15/03/2022 13:24
ទម្រង់បានអនុវត្តលើផ្ទៃដី ០២ ហិកតារបស់គ្រួសារកសិករ គាងវ៉ាំងលីន គាងសោភ័ណ គាងកើន និងឡឹមវ៉ាំងថាញ់ (ក្នុងមួយគ្រួសារ ០,៥ ហិកតា) នៅភូមិផ្នោរជើង ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ជាមួយបណ្តាពូជស្រូវបានប្រើប្រាស់ដូចជា៖ OM១៨ ដាយថើម ៨ (រយៈពេលពី ៩៥-១០០ ថ្ងៃ) និង OM៥៧៦ (រយៈពេលពី ១០០-១០៥ ថ្ងៃ)។ ក្នុងរយៈពេលផលិត បណ្តា គ្រួសារផលិតស្រូវតែងអនុវត្តតាមរបៀបថែទាំស្រូវប្រាជ្ញា គួបផ្សំជាមួយការគ្រប់គ្រងត្រូវតាមវិធីសាស្រ្ត IPM។ល។
កសិករទស្សនាទម្រង់ផលិតស្រូវគុណភាពខ្ពស់។ រូបថត៖ ហ៊ឺវហ្វេ
ឆ្លងតាមរយៈការវាយតម្លៃជាក់ស្តែងនៅលើវាលស្រែ ចំពោះទម្រង់ថែទាំស្រូវប្រាជ្ញាសម្របសម្រួលជាមួយធាតុអាកាសប្រែប្រួលផ្តល់ទិន្នផលខ្ពស់លើសពី ២៥-៣០% ប្រៀបជាមួយស្រែក្រៅទម្រង់ (ដែលមិនផលិតតាមទម្រង់វប្បកម្មស្រូវប្រាជ្ញា)។ ក្នុងនោះ ទិន្នផលស្រូវក្នុងទម្រង់គិតជាមធ្យមសម្រេចពី ៧,៣-៨,៣ តោនក្នុងមួយហិកតា (ស្រែក្រៅទម្រង់សម្រេចត្រឹមតែ ០៦-០៧ តោនក្នុងមួយហិកតា)។ អំពីចំណេញ ចំពោះស្រូវក្នុងទម្រង់ ចំណេញពី ២៤,១៨-២៦,៣៥ លានដុង ក្នុងមួយហិកតា (ស្រូវក្រៅទម្រង់ចំណេញពី ១៩,៩៣-២៣,៦៥ លានដុងក្នុងមួយហិកតា)។ល។
អនុសាស្រ្តាចារ្យ បណ្ឌិត ម៉ាយថាញ់ផុង អតីតប្រធានផ្នែកប្រចាំការណាមបូ មជ្ឈមណ្ឌលជំរុញកសិកម្មថ្នាក់ជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) ចូលរួមដោះស្រាយ និងណែនាំឲ្យមាមីងកសិករ អំពីរបៀបថែទាំស្រូវប្រាជ្ញាជាមួយការអនុវត្តន៍ដោយប្រើប្រាស់ម៉ាស៊ីនព្រោះជាដុំ ដើម្បីកាត់បន្ថយចំនួនពូជ (ព្រោះជាជួរត្រូវការស្រូវពូជពី ៨០-១០០ គីឡូក្រាមក្នុងមួយហិកតា) ពេលប្រើម៉ាស៊ីនព្រោះជាដុំកាត់បន្ថយចំនួនស្រូវពូជចុះនៅត្រឹមតែ ៤០-៥០ គីឡូក្រាមក្នុងមួយហិកតា។ គួបផ្សំនឹងការប្រើជីប្រាជ្ញាដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការកែប្រែដីឲ្យមានជីជាតិ សម្រើបឲ្យឫសស្រូវលូតលាស់ល្អ។ល។ ឆ្លងតាមរយៈនោះ គឺដើម្បីផ្លាស់ប្តូរទម្លាប់ព្រោះស្រូវក្រាសពេកបណ្តាលឲ្យមាននិន្នាការកើតដង្កូវ ជំងឺពេលព្រាចជីលើសចំនួន និងជួយ ការពារបរិស្ថាន។ល៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។