05/07/2024 08:40
ប៉ុន្មានឆ្នាំកន្លងមកនេះ អនុវត្តកិច្ចបំផុសចលនា “នារីចូលរួមពង្រីកសេដ្ឋកិច្ច កសាងជនបទថ្មី”។ សមាគមសហព័ន្ធន៍នារីឃុំផុងភូបានផ្សព្វផ្សាយអនុវត្តទម្រង់ជាច្រើនក្នុងការពង្រីកសេដ្ឋកិច្ច ចូលរួមកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ ផ្តើមពីនោះលេចធ្លោគំរូជៀនលឿនជាច្រើនក្នុងការពង្រីកសេដ្ឋកិច្ច លើកកម្ពស់ជីវភាព សម្ភារ ស្មារតីក្នុងកងកម្លាំងសមាជិកា ជាពិសេសគឺចលនានារីនៅជនបទ។ តួយ៉ាងដូចជាទម្រង់ដាំឈូកយកក្រឪរបស់បងស្រីថាច់ធីធារី ប្រធានសាខាសមាគមនារីភូមិទី ៤ ឃុំផុងភូជាគំរូសមាជិកាជឿនលឿនក្នុងការពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន។
បងស្រី ថាច់ធីធារី ប្រមូលផលក្រឪឈូក។ រូបថត៖ ង្វៀងហ៊ឹង
ដោយមានស្មារតីព្យាយាម ស៊ូទ្រាំលំបាក ស្រាវជ្រាវរៀនសូត្រ កាលពីខែមេសា ឆ្នាំ ២០២២ បងស្រីធារី ម្ចាស់ការវិនិយោគបង្វែរផ្ទៃដីផលិតស្រូវផ្តល់ផលទាបមកដាំឈូកយកក្រឪជួយឲ្យគ្រួសារបងស្រីបង្កើនប្រភពចំណូលលើខ្នាតរង្វាស់ផ្ទៃដីតែមួយ ហើយទម្រង់នេះក៏សម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល ចាប់តាំងពីពេលចុះពូជរហូតដល់ប្រមូលផលប្រមាណ ០២ ខែ សរុបប្រាក់ចំណាយវិនិយោគឲ្យកែប្រែដីសម្រាប់ដាំ ដូចជាប្រាក់ត្លុក ជ្រួយដី ពូជ និងជី ប្រមាណ ៧០០.០០០-១.០០០.០០០ ដុងក្នុងមួយកុង។ ក្រោយរយៈពេលដាំបាន ០៣ ខែឈូកចាប់ផ្តើមឲ្យប្រមូលផលក្រឪ។ បច្ចុប្បន្ននេះ ជាមួយផ្ទៃដីដាំឈូក ០៥ កុង គិតជាមធ្យមចន្លោះពេល ០២ ថ្ងៃ បងស្រីធារីប្រមូលផលក្រឪឈូកម្តងបរិមាណផលពី ២៥-៣០ គីឡូក្រាម តម្លៃលក់ពី ៣០-៤០ ពាន់ដុងក្នុងមួយគីឡូក្រាម ទូទាត់ប្រាក់ចំណាយរួចបងស្រីនៅចំណេញបានពី ៦០០.០០០-៧០០.០០០ ដុងក្នុងមួយលើក គិតជាមធ្យមក្នុងមួយខែបងស្រីមានប្រភពចំណូលជាង ១០ លានដុង។ ក្រៅពីលក់ក្រឪឈូក ជារៀងរាល់ខែបងស្រីធារីនៅទាំងទទួលបានប្រភពចំណូលបន្ថែមពីការលក់ផ្កាឈូក គ្រាប់ឈូកពី ១-១,៥ លានដុងទៀត។ គិតមកដល់ខែកញ្ញា ឆ្នាំ ២០២៣ បងស្រីកសាងបានទម្រង់ដាំឈូកលក់ក្រឪ ហើយបងស្រីចលនាសមាជិកាបាន ០១ រូប ចូលរួមទម្រង់ដាំឈូកលក់ក្រឪជាមួយ ដើមដំបូងទម្រង់មានសមាជិកាតែ ០២ រូបចូលរួម។ លទ្ធផលចាប់តាំងពីអនុវត្តទម្រង់ដាំឈូកលក់ក្រឪមកទល់ពេលនេះ ទូទាត់រាល់ខ្ទង់ចំណាយវិនិយោគ និងកម្លាំងថែទាំ បងស្រីនៅចំណេញបានជាង ២៤០ លានដុងពីការលក់ក្រឪឈូក ផ្កាឈូក និងគ្រាប់ឈូក។ ដោយឃើញទម្រង់មានប្រសិទ្ធភាព និងចំណេញខ្ពស់ បងស្រីធារីបន្តបង្វែរផ្ទៃដីស្រែបន្ថែមប្រមាណ ០៥ កុងសម្រាប់ដាំឈូកលក់ក្រឪ ដើម្បីលើកកម្ពស់ជីវភាព សេដ្ឋកិច្ចគ្រួសារ។
ទម្រង់ដាំឈូកលើដីស្រែផលិតស្រូវផ្តល់ផលទាប។ រូបថត៖ រតនា
ទម្រង់ដាំឈូកលក់ក្រឪនាំមកប្រសិទ្ធភាព អាស្រ័យប្រាក់ចំណាយវិនិយោគទាប ប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចនាំមកខ្ពស់គ្រាន់បើ សមស្របជាមួយលក្ខណៈរបស់គ្រួសារសមាជិកាដែលមានដើមទុនតិច ម៉្លោះហើយបងស្រីធារីបានផ្សព្វផ្សាយ ចលនាសមាជិកាដែលមានដីផលិតស្រូវផ្តល់ផលទាប និងស្រះ អណ្តូងជិតខាងចូលរួមអនុវត្តដាំឈូកយកក្រឪ។ គិតដល់ខែមេសា ឆ្នាំ ២០២៤ បងស្រីរួមជាមួយបណ្តាសមាជិកាបង្កើតបានទម្រង់ក្រុមសហការ “ឈូកផុងភូ” រួមមានសមាជិកា ០៧ រូបរបស់ ០២ ភូមិចូលរួម (ភូមិទី ៤ និងភូមិដុងខ្វៀង។ ជាមួយផ្ទៃដីសរុបរួម ១,៣ ហិកតា (ច្នៃដាំលើដីស្រែ និងស្រះ អណ្តូង) ទម្រង់អាស្រ័យបងស្រីធ្វើជាប្រធានក្រុម។ ដើម្បីទម្រង់ធ្វើសកម្មភាពមានប្រសិទ្ធភាព និងគុណភាព បងស្រីសហការស្អិតល្មួតជាមួយសមាគមសហព័ន្ធន៍នារីឃុំ ស្រុកបង្កលក្ខណៈងាយស្រួលឲ្យបណ្តាសមាជិកាក្នុងក្រុមបានចូលរួមបណ្តាវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស បង្កលក្ខណៈឲ្យសមាជិកាទៅទស្សនារៀនសូត្របទពិសោធន៍បណ្តាទម្រង់ផលិតមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕
ង្វៀងហ៊ឹង-តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។