18/03/2025 08:53
ទម្រង់ដាំបន្លែរបស់បក្ខជនភូមិកំពង់ប្រើស។
តាមរយៈការអនុវត្តន៍បណ្ដាទម្រង់ បានក្លាយជាទម្រង់ពូកែ និងមានប្រសិទ្ធភាព ជួយឱ្យប្រជាជនត្រាប់តាមដើម្បីការរីក ចម្រើនលើបណ្ដាវិស័យជីវភាព។ តួយ៉ាងដូចជាទម្រង់ដាំបន្លែរបស់បក្ខជននៅភូមិកំពង់ប្រើស ឬក៏ទម្រង់កាមេរ៉ានៅភូមិង៉ា តឺ បានរួមចំណែករៀបចំឡើងវិញសណ្ដាប់ធ្នាប់ជីវភាពប្រជាជន នាំមកជីវភាពសុខសាន្តជូនប្រជាជន។ ក្រៅពីនោះ ទម្រង់នៅភូមិក្រកណ្ដាល បានរួមចំណែកឱ្យភូមិអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់។
គណៈកម្មាធិការបក្សឃុំ បានជ្រើសបណ្ដាភូមិ៖ កំពង់ប្រើស ង៉ាបា ផ្សព្វផ្សាយទម្រង់ “ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជន ផលប្រយោជន៍ជូនប្រជាជន” ចង្អុលការនិយោជិតជំនាញធ្វើសេនាធិការបង្កើតក្រុមសហការផលិតស្រូវគុណភាពខ្ពស់នៅភូមិកំពង់ប្រើស ចាប់ផ្ដើមអនុវត្តតាំងពីរដូវស្រូវសម្រកឆ្នាំ ២០២៤ ចាត់តាំងអនុវត្តទម្រង់កាមេរ៉ានៅភូមិកំពង់ប្រើស ង៉ាបា។ លទ្ធផលអនុវត្តនៅភូមិកំពង់ប្រើស បំផុសចលនាបានទម្រង់កាមេរ៉ាសន្តិសុខចំនួន ៣ ទម្រង់ សរុបថវិកាចំនួន ៥,៦ លាន ដុង ភូមិង៉ាបា បំផុសចលនាបង្គោលភ្លើងចំនួន ០៧ បង្គោល សរុបថវិកា ២,១ លានដុង និងកាមេរ៉ាចំនួន ១២ ដោយថវិកាសរុបចំនួន ៩លានដុង។ ទាក់ទងជាមួយផ្នែកអគ្គិសនីចុះពិនិត្យដាក់ផ្គុំបង្គោលបន្ទាបថាមពលផ្លូវអគ្គិសនីប្របទន្លេផ្លូវបេ តុងប្រឡាយ T៧ នៃភូមិកំពង់ប្រើស។ បំផុសចលនាមាមីងនៅភូមិក្រកណ្ដាល រួមវិភាគទានថវិកាចាក់ក្រួសតភ្ជាប់ដងផ្លូវសំខាន់ក្នុងវាលស្រែ(ប្រវែង ៥០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ) បង្កលក្ខណៈឱ្យប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួល សរុបថវិកាអនុវត្តចំនួន ១៥,៧ លានដុង។ ចង្អុលការអនុវត្តទម្រង់អំពូលភ្លើងបំភ្លឺដងផ្លូវ បំផុសចលនាប្រជាជនភូមិង៉ាបា រួមវិភាគទានថវិកាធ្វើបន្តដងផ្លូវដែលនៅសេសសល់។
ទន្ទឹមនឹងនោះ បណ្ដាសាខាបក្ស បន្តអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) “ស្ដីពីបង្កើនការកសាង រៀបចំបក្ស ទប់ស្កាត់ ច្រានថយភាពថមថយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ បណ្ដាអាការ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង” តាមស្មារតីសេចក្ដីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ នីតិកាលទី ១២។ គិតមកទល់ពេលនេះ សមូហភាព បុគ្គលនៃគណៈប្រតិបត្តិការបក្ខភាគ បក្ខជនមិនមានគុណវិបត្តិថ្មីកើតឡើង។ ដឹក នាំផ្ទាល់អនុវត្តសេចក្ដីកំណត់លេខ ៤៤៩៥-QĐ/TU ចុះថ្ងៃទី ១០/៤/២០១៩ របស់គណៈកម្មាធិការបក្សខេត្តស្ដីពី “បន្ទុកធ្វើគំរូរបស់កម្មាភិបាល បក្ខជន ដំបូងបង្អស់គឺសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត កម្មាភិបាលស្នូលអ្នកជាប្រមុខផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត”។គណៈកម្មាធិការបក្សចង្អុលការដល់គណៈកម្មាធិការបក្សបណ្ដាផ្នែក សាខា បក្សផ្ទាល់បន្តផ្សព្វផ្សាយអនុវត្តទូលំទូលាយក្នុងកម្មាភិបាល បក្ខជន និយោជិត បុគ្គលិក។ តាមរយៈនោះ កម្មាភិបាល បក្ខ ជនម្នាក់ៗ បំផុតគឺកម្មាភិបាលស្នូល អ្នកជាប្រមុខគណៈកម្មាធិការបក្ស ប្រធានបណ្ដាស្ថាប័ន អង្គភាព តែងអនុវត្តល្អតាមស្មារតីសេចក្ដីកំណត់លេខ ៤៤៩៥ របស់គណៈកម្មាធិការបក្សខេត្ត ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ធ្វើជាគំរូនាំមុខក្នុងរាល់ចលនានៅមូលដ្ឋាន៕
អត្ថបទ-រូបថត៖ សម្បត្តិ
ដើម្បីជួយឲ្យគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាក “មាន ទីលំនៅសុខសាន្ត ប្រកបរបររកស៊ីរីកចម្រើន” ក្នុងបណ្ដាឆ្នាំកន្លង ឃុំតឹបង៉ាយ ស្រុកទីវកឹង តែងគិតគូរដល់ជីវភាព ឧបត្ថម្ភអំណោយ លំនៅឋានដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារលំបាកអំពីលំនៅឋាន ដើម្បីជួយលំនឹងជីវភាព។