06/06/2023 10:14
មាមីងខ្មែរភូមិត្រពាំងវែងប្រមូលផលសណ្ដែកដី។
ដើម្បីឆ្លើយតប តម្រូវការពង្រីកសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពជនរួមជាតិខ្មែរ ភូមិផ្សព្វផ្សាយកម្មវិធី គម្រោងការជាច្រើននៅក្នុងភូមិ ធ្វើឱ្យតំបន់ជនរួមជាតិខ្មែរកាន់តែបង្កើនសម្រស់ជាងទៀត។ ចាប់ពីឆ្នាំ ២០១៩ មកទល់ពេលនេះផ្តើមពីប្រភពទុនកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ភូមិ កសាង ផ្លូវគមនាគមន៍បាន ៥ ខ្សែ ដោយមានប្រវែងជាង ០៤ គីឡូម៉ែត្រ សរុបថវិកា ជាង ០៦ ពាន់លានដុង ទុនបដិភាគរបស់ប្រជាជនជិត ៥០០ លានដុង។ ក្នុងនោះមានផ្លូវគមនាគមន៍ ២ ខ្សែបានចុះទៅដល់វាលស្រែ បង្កបានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនមុខទំនិញកសិផលរបស់ជនរួមជាតិខ្មែរ។
លោកថាច់រី ប្រជាជននៅភូមិត្រពាំងវែងបានឱ្យដឹងថា៖ ជនរួមជាតិខ្មែរសែនរីករាយពេលដែល ផ្លូវគមនាគមន៍បានកសាងទៅដល់តំបន់វាលស្រែ ជួយឱ្យប្រជាជនយើងខ្ញុំគ្មានការព្រួយបារម្ភពីការដឹកជញ្ជូនមុខទំនិញកសិផលនៅ ពេលប្រមូលផល។ ជាមួយបណ្ដាសំណង់បានវិនយោគកសាង មិនត្រឹមតែធ្វើឱ្យតំបន់ជនបទកាន់តែមានសម្រស់ប៉ុណ្ណោះឡើយ នៅទាំងរួមចំណែកធ្វើឲ្យជីវភាពរបស់ប្រជាជននៅក្នុងភូមិមានការផ្លាស់ប្ដូរទៀតផង។ ទន្ទឹមជាមួយនោះ ភូមិក៏ទទួលបានការវិនិយោគទុនបង្កើនកម្រិតដំណាក់ផ្គត់ផ្កង់ទឹកពីថាមពល ៣៦ ម៉ែត្រត្រីគុណក្នុងមួយម៉ោង ឡើង ៦០ ម៉ែត្រត្រីគុណក្នុងមួយម៉ោងជាមួយប្រព័ន្ធបូម ច្រោះស្វ័យប្រវត្តិដើម្បីបម្រើការបានល្អក្នុងការផ្គត់ផ្គង់ទឹកជូនជនរួមជាតិខ្មែរនៅក្នុងភូមិ។ ក្រៅ ពីនោះ ភូមិក៏បានវិនិយោគទុនកប់បំពង់អន្ទងទឹកទៅដល់បណ្ដាតំបន់អាសយជន ធានាមានទឹកស្អាតសម្រាប់បណ្ដាគ្រួសារជនរួមជាតិខ្មែរប្រើប្រាស់។
លោកសឺនភុក ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងវែង បានឱ្យដឹងថា៖ ដោយបានធម្មជាតិផ្ដល់ឱ្យជាតំបន់សម្បូរដោយសក្ដានុពល ទើបកសិករដាំដំណាំទទួលបានប្រាក់ចំណូលខ្ពស់ជាងច្រើនដងបើប្រៀបជាមួយការផលិតស្រូវ។ បើសិនត្រៀមបម្រុងបានល្អពេលវេលាដាំ និងជ្រើសបានពូជដំណាំសមស្របនោះ នឹងផ្ដល់ទិន្នផលខ្ពស់ កែលម្អសេដ្ឋកិច្ចគ្រួសារគួរឱ្យពណ៌នា។ ភូមិបានអាទិភាពផ្សព្វផ្សាយកសាងបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងនោះ គិតដោយឡែកតែកំណាត់ផ្លូវគមនាគមន៍ជនបទបានគ្របដណ្ដប់គ្រប់ទីកន្លែងបណ្ដាតំបន់អាសយជន។ ក្រៅពីវិនិយោគទុនកសាងបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ភូមិនៅទាំងយកចិត្តទុកដាក់ដល់ការផ្ទៀងផ្ទាត់បណ្ដាគ្រួសារជាមុខសញ្ញាក្រីក្រ គ្រួសារមានប្រាក់ចំណូលទាប រួចបង្កគ្រប់លក្ខណៈដើម្បីឱ្យគ្រួសារទាំងនោះបានប្រសព្វជាមួយទុនបុលអនុគ្រោះ។ គិតមកទល់ពេលនេះ ភូមិមានគ្រួសារជនរួមជាតិខ្មែរជិត ៦០ គ្រួបានបុលទុនអនុគ្រោះ ជិត ០៧ ពាន់លានដុង។ មានពលករចំនួន ១២៥ រូបបានបណ្ដុះបណ្ដាលមុខរបរ និងឧទ្ទេសនាមការងារធ្វើក្នុងនិងក្រៅខេត្ត។ មានពលករ ០៥ រូបបានបញ្ជូនទៅពលកម្មមានពេលកំណត់នៅប្រទេសជប៉ុន។ល។ ផ្ដើមពីនោះ ជីវភាពរបស់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍ គួរឱ្យពណ៌នា។ ជនរួមជាតិខ្មែរកសាងបានទម្រង់សេដ្ឋកិច្ច មានប្រសិទ្ធភាព កសាងបានលំនៅឋានរឹងមាំ សមរម្យប្រកបដោយផាសុកភាព។ ភូមិមានគ្រួសារប្រជាជនជាង ៩៦%បានទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មី ។
គិតមកទល់ពេលនេះ ភូមិត្រពាំងវែង បំបាត់បានផ្ទះបណ្ដោះអាសន្ន ។ បច្ចុប្បន្ន ផ្ទះស្ថិរវន្តស្រូបយកអត្រាជាង ៧៤% ជនរួមជាតិខ្មែរភាគច្រើនបានប្រសព្វជាមួយបណ្ដាប្រភេទសេវាកម្ម សម្បូរបែប។ ពេលជីវភាព កាន់តែបានកែលម្អ ជនរួមជាតិខ្មែរកាន់តែជ្រោមជ្រែង អនុវត្តល្អបណ្ដាចលនាអាស្រ័យមូលដ្ឋានផ្សព្វផ្សាយ។ ជាក់ស្ដែងមាមីងបាន រួមវិភាគទានថវិកាកសាងអំពូលភ្លើងបំភ្លឺដងផ្លូវលើភូមិសាស្រ្តភូមិបានចំនួន ២ ខ្សែ សរុបប្រវែងជាង ០២ គីឡូម៉ែត្រ សរុបថវិកាជិត ១០០ លានដុង។ មានគ្រួសារជនរួមជាតិខ្មែរចំនួន ០៦ គ្រួ ស្ម័គ្រចិត្តបរិច្ចាគដីជិត ៣.០០០ ម៉ែត្រក្រឡា គិតជាតម្លៃជាង ៥០០ លានដុងដើម្បីរួមជាមួយ មូលដ្ឋានកសាងផ្លូវគមនាគមន៍។
លោកថាច់ជា ប្រជាជននៅភូមិត្រពាំងវែង បានឱ្យដឹងថា៖ ពេល រដ្ឋ យកចិត្តទុកដាក់ ជីវភាពរបស់ជនរួមជាតិខ្មែរមានភាពធូរធាយ៉ាងពិតប្រាកដ អ្វីដែល មូលដ្ឋានផ្សព្វផ្សាយ ប្រជាជនតែងគាំទ្រ ពីព្រោះទង្វើនោះនាំមកផលប្រយោជន៍រួម ៕
អត្ថបទ-រូបថត៖ សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។