02/08/2022 08:25
គោលដៅរបស់ផែនការគឺដល់ឆ្នាំ ២០៣០ សន្ទុះកំណើនបង្កើនសេដ្ឋកិច្ចក្នុងតំបន់ជនជាតិភាគតិចជាមធ្យមក្នុងមួយឆ្នាំសម្រេចពី ៦% ឡើងទៅ ប្រភពចំណូលជាមធ្យមរបស់ជនជាតិភាគតិចជិតនឹងស្មើភាគមធ្យមរួមរបស់ខេត្ត អត្រាបន្ថយគ្រួសារក្រីក្រចុះនៅក្រោម ៣%។ មាន ៧០% ចំនួនឃុំតំបន់ជនជាតិភាគតិចសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ទិន្នផលពលកម្មសង្គមក្នុងតំបន់ជនជាតិភាគតិចជាមធ្យមក្នុងមួយឆ្នាំសម្រេច ៦,៥%។ អត្រាពង្រីកមនុស្សជាតិជាជនជាតិភាគតិចក្នុងតំបន់ជនជាតិភាគតិចសម្រេចជាង ០,៦៩%។ អាយុនៃជនដែលមានវ័យចាស់ជាមធ្យមនៃជនជាតិភាគតិចសម្រេច ៧៥ ឆ្នាំ ក្នុងនោះ កំណត់អាយុរស់នៅសុខភាពមួយនមាំយ៉ាងហោចណាស់សម្រេច ៦៨ ឆ្នាំ។ អត្រាជនជាតិភាគតិចស្ថិតក្នុងកំណត់អាយុពលកម្មបានបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របជាមួយនឹងតម្រូវការ លក្ខណៈ និងមានប្រភពចំណូលលំនឹងសម្រេចពី ៣៥-៤០% ក្នុងនោះមានពលកម្មភេទនារីយ៉ាងតិចបំផុត ៥០%។ ផ្លាស់ប្តូររចនាសម្ព័ន្ធកម្លាំងពលកម្មជនបទនៃតំបន់ជនជាតិភាគតិច ក្នុងមួយឆ្នាំទាក់ទាញកម្លាំងពលកម្ម ៥% បង្វែរមកធ្វើការងារក្នុងបណ្តាផ្នែក មុខរបរដូចជា៖ ឧស្សាហកម្ម ឧស្សាហសិប្បកម្ម ទេសចរណ៍ សេវាកម្ម។ ដល់ឆ្នាំ ២០៣០ មាន ៤០% ពលកម្មជាជនជាតិភាគតិចធ្វើការងារនៅបណ្តាផ្នែកដូចជា៖ ឧស្សាហកម្ម ឧស្សាហសិប្បកម្ម ទេសចរណ៍ សេវាកម្ម ក្នុងនោះមានពលកម្មភេទនារីយ៉ាងតិចបំផុត ៥០%។ មានជាង ៩៥% កម្មាភិបាល បុគ្គលិកថ្នាក់ឃុំមានកម្រិតវិជ្ជាជំនាញពីមធ្យមឡើងទៅ។ ខិតខំឱ្យមាន ៨០% ចំនួនគ្រួសារជនបទជាជនជាតិភាគតិចធ្វើសេដ្ឋកិច្ចកសិ-រុក្ខមុខទំនិញតាមរូមភាពសហករណ៍ កន្សោមតម្លៃ។ លុបបំបាត់ស្ថានភាពផ្ទះធម្មតា ផ្ទះមិនរឹងមាំ ទប់ស្កាត់ស្ថានភាពថមថយបរិស្ថានជីវសាស្ត្រ។ បន្តបណ្តុះបណ្តាល គ្រោងផែនការ កសាងកងជួរកម្មាភិបាលជាជនជាតិភាគតិច ពិសេសគឺ បណ្តាជនជាតិភាគតិចនៅនឹងកន្លែង។ អនុវត្តសម្រេចជាសារវន្តបណ្តាភាគកម្រិតដែលបានដាក់ចេញក្នុងគោលដៅពង្រីកសេដ្ឋកិច្ចចីរភាពដល់ឆ្នាំ ២០៣០។
ដើម្បីអនុវត្តសម្រេចបណ្តាគោលដៅទាំងនេះ គណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាមន្ទីរ គណៈ ផ្នែក មូលដ្ឋានគប្បីបន្តលើកកម្ពស់ចំណេះដឹងអំពីការងារជនជាតិ ឆ្លៀតឱកាសរាល់ប្រភពធនធានអនុវត្តគោលដៅរបស់ផែនការនេះ ផ្លាស់ប្តូរថ្មី កសាង ផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ ពង្រឹងយន្តការ ផ្លាស់ប្តូរថ្មីការធ្វើសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋអំពីការងារជនជាតិ កសាង និងផ្សព្វផ្សាយអនុវត្តបណ្តាគម្រោងការ កម្មវិធី គោលនយោបាយដើម្បីអនុវត្តយុទ្ធសាស្ត្រការងារជនជាតិ៕ ស.ហ
ម៉ាស៊ីនកាត់បោកស្រូវចម្រុះ។ រូបថត៖ រតនា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។