15/10/2021 07:57
០៣ លក្ខឋានដែលឃុំដាឡុកផ្ដុំកម្លាំងចង្អុលការអនុវត្តសម្រេចនោះគឺលក្ខឋានលេខ ៥ អំពីសាលារៀន លក្ខឋានលេខ ៩ អំពីលំនៅឋានអាសយជន និងលក្ខឋានលេខ ១៦ អំពីវប្បធម៌។ ជាក់ស្ដែងដូចជា សាលាមតេ្តយ្យទុយសាញ់នៅឃុំដាឡុកបានវិនិយោគកសាងបន្ទប់សមត្ថកិច្ច ០៧ បន្ទប់ សាលាបឋមសិក្សាដាឡុក(អា) ០៥ បន្ទប់ និងសាលាអនុវិទ្យាល័យដាឡុក ០៨ បន្ទប់។ លក្ខឋានលេខ ៩ ស្ដីពីលំនៅឋានអាសយជន បានចលនាកសាងផ្ទះ ២១ ខ្នងជូនគ្រួសារក្រីក្រ ជិតក្រ បច្ចុប្បន្នឃុំដាឡុកគ្មាននៅគ្រួសារលំបាកអំពីលំនៅឋាន។ លក្ខឋានលេខ ១៦ ស្ដីពីវប្បធម៌ឃុំដាឡុកទទួលស្គាល់បន្ថែម ០៥ ភូមិសម្រេចលក្ខឋានភូមិវប្បធម៌-ជនបទថ្មី បង្កើនចំនួនមកទល់ពេលនេះបានទទួលស្គាល់ ៧/៨ ភូមិវប្បធម៌-ជនបទថ្មី សម្រេច ៨៧,៥%។ ទូទាំងឃុំមានគ្រួសារសម្រេចលក្ខឋានគ្រួសារវប្បធម៌-ជនបទថ្មី ៣.៤៤៣/៣.៦៤៧ គ្រួ សម្រេច ៩៤,៤%។ ក្នុងនោះមានគ្រួសារបានទទួលស្គាល់គ្រួសារវប្បធម៌ ០៣ ឆ្នាំបន្ដបន្ទាប់ ចំនួន ២.៤០២ គ្រួ សម្រេច ៦៥,៨%។
សំណង់ស្ពានគមនាគមន៍ជនបទ។ រូបថត៖ ហ្វិញអឹង
ទន្ទឹមនឹងនោះ ឃុំដាឡុកនៅទាំងផ្ដុំកម្លាំងចង្អុលការអនុវត្តជាប្រចាំខ្លឹមសារមួយចំនួននៃលក្ខឋានលេខ ១៧ ស្ដីពីបរិស្ថាន និងសុវត្ថិភាពអាហារ ជំរុញមាំការផ្សព្វផ្សាយ ចលនាប្រជាជនលើភូមិសាស្រ្ដឃុំឲ្យចុះកិច្ចសន្យាអនុវត្តបណ្ដាខ្លឹមសារស្ដីពីគ្រួសារវប្បធម៌-ជនបទថ្មី និងគ្រួសារភ្លឺ-ខៀវ-ជ្រះ-ស្អាត។ លទ្ធផលឆ្លងតាមការចលនា ឃុំដាឡុកមានគ្រួសារអនុវត្តសម្រេចលក្ខឋានគ្រួសារភ្លឺ-ខៀវ-ជ្រះ-ស្អាតជិត ៣.០០០ គ្រួ ចំនួនគ្រួសារទូទាំងឃុំសម្រេចរួមជាង ៨២%។
ក្រៅពីនោះ ឃុំដាឡុកនៅទាំងចាត់តាំងយកប័ណ្ណពិនិត្យការពេញចិត្តរបស់ប្រជាជនស្ដីពីការកសាងជនបទថ្មី ឆ្លងតាមការអង្កេតពិនិត្យយកប័ណ្ណមានយោបល់ពេញចិត្តប្រមាណ ២.៧០២ នាក់ ស្រូបយកអត្រា ៩៨,៧៦% ចំនួនប័ណ្ណមានយោបល់មិនពេញចិត្តប្រមាណ ៣៤ ប័ណ្ណ ស្រូបយកអត្រា ១,២៤%។ តាមរបាយការណ៍របស់គណៈចង្អុលការឃុំដាឡុកបានទទួលស្គាល់សម្រេចលក្ខឋានឃុំវប្បធម៌-ជនបទថ្មីឆ្នាំ ២០២០ ក្នុងសេចក្ដីសម្រេចចិត្តលេខ ១៤៦៧ ចុះថ្ងៃទី ១៧ ឧសភាឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់៕
ហ្វិញអឹង-លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។