15/11/2022 08:38
រួមដំណើរជាមួយកម្មាភិបាលឃុំហ៊ីបហ្វា មកទស្សនាទម្រង់ពង្រីកសេដ្ឋកិច្ចរបស់គ្រួសារបងស្រី គឹមធីង៉ុកហាញ់ យើងខ្ញុំយល់ច្បាស់នូវការពុះពារឆ្លងកាត់រាល់ការលំបាករបស់គ្រួសារបងស្រី ដើម្បីទទួលបានលទ្ធផលដូចនាពេលបច្ចុប្បន្ន។
បងហាញ់ឲ្យដឹងថា៖ ខ្ញុំមានគ្រួសារបានជាង ១៥ ឆ្នាំហើយ។ កាលនោះ ខ្ញុំមានតែដីស្រែ ៥០០ ម៉ែត្រក្រឡាដែលឪពុកម្តាយចែកឱ្យ។ កាលទើបរៀបអាពាហ៍ពិពាហ៍ ប្តីប្រពន្ធខ្ញុំប្រកបមុខរបរស៊ីឈ្នួល ម៉្លោះហើយជីវភាពគ្រួសារតែងជួបការលំបាក។ ប៉ុន្តែ អាស្រ័យបានចូលរួមសាខាសមាគមនារីភូមិកោះសាន្ត ខ្ញុំក៏បានចូលរួម បណ្តាវគ្គហ្វឹកហាត់ បានទៅទស្សនាទម្រង់ពង្រីកសេដ្ឋកិច្ចជាច្រើននៅលើភូមិសាស្ត្រស្រុក ដើម្បីអនុវត្តតាម។ ឆ្នាំ ២០១៨ ខ្ញុំបានសាខាសមាគមនារីភូមិដោះស្រាយឱ្យបុលទុន ១៥ លានដុងសម្រាប់លក់ដូរបន្តិចបន្តួចនិង ទិញគោ ០១ ក្បាលមកចិញ្ចឹម។ ចំណែកដីស្រែ ប្តីប្រពន្ធខ្ញុំបង្វែរមកដាំបណ្តាដំណាំគ្រប់ប្រភេទ ផ្តល់ប្រភពចំណូលមធ្យមពី ១០០.០០០ ‑ ៣០០.០០០ដុងក្នុងមួយថ្ងៃ។ ផ្តើពីនោះ គ្រួសារកាន់តែបានលំនឹង និងប្រិតសំចៃបានប្រាក់ទិញដីបាន ៥០០ ម៉ែត្រក្រឡាទៀតសម្រាប់ដាំដំណាំ។
ចម្ការដំណាំរបស់គ្រួសារបងស្រី គឹមធីង៉ុកហាញ់។
ផ្តើមអាជីពពីប្រាក់ទុនតិចតួច គួបផ្សំជាមួយបុលទុនបន្ថែមពីធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ធនាគារគោលនយោបាយសង្គមស្រុក ប៉ុន្តែអាស្រ័យព្យាយាមឆ្លងកាត់រាល់ការលំបាក និងប្តេជ្ញាចិត្តវិនិយោគទុនក្នុងការផលិត ធ្វើអាជីវកម្មតាមគោលដៅ ធ្វើសេដ្ឋកិច្ចចម្រុះ មកដល់បច្ចុប្បន្ន ជីវភាពគ្រួសាររបស់បងស្រី គឹមធីង៉ុកហាញ់បានធូរធាគ្រាន់បើ។
នាំយើងចខ្ញុំមកមើលក្រោលគោ បងថាច់ថាន (ប្តីបងហាញ់) រីករាយឱ្យដឹង ថា៖ ក្រោយពេលសងប្រាក់ទុន ១៥ លានដុងរួចស្រេច គ្រួសារខ្ញុំបានដោះស្រាយឱ្យបុលទុនបន្ត ៥០លានដុងទៀតសម្រាប់ពង្រីកការផលិត និងដាំដុះបន្ថែម។ បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារកើនឡើងបាន ០៥ ក្បាល។ ក្នុងរដូវប្រមូលផលស្រូវ ខ្ញុំប្រកបរបរកាត់ស្រូវស៊ីឈ្នួលឱ្យមាមីងក្នុងភូមិ ប៉ុន្តែមិនយកប្រាក់ គឺយកតែចំបើងឱ្យគោស៊ី និងសម្រាប់បម្រើក្នុងការដាំដំណាំ។ ចំណែកដីដាំដំណាំ ០១ កុងនោះ ក្នុងមួយឆ្នាំ ខ្ញុំដាំ ០៣ រដូវ (ប៉េងប៉ោះ ម្រះ ខ្ទឹម ។ល។) គិតជាមធ្យមក្នុង ១ រដូវចំណេញបានពី ១០ ‑ ១៥ លានដុង។
មិនត្រឹមតែពូកែក្នុងការពង្រីកសេដ្ឋកិច្ច បច្ចុប្បន្ន បងស្រី គឹមធីង៉ុកហាញ់ នៅទាំងជាប្រធានសាខាសមាគមនារីភូមិកោះសាន្តតែងឈានមុខគ្រប់ចលនាក្នុងភូមិ។ ក្នុងរយៈកាលជាងមួយឆ្នាំដែលបានទទួលបន្ទុកជាប្រធានសាខាសមាគមនារីភូមិ បងហាញ់ បានជួយឱ្យបងប្អូននារីជាច្រើនបានរួចផុតពីភាពក្រីក្រ។ ក្រៅពីនោះ ចំពោះបណ្តាករណីដែលជួបការលំបាក មានជំងឺ បងរួមជាមួយសមាជិកា បំផុសចលនាសប្បុរសជនឧបត្ថម្ភបានទាន់ពេល។ បងហាញ់ចលនា បងប្អូននារីនៅក្នុងភូមិចូលរួមការពារបរិស្ថាន នៅថ្ងៃសៅរ៍រាល់សប្តាហ៍ បង្កើតក្រុមហ៊ុនប្រាក់ទុនដើម្បីជំនួយដល់បងប្អូននារីដែលខ្វះទុន មាន លក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ។
ដោយមានការចូលរួមយ៉ាងសកម្ម ក្នុងចលនារបស់សាខាសមាគមនារី និងស្មារតីឆ្លងកាត់រាល់ការលំបាក ដើម្បីឈានឡើងធ្វើមាន បងបានសាខាបក្សភូមិកោះសាន្ត ឧទ្ទេសនាមពង្រីកជាបក្ខជននៅចុងឆ្នាំ ២០២២ នេះ៕
អត្ថបទ‑រូបថត៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។