07/06/2022 09:14
ស្ថិតនៅនឹងខេត្តត្រាវិញ តម្លៃដូងត្រូវបន្ថយចុះបណ្តាលឱ្យគ្រួសារអ្នកចម្ការមិនសូវស្និទ្ធស្នាលនឹងការថែទាំដើមដូងប៉ុន្មាន បណ្តាលឱ្យទិន្នផលដូងក៏ត្រូវបន្ថយចុះផងដែរ ជូនកាលមានគ្រួសារមួយចំនួនកាប់រំលំដើមដូងចោលដើម្បីបង្វែរមកដាំដើមឈើផ្សេងៗវិញ។ ជិត ០៦ ខែមកនេះ តម្លៃដូងទុំនៅលើភូមិសាស្ត្រខេត្តត្រាវិញត្រូវបន្ថយតម្លៃចុះយ៉ាងធ្ងន់ បណ្តាលឱ្យប្រភពចំណូលរបស់គ្រួសារដាំដូងរងឥទ្ធិពលខ្លាំងដែរ។ បច្ចុប្បន្ននេះ តម្លៃដូងទុំបានឈ្មួញកណ្តាលប្រមូលទិញក្នុង ០១ ឡូ (១២ ផ្លែ) ជាមួយនឹងតម្លៃពី ៣៧.០០០-៤៧.០០០ ដុង បើប្រៀបធៀបជាមួយនឹងដើមខែធ្នូ ឆ្នាំ ២០២១ ក្នុង ០១ ឡូ ថយចុះប្រមាណ ៧០.០០០ ដុង។ គ្រួសារលោកឡេវ៉ាំងធឿង នៅឃុំម៉ីកឹម ស្រុកកាងឡុង ជាច្រើនឆ្នាំកន្លងមកគ្រួសារលោកពូ ទទួលប្រភពចំណូលពីចម្ការដូង ០១ ហិកតា។ ក្នុងមួយខែចម្ការដូងរបស់គ្រួសារលោកពូផ្តល់ប្រភពចំណូលបានពី ៨០០-១.០០០ ផ្លែ។ គិតតាមតម្លៃលក់ជាមធ្យមប្រចាំឆ្នាំក្នុង ០១ ឡូដូងលក់បានតម្លៃ ៨០.០០០ ដុង ដូច្នោះក្នុងមួយឆ្នាំគ្រួសារលោកពូទទួលបានប្រភពចំណូលប្រមាណ ៦០ លានដុង។ ប៉ុន្តែបណ្តាខែមកនេះ តម្លៃដូងត្រូវថយចុះជានិច្ចបណ្តាលឱ្យប្រភពចំណូលរបស់គ្រួសារលោកពូមិននឹងនរ។ ក៏ដូចជាគ្រួសារលោកពូឡេវ៉ាំងធឿងដែរ គ្រួសារបងស្រីយឿងធីឡី នៅឃុំម៉ីកឹម ស្រុកកាងឡុងប្រភពចំណូលរបស់គ្រួសារពឹងផ្អែកទៅលើចម្ការដូង ០,៧ ហិកតា។ ក្នុងបណ្តាខែចុងឆ្នាំ ២០២១ ចម្ការដូងនេះបានឈ្មួញកណ្តាលប្រមូលទិញផ្ទាល់ចម្ការក្នុង ០១ ឡូដូងបាន ១២០.០០០ ដុង ប៉ុន្តែបច្ចុប្បន្ននេះ ដូងក្នុង ០១ ឡូបន្ថយចុះនៅតែ ៤០.០០០ ដុង។ តម្លៃដូងត្រូវបន្ថយចុះធ្ងន់ ផ្ទុយនឹងតម្លៃជីកើនខ្ពស់បណ្តាលឱ្យគ្រួសារកសិករមិនសូវយកចិត្តទុកដាក់ដល់ការថែទាំចម្ការដូងទៀតឡើយ។
ឈ្មួញប្រមូលទិញដូង។ រូបថត៖ រតនា
ជាមួយនឹងស្ថានភាពខាងលើ ផ្នែកកសិកម្មស្រុកព្រមានអ្នកចម្ការមិនគប្បីរវៀសរវៃកាប់រំលំចោលដើមដូង ពីព្រោះនេះគឺជាប្រភេទដើមឈើដាំមុខព្រួញដែលបានខេត្តត្រាវិញជ្រើសរើសដើម្បីលើកកម្ពស់កន្សោមតម្លៃដើម្បីបង្កប្រភពចំណូលចីរភាពជូនប្រជាកសិករ។ ដើមដូងបានបញ្ជាក់ជាដើមឈើដាំមុខព្រួញរបស់ខេត្ត ពីព្រោះដើមដូងជាប្រភេទដើមឈើដាំសមស្របជាមួយនឹងលក្ខណៈដីធ្លី និងសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានគ្រួសារដាំដូងជិត ៩០.០០០ គ្រួ លើផ្ទៃដីជិត ២៥.០០០ ហិកតា ជាមួយនឹងដើមដូងជាង ០៧ លានដើម ប្រមូលផ្តុំច្រើនបំផុតនៅបណ្តាស្រុកកាងឡុង ទីវកឹង ចូវថាញ់។ ផ្ទៃដីដាំដើមដូងរបស់ត្រាវិញឈរទី ២ ក្នុងទូទាំងប្រទេស បន្ទាប់ពីខេត្តបេនត្រែ ជាមួយនឹងបរិមាណផលក្នុងមួយ ឆ្នាំសម្រេចបានប្រមាណ ៣០០ លានផ្លែ។
សមមិត្តឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឱ្យដឹងថា៖ អង្គភាពកំពុងជម្រាបជូនគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នយុទ្ធសាស្ត្រលើកកម្ពស់កន្សោមតម្លៃដូងរបស់ខេត្តត្រាវិញដំណាក់កាល ២០២២-២០២៥ ក្នុងនោះយកចិត្តទុកដាក់ដល់បណ្តាវិធីសាស្ត្របង្កភាពចងសម្ព័ន្ធដើម្បីពង្រីកចីរភាពបណ្តាកន្សោមតម្លៃផលិតផលដូង កោះហៅវិនិយោគ និងឧបត្ថម្ភអាជីវកម្មផ្នែកដូង ទន្ទឹមនឹងនោះពង្រីកតំបន់វត្ថុធាតុដូងប្រមូលផ្តុំតាមសម្បទា VietGAP ឬអាយតនៈភ្ជាប់ជាមួយនឹងបណ្តារោងចក្រកែច្នៃ។ សព្វថ្ងៃនេះ ផ្នែកកសិកម្មខេត្តសកម្មចលនាអ្នកចម្ការដាំដូងនៅលើភូមិសាស្ត្រផលិតតាមទិសដៅអាយតនៈដើម្បីលើកកម្ពស់កន្សោមតម្លៃដើមដូង បង្កប្រភពចំណូលលំនឹង។ កសិករចូលរួមកសាងតំបន់វត្ថុធាតុដូងអាយតនៈជូនបណ្តាអាជីវកម្មនឹងបានអាជីវកម្មសន្យាប្រមូលទិញជាមួយនឹងកម្រិតតម្លៃខ្ពស់ជាងតម្លៃទីផ្សារពី ១០-១៥%៕
ប្រែសម្រួល៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។