15/10/2021 07:54
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ទូទាំងខេត្តបង្វែរដីផលិតស្រូវមិនសូវមានផលជិត ១.៨៨០ ហិកតាមកដាំឈើយូរឆ្នាំផ្សេងនិងចិញ្ចឹមជលផល (បង្វែរដីផលិតស្រូវ ៩៨៧,៣ ហិកតាមកដាំពោត ដាំស្មៅនិង ដំណាំខ្លីថ្ងៃមួយចំនួន បង្វែរ ៥៤៧,៨៥ ហិកតាមកដាំឈើហូបផ្លែ បង្វែរមកដាំដូង ២៨២ ហិកតា គួបផ្សំចិញ្ចឹមជលផល ២៣,២៥ ហិកតា ចិញ្ចឹមតែជលផលសុទ្ធ ៣៩,៣ ហិកតា) កែប្រែដីចម្ការ ២១,៤ ហិកតា (ភាគច្រើននៅស្រុកចូវថាញ់បានកែប្រែ បង្វែរមកដាំដំណាំដូង ឈើហូបផ្លែ និងចិញ្ចឹមជលផល) បង្វែរដីដាំអំពៅមិនសូវមានផលជាង ១៤៤,៣ ហិកតាមកដាំដំណាំផ្សេងនិងចិញ្ចឹមជលផល។
ស្រះចិញ្ចឹមបង្កងនៅស្រុកថ្កូវ។ រូបថត៖ ថាច់ហ្វាង
ទន្ទឹមនឹងនោះ ផ្ទៃដីចិញ្ចឹមបង្កងវប្បកម្មកម្រិតខ្ពស់បានពង្រីកទូលាយ។ បច្ចុប្បន្នទូទាំងខេត្ត មានផ្ទៃដីចិញ្ចឹមបង្កងតាមរូបភាពវប្បកម្មកម្រិតខ្ពស់ (កើន ១៤១ ហិកតាបើប្រៀបនឹងពេលជាមួយគ្នានៃឆ្នាំកន្លង) ផ្ដុំភាគច្រើននៅបណ្ដាស្រុក៖ កូវង៉ាង យ្វៀងហាយ ថ្កូវ និងទីផ្សាររួមខេត្តយ្វៀងហាយ។ អនុវត្តបណ្ដាទម្រង់ចិញ្ចឹមបង្កងជីវបរិស្ថានគួបផ្សំនឹងការដាំព្រៃឈើ (៥.៧៥០ ហិកតា ភាគច្រើននៅស្រុកយ្វៀងហាយ និងទីផ្សារួមខេត្តយ្វៀងហាយ) ទម្រង់ផលិតស្រូវ-ចិញ្ចឹម បង្កងបានរក្សាមានប្រសិទ្ធភាពចំនួន ៥.៦០០ ហិកតា ប្រមូលផ្ដុំច្រើនបំផុតនៅបណ្ដាស្រុកចូវថាញ់ កូវង៉ាង និងយ្វៀងហាយ៕
ប្រែសម្រួល៖ ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។