27/09/2022 09:47
ភូមិចាកអាគ្រោង មានគ្រួសារប្រជាជន ៣៤១ គ្រួ ក្នុងនោះអត្រាជនរួមជាតិខ្មែរជាង ៩០%។ ជីវភាពរបស់មាមីងនៅទីនោះ ពឹងតែ ទៅលើការលិតស្រូវជាង ២៩០ ហិកតា ដាំដូងជាង ៦៣ ហិកតា ដាំបន្លែគួបផ្សំនឹងការចិញ្ចឹមគោជាង ១២ ហិកតា។ ចាប់ផ្ដើមពីការ កសាងជនបទថ្មី ជាពិសេសគឺមូលដ្ឋានកំណត់ យកចិត្តទុកដាក់ពង្រីកផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរដើម្បីបង្កភាពទម្លុះទម្លាយ បង្កកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ផ្លូវគមនាគមន៍នៅភូមិចាកអាគ្រោង។
លោកថាច់ង៉ុកសាង លេខាសាខាបក្សភូមិចាកអាគ្រោងបានឱ្យដឹងថា៖ ស្រូវរដូវដើមឆ្នាំ ទិន្នផលសម្រេចមធ្យមជិត ៦ តោនក្នុងមួយហិកតា។ បើប្រៀបជាមួយបណ្ដាឆ្នាំកន្លង រដូវប្រមូលផលស្រូវចំពេលមានព្យុះភ្លៀង ផ្លូវដឹកជញ្ជូនជ្រាំដោយភក់ល្បាប់ ការដឹកជញ្ជូនជួបការលំបាកយ៉ាងខ្លាំង ម៉្លោះហើយពួកឈ្មួញក៏រអែង យឺតយ៉ាវក្នុងការប្រមូលទិញ ស្រូវដុះចេញពន្លកលក់បានដោយតម្លៃថោក និងបង់ខាតប្រាក់ជួលមនុស្សលីស្រូវរបស់មាមីងទៀតផង។ ថ្វីត្បិត រដូវស្រូវដើមឆ្នាំៗនេះ ត្រូវជះឥទ្ធិពលដោយអាកាសធាតុប្រែប្រួល ប៉ុន្តែគិតទៅក្នុងមួយហិកតាមាមីងក៏នៅចំណេញបានជាង ១០ លានដុងដែរ។ ផ្ដើមពីបណ្ដាកម្មវិធី គម្រោងការពង្រីកផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរ គិតមកទល់ពេលនេះ ភូមិចាកអាគ្រោងមានផ្លូវចំនួន ១០ ខ្សែសរុបប្រវែងជាង ៩ គីឡូម៉ែត្របានកសាងដោយបេតុង ក្រួសកៅស៊ូបង្កលក្ខណៈងាយស្រួលឲ្យជនរួមជាតិខ្មែរនៅភូមិចាកអាគ្រោងធ្វើដំណើរ ដឹកជញ្ជូនកសិផល និងជួយឲ្យមូលដ្ឋានងាយស្រួលក្នុងការទាក់ទាញបណ្ដាអាជីវកម្ម អ្នកវិនិយោគ ដើម្បីកសាងសម្រេចជោគជ័យបណ្ដាទម្រង់សេដ្ឋកិច្ចសមូហភាព ពង្រីកសក្ដានុភាពកម្លាំងព្រៀបរបស់មូលដ្ឋាន។ បច្ចុប្បន្ន ភូមិមានក្រុមផលិតចំនួន ៦ ក្រុម (ក្នុងនោះមាន ២ ក្រុមសហការជាមួយក្រុមហ៊ុន ADC )ដោយមានសមាជិក ១៥៤ រូប ចូលរួមធ្វើសកម្មភាពមានប្រសិទ្ធភាពលើផ្ទៃដី ២០៥ ហិកតា និងកសាងបានទម្រង់ដាំត្រសក់ផ្អែមដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ចំនួន ០,៣ ហិកតា។ ទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយចម្ការដូងសរីរាង្គជាង ១០ ហិកតា។ល។
លោកគឹមថាញ់កឹង សមាជិកគណៈប្រតិបត្តិការបក្សឃុំទទួលបន្ទុកសាខាបក្សភូមិចាកអាគ្រោងបានឱ្យដឹង៖ បណ្តាដងផ្លូវគមនាគមន៍ក្រោយពេលបានកសាងសម្រេច ដាក់ឱ្យប្រើប្រាស់បានក្លាយជាថាមពលពូកែជំរុញមាំការពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ទន្ទឹមជាមួយបណ្ដាកម្មវិធី គម្រោងការអភិវឌ្ឍក្នុងតំបន់ជនរួមជាតិខ្មែរ បណ្ដាឆ្នាំកន្លង ដោយអាស្រ័យធ្វើល្អការងារប្រជាចលនា អំពាវនាវប្រជាជនបរិច្ចាគដី រួមជាមួយនឹងប្រភពទុនសង្គមូបនីយកម្មក្នុងការកសាងផ្លូវគមនាគមន៍នៅលើភូមិសាស្រ្តភូមិចាកអាគ្រោងមិនបង្អង់ បានវិនិយោគទុនកសាង បង្កើនកម្រិត។ គិតតាំងពីឆ្នាំ ២០១២ មកទល់ពេលនេះ មានគ្រួសារប្រជាជន ៥០ គ្រួបរិច្ចាគដីសម្រាប់កសាងផ្លូវជនបទ គិតជាទឹកប្រាក់ជាង ១ ពាន់លានដុង។ ភូមិចាកអាគ្រោងជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន សព្វថ្ងៃនេះ ស្រុកទីវកឹងត្រៀមបម្រុងរំសាយទីធ្លាដើម្បីកសាងផ្លូវទ្រូងកាត់វាលស្រែតភ្ជាប់ភូមិចាកអាគ្រោងជាមួយភូមិអូរតាឯកសរុបប្រវែង ១.០០០ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ដោយប្រភពទុនពីកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំឆ្នាំ ២០២២។
ពេលផ្លូវគមនាគមន៍បានកសាងសម្រេចបានញ៉ាំងឱ្យសេដ្ឋកិច្ចរីកចម្រើន រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ភូមិជាលំដាប់រៀងរាល់ឆ្នាំ។ បច្ចុប្បន្ន លើភូមិសាស្រ្តភូមិមានគ្រួសារធូរធា ៨០ គ្រួ គ្រួសារក្រីក្រនៅត្រឹមតែ ១ គ្រួ ប្រាក់ចំណូលគិតជាមធ្យមរបស់មាមីងនៅទីនោះសម្រេចជាង ៥០ លានដុងក្នុងមួយឆ្នាំ។ ចុងឆ្នាំ ២០២១ ភូមិចាកអាគ្រោងបានទទួលស្គាល់ជាភូមិជនបទថ្មីលើកកម្ពស់។ ភូមិកំពុងបន្តការខិតខំដើម្បីសម្រេចលក្ខឋានភូមិជនបទថ្មីខ្នាតគំរូនៅក្នុងឆ្នាំ ២០២៣៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។