10/11/2023 14:55
ប្រធានគណៈកម្មាធិការប្រជាជនភូមិចុង-ង (កណ្តាល) ទស្សនាទម្រង់ចិញ្ចឹមគោរបស់សមាជិកសមាគមកសិករភូមិ។
លោក ង្វៀងវ៉ាំងចង (ជនជាតិខ្មែរ) ប្រធានគណៈកម្មការប្រជាជនភូមិចុង-ង បានឲ្យដឹងថា៖ ភូមិចុង-ង មានគ្រួសារជនជាតិខ្មែរចំនួន ៣៥៥ គ្រួ ស្មើនឹង ៥៧% នៃចំនួនប្រជាជនរួមក្នុងភូមិ ។ ចលនាចិញ្ចឹមគោបន្ធាត់មានការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំមកអាយនេះ។ នេះជាទម្រង មានប្រសិទ្ធភាពសម្រាប់ការងារ កាត់បន្ថយភាពក្រីក្រ។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រតែ ០៤ គ្រួប៉ុណ្ណោះ។ បច្ចុប្បន្ន ភូមិទាំងមូលមានគោជាង ៧០០ ក្បាល។ ការចិញ្ចឹមគោបន្ធាត់គឺ សមស្របសម្រាប់ជនក្រីក្រក្នុងភូមិ។ ដោយសារសត្វគោជាសត្វដែលមិនសូវមានហានិភ័យ ងាយស្រួលចិញ្ចឹម មានតម្លៃអាហារទាប មិនសូវមានជំងឺ ហើយភាគច្រើន រកបានប្រាក់ចំណេញបង្គួរ។ ដើម្បីចិញ្ចឹមគោសម្រេចបានលទ្ធផលខ្ពស់ ប្រភពចំណីដូចជាស្មៅ ចំបើងដែលមានច្រើន អ្នកចិញ្ចឹមគ្រាន់តែដាំស្មៅ រួមផ្សំជាមួយការលាយចំណីចម្រុះមួយចំនួនដូចកន្ទក់ជាដើមដូច្នេះ កាត់បន្ថយបានប្រាក់ចំណាយយ៉ាងច្រើន។
លោក គឹមសម នៅភូមិចុង-ង បានចែករំលែកបទពិសោធន៍ចិញ្ចឹមគោរបស់គ្រួសារ៖ បើចង់ចិញ្ចឹមគោបន្ធាត់ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មុននឹងទិញគោ ត្រូវជ្រើសរើសគោដែលមានកម្ពស់ខ្ពស់ ឆ្អឹងធំ ជាពិសេសគឺគោបង្កាត់ sind, Drough master, Brahman, BBB (3B), Angus, Charolais... បន្ទាប់ពីទិញគោមក ត្រូវតែរកវីធីបញ្ចុះព្រូន ចាក់វ៉ាក់សាំងតាមកាលកំណត់បង្ការជំងឺផ្ដុំឈាម និងអុតក្ដាម។ នៅរដូវប្រាំង ស្មៅស្រស់តែងតែមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យគោ។ ដើម្បីជៀសវាងការខ្វះចំណី យើងតែងរក្សាទុកចំបើង ឱ្យចំបើងដែលមានជីវជាតិខ្ពស់ធម្មតាគេនឹងជ្រើសរើសវីធីរក្សាទុកជាមួយជីអ៊ុយរេ។ វិធីរក្សាទុកមានដូចជា៖ចំបើងចំនួន ១០ គីឡូក្រាម ត្រូវបន្ថែមកំបោរក្តៅ ០១ គីឡូក្រាម ដើម្បីបំបាត់សត្វល្អិតជំងឺ រួចបន្ថែមអ៊ុយរេ ០២ គីឡូក្រាម ម្សៅមី ០១ គីឡូក្រាម លាយជាមួយទឹក ហើយបាញ់ឱ្យស្មើៗគ្នា ដើម្បីឱ្យជ្រាបចូលចំបើង ហើយរក្សាទុកដោយផ្ទាំងកៅស៊ូ បន្ទាប់ពីបាន ០១ សប្តាហ៍យកចំបើងចេញឱ្យគោស៊ី។ ដោយសារវិធីនេះ សត្វគោធំធាត់យ៉ាងឆាប់រហ័ស ឡើងទម្ងន់ក្រោយរយៈពេល ០៤ ខែ។ បើចិញ្ចឹមបានល្អ កសិករអាចលក់គោក្នុងមួយឆ្នាំបាន ០៤ ដង ដូចជាតម្លៃលក់បច្ចុប្បន្នក្នុងមួយក្បាលបានពី ១០-១៣ លានដុង ប្រាក់ចំណេញក្នុងមួយក្បាលជាង ២,៥ លានដុង ។ ក្នុងមួយឆ្នាំគ្រួសារខ្ញុំចិញ្ចឹមគោបានប្រមាណ ២០ ក្បាល ហើយលក់បានពី ៥-១០ ក្បាល អាស្រ័យឆ្នាំនេះតម្លៃគោធ្លាក់ចុះ ម៉្លោះហើយប្រាក់ចំណេញពីការចិញ្ចឹមគោបានតែជាង ៥០ លានដុង»។
លោក គឹមសម កំពុងមើលថែគោ។
ដូចលោក គឹមសម លោក គឹមតឹងថាញ់ ក៏បានរួចផុតពីការលំបាកដោយសារទម្រង់ចិញ្ចឹមគោបន្ធាត់នេះដែរ លោក ថាញ់ បានឱ្យដឹងថា៖ “ខ្ញុំចិញ្ចឹមគោបន្ធាត់បាន ១៧ ក្បាល បន្ទាប់ពីថែទាំរយៈពេល ០៤ ខែ ចំណេញបាន ជាង ៤២ លានដុង។ គិតតាំងពីចិញ្ចឹមគោបន្ធាត់មក ជីវភាពគ្រួសារខ្ញុំបានប្រសើរឡើងគួរឲ្យកត់សម្គាល់»។
បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោបន្ធាត់មានប្រសិទ្ធភាព ប៉ុន្តែតម្លៃគោសាច់ធ្លាក់ចុះទាប ដើម្បីទុកឱ្យការពង្រីកទម្រង់នេះបានទូលាយ កសិករភាគច្រើននៅភូមិចុង- ងបានស្នើដល់ មូលដ្ឋាន ពង្រឹងការបង្កើតក្រុមសហការ សហករណ៍ចិញ្ចឹមគោ ចងសម្ព័ន្ធរកទីផ្សារសម្រាប់ផលិតផលរបស់កសិករ។ ទន្ទឹមនឹងនេះ បង្កើតកន្សោមតម្លៃចាប់ពីការផ្គត់ផ្គង់ច្រកចូល ការចិញ្ចឹម ការប្រមូលទិញ កែច្នៃ និងចុងក្រោយគឺលក់ផលិតផលដល់អ្នកប្រើប្រាស់។ ជាពិសេស ជំរុញការតភ្ជាប់ "ចតុព្ភាគី" ពង្រីករបរចិញ្ចឹមសត្វតាមគម្រោងផែនការ និងការចិញ្ចឹមសត្វទ្រង់ទ្រាយធំដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ការវិនិយោគស៊ីសង្វាក់គ្នាអំពីបច្ចេកវិទ្យា ឧបករណ៍ ពូជ និងចំណី៕
អត្ថបទ -រូបថត៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។