06/06/2023 10:02
ជាឃុំកសិកម្ម ជីវភាពប្រជាជនពឹងលើការផលិតកសិកម្ម និងចិញ្ចឹមសត្វជាចម្បង។ អនុវត្តតាមគោលការណ៍ស្តីពីផ្លាស់ប្តូររចនាសម្ព័ន្ធផលិតពូជដំណាំ សត្វចិញ្ចឹម ឃុំផុងថាញ់ ស្រុកកូវកែ)បាន និងកំពុងយកចិត្តទុកដាក់ចង្អុលការដឹកនាំ តាមទិសដៅកាត់បន្ថយពូជដំណាំ និងសត្វចិញ្ចឹមដែលមិនសូវមានប្រសិទ្ធភាព រួចផលិត និងចិញ្ចឹមសត្វដែលមានទិន្នផល ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាពិសេស ឃុំកំពុងជំរុញទឹកចិត្តប្រជាជនឲ្យបង្វែរផ្ទៃពីដីចម្ការចម្រុះមកដាំដំណាំមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់មួយក្នុងចំណោមទម្រង់ដែលបានប្រជាជនអនុវត្តច្រើនគឺ ទម្រង់បង្វែរផ្ទៃដីផលិតស្រូវទិន្នផលទាបមកដាំបន្លែ។ អំពីការចិញ្ចឹមសត្វវិញ ប្រជាជនជ្រើសទម្រង់ចិញ្ចឹមមាន់លែងក្នុងចម្ការ ចិញ្ចឹមគោជាដើម។
ប្រពន្ធលោក ថាច់មាយ (ខាងឆ្វេង) កំពុងលក់ពងទាឲ្យឈ្មួញ។
លោកមាថាច់មាឃ នៅភូមិកិយហ្គង ឃុំផុងថាញ់ឲ្យដឹង៖ ដោយបានសមាគមកសិករឃុំ ក៏ដូចជារដ្ឋអំណាចភូមិចលនាបង្វែរផ្ទៃដីផលិត ចិញ្ចឹមសត្វ ក៏ជំនួយឲ្យខ្ញុំផ្លាស់ប្តូរចិត្តគំនិត និងរបៀបធ្វើថ្មី ។ កាលពីដើមឆ្នាំ ២០២២ ខ្ញុំបានអនុវត្តទម្រង់ចិញ្ចឹមមាន់លែងក្នុងចម្ការ គួបផ្សំនឹងចិញ្ចឹមទាពងជិត ១០០ ក្បាល និងដាំក្រូចត្លុងសម្បកខៀវ។ ថ្វីត្បិតតែបច្ចុប្បន្ន ក្រូចត្លុងមិនទាន់ចេញផ្លែ ប៉ុន្តែខ្ញុំបានអនុវត្តទម្រង់ “យកខ្លី ចិញ្ចឹមវែង” តាមការចលនារបស់រដ្ឋអំណាចភូមិ។ ដូច្នោះហើយ ទើបខ្ញុំចិញ្ចឹមមាន់ ចិញ្ចឹមទាពង និងទុកស្រះមួយសម្រាប់ចិញ្ចឹមត្រីជាច្រើនប្រភេទ។ តាំងពីនោះមក ខ្ញុំរកប្រាក់ចំណូលក្នុងមួយឆ្នាំៗជាង ៦០ លានដុង ពីការចិញ្ចឹមមាន់ ទាពង និងត្រី។
លោក ង្វៀងវ៉ាំងញ៉ើ ប្រធានសមាគមកសិករឃុំផុងថាញ់បានឲ្យដឹង៖ បន្ទាប់ពីបានរដ្ឋអំណាចមូលដ្ឋានចលនា និងឃើញមាមីងមួយចំនួនដាំដើមឈើហូបផ្លែនាំមកនូវប្រសិទ្ធភាពជាក់ស្តែង មាមីងក្នុងឃុំក៏អនុវត្តតាម នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់។ បច្ចុប្បន្ន ដើមក្រូចពោធិ៍សាត់ និងក្រូចត្លុងសម្បកខៀវតែងបានប្រជាជនក្នុងឃុំជ្រើសដាំយ៉ាងច្រើន ជំនួសឲ្យចម្ការដែលគ្មានប្រសិទ្ធភាព។ ជាក់ស្តែងក្នុងរយៈកាល ៤ ឆ្នាំមកអាយ ក្រូចពោធិ៍សាត់ និងក្រូចត្លុងសម្បកខៀវក៏បានក្លាយជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ នាំមកនូវប្រាក់ចំណូលខ្ពស់ ស្ថិរភាពជូនប្រជាជន។ ទន្ទឹមនឹងការពង្រីកផ្ទៃដីដាំឈើហូបផ្លែ ទម្រង់បង្វែរហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក៏បានប្រជាជនក្នុងឃុំអនុវត្តផងដែរ ដូចជាទម្រង់៖ “ ផលិតស្រូវ ២ រដូវ ដាំដំណាំ ១ រដូវ” “ផលិតស្រូវ ២ រដូវ ចិញ្ចឹមជលផល ១ រដូវ”។ល។
លោក ទ្រឿងវ៉ាំងឌែ សមាជិកគណៈប្រតិបត្តិការបក្សស្រុក លេខាបក្សឃុំផុងថាញ់ស្រុកកូវកែមានប្រសាសន៍ថា៖ “ក្នុងពេលខាងមុខ ឃុំនឹងបន្តការចលនាប្រជាជនផ្លាស់ប្តូរពូជដំណាំ អនុវត្តតាមវិធីសាស្រ្តផលិតថ្មី។ ជំរុញមាំការវិនិយោគទុនសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធធារាសាស្ត្រ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពគោលនយោបាយឧបត្ថម្ភផលិតកម្មកសិកម្ម ។ល។ បង្កលក្ខណៈឲ្យមាមីងកសិករបានជិតដិតនឹងទីផ្សារមុខទំនិញ សេវាកម្ម លក់កសិផលបានលំនឹង។ កសាងទម្រង់ចិញ្ចឹមសត្វបានស្អាត ដើម្បីរួមចំណែកក្នុងការកសាង លើកកម្ពស់គុណភាពលក្ខឋានជនបទថ្មី។ ទន្ទឹមនឹងនោះ បក្ខភាគឃុំចង្អុលការគណៈកម្មាធិការប្រជាជនឃុំឲ្យផ្តុំកម្លាំងតម្រង់ទិសដៅ ចង្អុលការសមាគមកសិករឃុំ បន្តការពង្រីកតួនាទីសេដ្ឋកិច្ចសមូហភាព ចលនាសមាជិក កសិករឲ្យអនុវត្តល្អ មានប្រសិទ្ធភាពតាមទម្រង់សហការផលិតកសិកម្ម។
មកទល់ពេលនេះ ឃុំផុងថាញ់បង្កើតក្រុមអាជីពបាន ៤៤ ក្រុម ដោយមានសមាជិក ១.០៦៤ នាក់ចូលរួម (មានក្រុមអាជីពគំរូ ២៤ ក្រុម មានសមាជិក ៥១៤ នាក់)ប្រជុំជីវភាពលើវិស័យអាជីពដូចគ្នា មានចំណូលចិត្តដូចគ្នាគឺចូលចិត្តផលិតស្រូវ ចិញ្ចឹមសត្វ ដាំដំណាំ។ល។ បង្កើតសហករណ៍បាន ០១ កន្លែង មានសមាជិក ៣១៦ នាក់ ចូលរួមផលិតលើផ្ទៃដី ៣៧៩,២ ហិកតា៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។