19/01/2024 07:54
កាលទើបបង្កើតអាជីពដំបូង ប្ដីប្រពន្ធបង គឹមសម បងស្រី ថាច់ធីធ្វី បានម្ដាយឪពុកចែកដីស្រែឱ្យចំនួន ៣ កុងសម្រាប់ផលិត។ ជីវភាពជួបការលំបាក ប្ដីប្រពន្ធបងធ្វី ត្រូវលៃលកពេលវេលាកាត់ស្រូវស៊ីឈ្នួលឱ្យអ្នកនៅមូលដ្ឋាន។ ក្រោយរយៈពេល ៣ ឆ្នាំ សន្សំសំចៃ ឆ្នាំ ២០០៦ ប្ដីប្រពន្ធបងទិញបានគោមួយក្បាលមកចិញ្ចឹម។
បងគឹមសម ថែទាំហ្វូងគោរបស់គ្រួសារ។
បងស្រី ថាច់ធីធ្វី ចែករំលែកពីបទពិសោធន៍ការចិញ្ចឹមគោរបស់គ្រួសារ៖ ចង់ចិញ្ចឹមគោបន្ធាត់សម្រេចប្រសិទ្ធភាពសេដ្ឋកិច្ច មុនពេលទិញគោយកមកចិញ្ចឹមត្រូវពិនិត្យគោមានជំហរមាឌធំខ្ពស់ ឆ្អឹងធំ ដូចជាពូជបង្កាត់ស៊ីន Drough master, Brahman, BBB (3B) Angus, Charolais ។ល។ បន្ទាប់ពីយកគោមក ត្រូវ បញ្ចុះព្រូនឲ្យគោ ចាក់ថ្នាំបង្ការជំងឺផ្ដុំឈាម ជំងឺអុតក្ដាមតាមការកំណត់។ នៅក្នុងរដូវប្រាំង ប្រភពស្មៅស្ងួតច្រើនមិនគ្រប់ផ្ដល់ឱ្យគោ ដើម្បីជៀសវាងស្ថានភាពខ្វះចំណីសម្រាប់គោ យើងរក្សាចំបើងទុក។ ដើម្បីឱ្យចំបើងមានជាតិអាហារូបត្ថម្ភខ្ពស់ ជាធម្មតាច្រើនផ្អាប់ចំបើងជាមួយជីអ៊ុរ៉េ រួចក្រោយរយៈពេលមួយសប្ដាហ៍យកចំបើងឱ្យគោស៊ី។ ដោយហេតុនោះ គោធំធាត់រហ័ស សម្រេចទម្ងន់បានលក់ក្រោយរយៈពេលចិញ្ចឹម ៤ ខែ។
ក្នុងមួយឆ្នាំ គ្រួសារបងស្រីចិញ្ចឹមគោប្រមាណ ២០ ក្បាល និងមានគោសម្រាប់លក់ ៥-១០ ក្បាល។ អាស្រ័យឆ្នាំ ២០២៣ តម្លៃគោចុះថោកពី ១០-១៥ លានដុងក្នុងមួយក្បាល ម៉្លោះហើយប្រាក់កម្រៃទទួលបានតែជិត ៥០ លានដុង។ ដោយឡែកក្នុងបណ្ដាឆ្នាំ តម្លៃគោកើនខ្ពស់ គ្រួសារបងស្រីទទួលបានប្រាក់កម្រៃឡើងដល់ជិត ១០០ លានដុង។
លោក ង្វៀងវ៉ាំងចង(ជនជាតិខ្មែរ) ប្រធានគណៈកម្មការប្រជាជនភូមិចុង-ង បានឱ្យដឹងថា៖ ចលនាចិញ្ចឹមគោបន្ធាត់មានការរីកចម្រើនយ៉ាងខ្លាំងក្នុងបណ្ដាឆ្នាំមកអាយនេះ គ្រួសារបងស្រី ថាច់ធីធ្វី ជាគ្រួសារមួយក្នុងបណ្ដាគ្រួសារចិញ្ចឹមគោដោយចំនួនច្រើន និងចាកផុតភាពក្រីក្រពីទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយការផលិតស្រូវ ប្រមូលទិញចំបើងបម្រុងទុកធ្វើជាចំណីឱ្យគោ។ នេះជាទម្រង់បន្ថយភាពក្រីក្រមានប្រសិទ្ធិភាព រួចបានមូលដ្ឋានពង្រីកទូលាយ។ ទូទាំងភូមិមានគោជាង ៧០០ ក្បាល។
បងស្រី ថាច់ធីធ្វី ថែទាំស្រូវរបស់គ្រួសារ។
មិនត្រឹមជួយឧបត្ថម្ភវិធីសាស្រ្តចាកផុតភាពក្រីក្រដល់អ្នកមិនសូវសម្បូរដីពង្រីកទម្រង់ចិញ្ចឹមគោនៅមូលដ្ឋានឡើយ គ្រួសារបងស្រី ថាច់ធីធ្វីនៅទាំងធ្វើជាគំរូក្នុងចលនារៀនសូត្រ និងធ្វើតាមអ៊ំទៀតផង។ បងគឹមសម (ប្ដីបងស្រីធ្វី) ចែករំលែក៖ ដើម្បីលើកកម្ពស់កម្រិតជីវភាពជនរួមជាតិខ្មែរនៅក្នុងភូមិ ផ្ដើមពីចលនារៀនសូត្រ និងធ្វើតាមសីលធម៌ ឥរិយាបថហូជីមិញ ឆ្នាំ ២០២០ សាខាបក្សភូមិចុង-ង កសាងទម្រង់ “ជីកស្ដារ ប្រឡាយវាលស្រែដើម្បីធានាទឹកបានគ្រប់គ្រាន់ស្រោចស្រពឱ្យដីកសិកម្មរបស់ភូមិ” រីឯគ្រួសារខ្ញុំមានការព្រមព្រៀងតាម។ ពេលមូលដ្ឋានមកបំផុសចលនាបរិច្ចាគដីជាង ០,៥ កុងដើម្បីជីកធ្វើជាប្រឡាយនាំយកទឹកបម្រើឱ្យការផលិត ខ្ញុំស្ម័គ្រចិត្តបរិច្ចាគ។
ជាមួយស្មារតីពុះពារការលំបាក ចេះលៃលករបៀបចាយប្រើ ប្រិតសំចៃសមស្រប ក្រោយរយៈពេល ២០ ឆ្នាំកសាងគ្រួសារ ប្ដីប្រពន្ធបងធ្វី មិនត្រឹមតែកសាងបានកសិដ្ឋានចិញ្ចឹមគោប៉ុណ្ណោះឡើយ នៅទាំងសន្សំសំចៃទិញដីស្រែបាន ១៥ កុងផលិតស្រូវបាន ៣ រដូវក្នុងមួយឆ្នាំទៀតផង៕
អត្ថបទ-រូបថត៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។