16/03/2021 09:14
ក្រោយប្រមូលផល កសិករមូរចំបើងរក្សាទុកចិញ្ចឹមគោ។
ចែករំលែកពីបញ្ហានេះ កសិករថាច់ថាំង នៅភូមិទ្រព្រះបាទ ឃុំញីទ្រឿង ស្រុកកូវង៉ាងបានឱ្យដឹងថា៖ គ្រួសារចិញ្ចឹមគោមេចំនួន ៤ ក្បាលជាមួយបរិមាណចំបើងសម្រាប់គោមួយក្បាលៗក្នុងមួយយប់មួយថ្ងៃមួយដុំទម្ងន់ប្រមាណ ១៤-១៥ គីឡូក្រាម។ ដូច្នេះ បើសិនផលិតស្រូវ ០,៨ ហិកតាដូចគ្រួសារខ្ញុំបាន ៣ រដូវក្នុងមួយឆ្នាំនោះ ក្រោយពេលប្រមូលផល ហៅម៉ាស៊ីនមកមូរយកមកផ្ទះដាក់ទុក លើវាលស្រែក៏បន្តចុះពូជទៀត ពេលចំបើងរក្សាទុកឱ្យជាចំណីគោជិតអស់ក៏ដល់រដូវស្រូវថ្មីទៀត។ ប៉ុន្តែក្នុងរដូវសម្រកឆ្នាំ ២០២០ - ២០២១ មិនផលិតស្រូវរដូវសម្រក ចំបើងទុកសម្រាប់គោក៏ខ្វះ។ ឆ្នាំនេះគ្រួសាររក្សាចំបើងទុកបានត្រឹមតែប្រមាណ ២០០ ដុំ គិតទៅនៅពេលវេលាតិចបំផុតក៏ជិត ៥ ខែទៀតទើបដល់ប្រមូលផលរដូវស្រូវថ្មី ពិបាកធានាបានចំនួនចំបើងសម្រាប់គោ។ ដើម្បីបង្ការការខ្វះចំបើងឱ្យគោ គ្រួសារក៏ទិញចំបើងពីអ្នកដែលទិញមកហើយលក់ទៅវិញ ប៉ុន្តែក៏មានតម្លៃខ្ពស់បង្គួរដែរ។ កាលពីមុនចំបើងក្នុងមួយដុំមានតម្លៃមិនដល់ ២០.០០០ ដុង ប៉ុន្តែបច្ចុប្បន្នកើនឡើងដល់ ២៧.០០០-២៨.០០០ ដុង។ ចំពោះកន្លែងដែលនៅឆ្ងាយពីតំបន់សំខាន់ខាងការផលិតស្រូវនោះ តម្លៃចំបើងកាន់តែកើនខ្ពស់ជាងទៀត ពោលគឺមានតម្លៃប្រែប្រួលក្នុងមួយដុំៗពី ៣២.០០០-៣៣.០០០ ដុង។ ប្រការនោះក៏ជះឥទ្ធិពលមួយចំណែកណាដល់ចិត្តសាស្រ្តអ្នកចិញ្ចឹមសត្វ ពីព្រោះមាមីងច្រើនមានគំនិតយល់ឃើញថា ចិញ្ចឹមគោមិនសូវចាំបាច់ដល់ការចំណាយប្រាក់ ប៉ុន្តែបច្ចុប្បន្ននេះ ចំបើងក៏ជាមុខទំនិញជួញដូរ។
បច្ចុប្បន្ន និយាយដល់ចំបើង គ្រួសារចិញ្ចឹមគោជាច្រើនក៏សម្តែងការព្រួយបារម្ភ ពីព្រោះមូលដ្ឋានមួយចំនួនកាន់តែមានបាតុភាពខ្វះចំបើង។ លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹងថា៖ អនុវត្តរចនាសម្ព័ន្ធកសិកម្មឡើងវិញ អនុវត្តវិធានការនាំយកដំណាំសមស្របជាមួយអាកាសធាតុប្រែប្រួល គ្រួសារកសិករជាច្រើនបានបណ្តាផ្នែកពាក់ព័ន្ធបំផុសចលនាបង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាពមកដាំបណ្តាប្រភេទផលដំណាំដទៃទៀត ក្នុងនោះមានផ្ទៃដីជាច្រើនបានមាមីងបង្វែរទៅដាំស្មៅចិញ្ចឹមគោ។ អាស្រ័យហេតុនោះ បរិមាណចំណីសម្រាប់គោគឺមិនខ្វះឡើយ។ ទោះជាដូច្នោះក៏ពិតមែន មានគ្រួសារចិញ្ចឹមគោខ្លះមានបំណងបំពេញបន្ថែមឱ្យមានតុល្យភាពរវាងស្មៅ និងចំបើង រួមជាមួយនោះផ្ទៃដីស្រូវនៅតាមភូមិមួយចំនួនត្រូវបង្រួញចុះ ម៉្លោះហើយមិនឆ្លើយតបបានបរិមាណចំបើងតាមតម្រូវការរបស់មាមីង។ មាមីងក៏មិនគួរព្រួយបារម្ភ ពីព្រោះយឺតបំផុតដល់អំឡុងពេលប្រហែលជាចុងខែមេសាឆ្នាំ ២០២១ ដល់ពេលចុះពូជស្រូវរដូវដើមឆ្នាំ ហើយដល់ពេលស្រូវដើមឆ្នាំបានប្រមូលផលក៏មានន័យប្រហាក់ប្រហែលថាបង្កើនបន្ថែមប្រភពចំណូលយ៉ាងសម្បូរបែបបម្រើដល់ការចិញ្ចឹមសត្វរបស់មាមីង។ ចំពោះតម្លៃចំបើងកើនឡើង អាស្រ័យបច្ចុប្បន្ន បណ្តាអ្នកមានមធ្យោបាយជំនាញខាងការដឹកជញ្ជូន ក៏ប្រមូលទិញចំបើងទៅលក់នៅបណ្តាខេត្តដែលមានរបរចិញ្ចឹមគោកំពុងរីកចម្រើន។
អាស្រ័យតម្រូវការចំបើងរក្សាទុកបម្រើឱ្យការចិញ្ចឹមគោ ម៉្លោះហើយមកទល់ពេលនេះ បើសិនធ្វើដំណើរទៅកាន់តំបន់ជនបទ យើងប្រាកដជាប្រទះឃើញកសិករមានការមមាញឹកនឹងមូរចំបើង ប្រមូលចំបើងដើម្បីដឹកជញ្ជូនទៅកាន់ផ្ទះគរទុកចិញ្ចឹមគោ។ នោះគឺជាទង្វើរបស់ប្រជាកសិករជាមួយបំណងឱ្យការចិញ្ចឹមគោបានកាត់បន្ថយពីប្រាក់ចំណាយ បង្កើនប្រាក់ចំណូលនិងលើកស្ទួយកម្រិតជីវភាពគ្រួសារ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។