងបានបញ្ចេញកម្លាំងប្រឡងប្រណាំង ពលកម្ម ផលិត រួមចំណែកកម្លាំងកាយចិត្ត កម្លាំងសម្ភារចូលរួមកសាងជនបទថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ គិតដោយឡែកតែពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ មូលដ្ឋានចង្អុលការ ចលនាប្រជាជនដាំដំណាំគ្រប់ប្រភេទបានជាង ៧៣៨ ហិកតា សម្រេច ៧៧,៨៩%នៃសេចក្ដីសម្រេចចិត្ត ក្នុងនោះដំណាំស្បៀង ៣៣០ ហិកតា និងដំណាំអាហារ ៤០០ ហិកតា។ បណ្ដាផលដំណាំមានតម្លៃខ្ពស់ដូចជា សណ្ដែកដី ម្ទេសដៃនាង ។ល។ជាប្រភេទដំណាំសំខាន់សម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ របស់ប្រជាជន និងបានប្រជាជន ពង្រីកទូលាយផ្ទៃដីដាំ តាមរដូវនីមួយៗ។
ប្រឡាយបេតុងលើភូមិសាស្រ្តឃុំង៉ុកបៀង បានវិយោគកសាង ជាក្ដីសង្ឃឹមជួយឱ្យកសិករ ដាំដំណាំមានប្រសិទ្ធភាពជាងទៀត។
គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ឃុំង៉ុកបៀងសម្រេចការអនុវត្តន៍សំណង់ធារាសាស្រ្តវាលស្រែចំនួន ០២ សំណង់ សរុបប្រវែង ១.៣១៣ ម៉ែត្រ បរិមាណដីចំនួន ៤.៧៤៦ ម៉ែត្រត្រីគុណ។ ដើម្បីធានាបានប្រភពទឹកស្រោចស្រពតំបន់សំខាន់ខាងការដាំដំណាំរបស់ប្រជាកសិករលើភូមិសាស្ត្រ ឃុំង៉ុកបៀង ដំណើរការកសាងប្រឡាយបេតុងតភ្ជាប់ពីភូមិព្រៃវល្លិលិចទៅដល់ភូមិទឹកហូរសរុបប្រវែង ៨.១០០ ម៉ែត្រ។ គិតមកទល់ពេលនេះ ដំណើរការបានចំនួន ៤.៩៨១ ម៉ែត្រ សម្រេច ៦១,៥%។ ពេលសំណង់នេះបានដាក់ឱ្យប្រើប្រាស់ នឹងបម្រើឱ្យតំបន់ដាំដំណាំរបស់ប្រជាជននៅទីនោះ ហើយប្រភេទដំណាំដែលមានតម្លៃដទៃទៀតនឹងបានប្រមូលផ្ដុំទៅកាន់តំបន់នោះច្រើនជាង។
បង ថាច់ទឿង កសិករមួយរូបនៅភូមិព្រៃវល្លិលិច បានឱ្យដឹងថា៖ ប្រជាជនរង់ចាំសំណង់នេះជាយូរណាស់មកហើយ បើសិនសំណង់បានដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែធានាបានប្រភពទឹកស្រោចស្រពផលដំណាំក្នុងរដូវបប្រាំងប៉ុណ្ណោះឡើយ នៅទាំងដោះស្រាយបានស្ថានភាពជន់លិចក្នុងតំបន់ទៀតផង។ ផ្ដើមពីនោះ ប្រជាជនប្រើប្រាស់ដីរបស់ខ្លួនសម្រាប់ដាំដំណាំទាំងរដូវប្រាំងនិងវស្សា។
មូលដ្ឋានបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី និងកំពុងស្ថិតក្នុងដំណាក់កាលខិតខំដើម្បីសម្រេចជនបទថ្មីលើកកម្ពស់(សម្រេច ១៦/១៩ លក្ខឋាន)។ បច្ចុប្បន្ន ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ សម្រេច ៦៣,២ លានដុងក្នុងមួយឆ្នាំ ខិតខំដល់ចុងឆ្នាំ ២០២៣ សម្រេច ៦៨,៥ លានដុង។ ក្នុងបណ្ដាឆ្នាំកន្លង ការងារការពារជាតិ សន្តិសុខតែងបានធានា។ គណៈកម្មាធិការបក្សឃុំចង្អុលការអនុវត្តល្អបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីការងារការពារជាតិ យោធាមូលដ្ឋាន។ ជារៀងរាល់ឆ្នាំ មូលដ្ឋាន បញ្ជូនយុវជនចូលជួរសម្រេចតាមចំនួនដែលថ្នាក់លើប្រគល់ឱ្យ។ ដោយឡែក ក្នុងលើកបញ្ជូនទ័ពឆ្នាំ ២០២៣ ឃុំបញ្ជូនយុវជន ១៣ រូបទៅបំពេញកាតព្វកិច្ចយោធា សម្រេច ១០០%។ ដើមឆ្នាំ ២០២៣ មូលដ្ឋានបញ្ជូនកងជីវពលចល័ត ជីវពលនៅនឹងកន្លែង កំណែនបម្រុងចំនួន ៦៥ រូបទៅហ្វឹកហាត់នៅឃុំភឿកហ៊ឹង ឃុំដាយអាង និងកងកម្លាំងកំណែនបម្រុង ៣១ រូបចូលរួមសមយុទ្ធតំបន់ការពារថ្នាក់ខេត្ត។
ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស ថ្កោលទោសបណ្ដាបទបំពានកាន់តែទាក់ទាញបានប្រជាជនចូលរួម ផ្ដល់ដំណឹងសំខាន់ៗជាច្រើន ជួយឱ្យផ្នែកមានសមត្ថកិច្ចដោះស្រាយបានទាន់ពេល។ នគរបាលមូលដ្ឋានណែនាំបង្កើត ២១៩ គណនីសេវាកម្មសាធារណៈ ទន្ទឹមនឹងនោះ ទទួលនិងធ្វើគណនីកំណត់ឈ្មោះអេឡិចត្រូនិចកម្រិត ២ ចំនួន ១៦៦ គណនី ប្រមូលយកទិន្នន័យមធ្យោបាយយានយន្តផ្លូវគោក ១.៧៥០ ច្បាប់ ដោយមានលិខិត ១.៨២៣ ច្បាប់ និងមធ្យោបាយ ២.៨០៧ គ្រឿង បង្កបានទំនុកចិត្តអំពីអាកប្បកិរិយាបម្រើប្រជាជនរបស់កងកម្លាំងនគរបាលមូលដ្ឋាន។
សមមិត្ត ហ្វិញវ៉ាំងទ្រឿង លេខា បក្សឃុំង៉ុកបៀង បានឱ្យដឹង៖ ឃុំបំផុសចលនាប្រជាជនអនុវត្តសម្រេចបណ្ដាភាគកម្រិត កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ជួយឱ្យជីវភាពសម្ភារ ស្មារតីរបស់ប្រជាជនកាន់តែរីកចម្រើន។ ចំនួនគ្រួសារក្រីក្រ ជិតក្របានកាត់បន្ថយ ប្រាក់ចំណូលរបស់ប្រជាជនជារៀងរាល់ឆ្នាំកាន់តែបានកើនឡើង។ ប្រជាជន កសាងបានមូលដ្ឋានសេវាកម្ម មូលដ្ឋានផលិតជាច្រើនកន្លែងដោះស្រាយការងារធ្វើជូនពលករ រួមចំណែកកាត់បន្ថយអត្រាពលករខ្វះការងារធ្វើនៅជនបទ៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។