11/03/2025 09:06
បងថាច់សុខប្រមូលផលត្រីក្រាញ់ និងកង្កែប។
តាមរយៈនោះ ទីក្រុងត្រាវិញឧបត្ថម្ភប្រាក់ទិញដីធារផ្ទះ (០១ គ្រួសារ) ប្រាក់សង់ផ្ទះ (១៦ គ្រួសារ) ទុនពង្រីកការផលិត (០៩ គ្រួសារ) ចាត់តាំងផ្សព្វផ្សាយច្បាប់ ពិធីស្ងើចសរសើរគំរូជឿនលឿន ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពនៅតំបន់ជនជាតិ ភាគតិច។ល។ ជួយឲ្យជនជាតិខ្មែរពង្រីកសេដ្ឋកិច្ច បង្កើនចំណេះដឹងខាងច្បាប់ ជឿជាក់នៅលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ។
គ្រួសារបងថាច់សុខ នៅអនុសង្កាត់លេខ ៣ សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ជាគ្រួសារមួយក្នុងចំណោម ០៩ គ្រួសារជនជាតិខ្មែរ បានទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍន៍ទីក្រុងត្រាវិញ។ ឆ្នាំ ២០២២ បងថាច់សុខ បានរដ្ឋឧបត្ថម្ភប្រាក់ទិញកង្កែប ពូជ ០២ ពាន់ក្បាល និងសំណាញ់សម្រាប់ចិញ្ចឹមកង្កែប ព្រមទាំងបង្កលក្ខណៈឲ្យគាត់ចូលរួមវគ្គហ្វឹកហាត់ស្ដីពីរបៀបចិញ្ចឹមកង្កែបសាច់។ ពេលប្រមូលផលលើកដំបូង ទូទាត់ខ្ទង់ចំណាយរួច បង ចំណេញជាង ៦ លានដុង ។ បានប្រាក់នោះគាត់ក៏ចំណាយចិញ្ចឹមកង្កែបបន្ថែមជាង ២ ពាន់ក្បាល ត្រីក្រាញ់ ០២ ពាន់ក្បាលទៀត។ លុះប្រមូលផលលើកទី ២ ទូទាត់ខ្ទង់ចំណាយរួច បងថាច់សុខ ចំណេញជិត ១០ លានដុង។
បងថាច់សុខ បានឲ្យដឹងថា៖ ឆ្នាំ ២០២២ គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌគ្រួសារលំបាក។ ដោយបានការឧបត្ថម្ភរបស់បក្ស និងរដ្ឋ បច្ចុប្បន្នសេដ្ឋកិច្ចគ្រួសារខ្ញុំស្ថិរភាព។
ឆ្នាំ ២០២៣ ផ្តើមពីគោលនយោបាយជនជាតិ គ្រួសារបងថាច់សុខន ក៏បានរដ្ឋឧបត្ថម្ភប្រាក់ទិញដីធារផ្ទះ ប្រាក់សង់ផ្ទះ ប្រាក់អន្ទងអគ្គិសនី និងទឹកសម្រាប់ប្រើប្រាស់ សរុបទឹកប្រាក់ជាង ២៦០ លានដុង។ ក្នុងនោះ មជ្ឈិមឧបត្ថម្ភ៨៣ លានដុង ខេត្តឧបត្ថម្ភ ១២ លានដុង ក្រៅពីនោះអាស្រ័យសង្កាត់លេខ ៩ ចលនាសប្បុរសជនឧបត្ថម្ភ។
អ្នកស្រីយឿងង៉ុកធូ (ទី ១ ខាងឆ្វេង) និងរដ្ឋអំណាចមូលដ្ឋាន អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងថាច់សុខន។
បងថាច់សុខនបានឲ្យដឹង៖ បើមិនបានបក្ស និងរដ្ឋឧបត្ថម្ភទេនោះ ប្តីប្រពន្ធខ្ញុំគ្មានផ្ទះសម្បែងដូចបច្ចុប្បន្នឡើយ។ មានផ្ទះនៅហើយ ប្តីប្រពន្ធខ្ញុំខិតខំលក់ឆ្នោតជាតិ សន្សំសំចៃប្រាក់ដើម្បីកែលម្អជីវភាពបានល្អជាងទៀត។
អ្នកស្រីយឿងង៉ុកធូ ប្រធានការិយាល័យជនជាតិ និងសាសនាទីក្រុងត្រាវិញបានឲ្យដឹងថា៖ ទីក្រុងត្រាវិញតែងកំណត់ច្បាស់ការងារជនជាតិជាភារកិច្ចសំខាន់ ជាភារកិច្ចរួមរបស់ទូទាំងប្រព័ន្ធនយោបាយដែលត្រូវអនុវត្តល្អជានិច្ច ។ តាមរយៈនោះ ទី ក្រុងបានផ្សព្វផ្សាយអនុវត្តល្អបណ្តាកម្មវិធី គម្រោងការ និងគោលនយោបាយជនជាតិ សម្រេចលទ្ធផលសំខាន់ៗជាច្រើន លើកស្ទួយជីវភាពរបស់ជនជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនិយាយដោយឡែកបានរីកចម្រើនជាលំដាប់។ បច្ចុប្បន្នទី ក្រុងត្រាវិញមានគ្រួសារជនជាតិខ្មែរ ៨0 គ្រួសារជាគ្រួសារអ្នកមាន ស្មើនឹង ១,៦០% បើប្រៀបនឹងចំនួនគ្រួសារជនជាតិខ្មែររួមក្នុងទីក្រុង គ្រួសារជនជាតិខ្មែរមានជីវភាពធូរធាចំនួន ១.២៨៩ គ្រួសារ ស្មើនឹង ២៥,៧៣% បើប្រៀបនឹងចំនួនគ្រួសារជន ជាតិខ្មែររួមក្នុងទីក្រុង ។ គ្រួសារជនជាតិខ្មែរ ៣.៣៥៨ គ្រួមានជីវភាពមធ្យម ស្មើនឹង ៦៧,០៣% បើប្រៀបនឹងចំនួនគ្រួសារជនជាតិខ្មែររួមក្នុងទីក្រុង គ្រួសារជនជាតិខ្មែរក្រីក្រស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គមនៅត្រឹម ១១ គ្រួប៉ុណ្ណោះ។ សម្រេចលទ្ធផលនោះបញ្ជាក់ឲ្យឃើញ គោលការណ៍ គោលមាគ៌ា គោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋស្ដីពីការងារជនជាតិតែងបាន យកចិត្តទុកដាក់អនុវត្តល្អជានិច្ច៕ អត្ថបទ - រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។